ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កុដិ និង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​សុខ​មនោ​រម្យ​​ ស្រុក​ទឹក​ឈូត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ

11 ឆ្នាំ មុន

ខេត្ត​កំពត​ ៖ សម្តេច​ព្រះសង្ឃ​នាយក​រង​ទី៣នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ព្រះនាម​​វន​រ័ត ណយ ច្រឹក នា​រសៀល​ ថ្ងៃ​ទី​២ មេសា ២០១៤ នេះបាន​យាង និង​និមន្ត​ជា​អធិបតី​​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កុដិ​មួយ​ខ្នង​ និង​សមិទ្ធ​ផល​នានា​ក្នុង​វត្ត​សុខ​មនោ​រម្យ ស្ថិត​ក្នុង​ឃុំ​ព្រៃ​ថ្នល់ ស្រុក​ទឹក​ឈូ​ ។

ពិធី​នេះ​​មានការ​អញ្ជើញ​ចូល​រួម​ពី​លោក​ហាស់ វ៉ារី​ ទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន លោក​ជំទាវ​កង សៅ​ធន អភិ​បាល​រង​ខេត្ត​ តំណាង​ឱ្យ​លោក​ខូយ ឃុន​ហ៊ួរ អភិ​បាល​ខេត្ត​ លោក​អ៊ុក ណាយ អភិបាល​ស្រុក​ទឹក​ឈូ​ លោក​ស្រី ម៉េង​​ សុធា អភិ​បាល​រង​ស្រុក​ទឹក​ឈូ​ ព្រម​ទាំង​​អស់​លោក​ លោក​ស្រី​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​ ឃុំ​ លោក​គ្រូ អ្នក​គ្រូ សិស្សា​នុសិស្ស និង​ប្រជា​ពលរដ្ឋ​យ៉ាង​ច្រើន​កុះករ​​។

​ក្នុង​ឱកាស​នោះ​លោក​ហាស់ វ៉ារី បាន​នាំ​យក​អំណោយ​ជា​សម្ភារ​ និង​ថវិកា​មួយ​ចំនួន​ចែក​ជូន​ដល់​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ព្រៃ​ថ្នល់​ចំនួន​៣​០០​គ្រួសារ​ និងឧបត្ថម្ភ​ថវិកា​ចំនួន​១​លាន​រៀល​ដល់​វត្ត​សុខ​មនោ​រម្យ​ផង​ដែរ​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព