ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ០២គ្រឿងរបស់អ្នកនាំភ្ញៀវនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងបុគ្គលិកកាស៊ីណូត្រូពីកាណា ត្រូវក្រុមចោរកាច់សោ.កយកទៅបាត់ដោយសុវត្ថិភាព កាលពីយប់ថ្ងៃទី៣១ មីនា លុះព្រឹកឡើងទើបម្ចាស់ដឹងនិងបង្កការភ្ញាក់ផ្អើលឈុលនាំគ្នាដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល។
ម៉ូតូដែលត្រូវក្រុមចោកាច់.កយកទៅបាត់នោះ ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ជារបស់ឈ្មោះគិម ផេង ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកនាំភ្ញៀវនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និង០១គ្រឿងទៀតម៉ាកស្គូពីសេរីឆ្នាំ២០១៣ ជារបស់ឈ្មោះលីម សុផល ភេទប្រុស អាយុ២៤ឆ្នាំ ជាបុគ្គលិកបំរើការងារនៅកាស៊ីណូត្រូពីកាណាក្នុងក្រុងប៉ោយប៉ែត។
តាមការឲ្យដឹងពីឈ្មោះលីម សុផល ជាម្ចាស់ម៉ូតូស្គូពីនិយាយថា ម៉ូតូរបស់ខ្លួនមិនដឹងថាបាត់តាំងពីថ្មើរណានោះទេ លុះព្រឹកថ្ងៃទី០១ មេសា ទើបដឹង។ ចំណែកឈ្មោះគឹម ផេង ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីមមិនបានជួបសួរនាំទេ ព្រោះចេញទៅធ្វើការ ប៉ុន្តែជួបអ្នកខ្ចីម៉ូតូមុនពេលបាត់គឺឈ្មោះស៊ុន ថារី ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកនាំភ្ញៀវដូចម្ចាស់ម៉ូតូដែរនោះនិយាយថាខ្លួនបានខ្ចីម៉ូតូរបស់ឈ្មោះគិម ផេង ទៅទិញប្រហិតនៅចំណុចរង្វង់មូលដើម្បីយកមកទទួលទានជុំគ្នាជាមួយម្ចាស់ម៉ូតូ លុះម៉ោងប្រហែល១១យប់ថ្ងៃទី៣១ មីនា បន្ទាប់មកក៏នាំគ្នាដេកលុះព្រឹកឡើងត្រូវចុះទៅធ្វើការទើបដឹងថាបាត់ម៉ូតូ។ ម្ចាស់ម៉ូតូទាំង២នាក់បានជួលបន្ទប់ស្នាក់នៅចំណុចកើតហេតុ ផ្ទះសំណាក់ផ្កាយ៣ក្នុងភូមិក្បាលស្ពាន០១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
ចែករំលែកព័តមាននេះ