ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ត្រូវ​ភ្លើង​ឆេះ​ខ្លួនប្រាណ ហើយ​ដើរ​លើកដៃ​សំពះ​សុំ​ឲ្យ​គេ​ជួយ​នោះ​ស្លា.ប់​នៅ​ប្រទេស​ថៃ​ហើយ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អាសូរ​ណាស់​បុរស​ម្នាក់​ដែល​ត្រូវ​ភ្លើង​ឆេះ​ពេញ​ខ្លួនប្រាណ ហើយ​ដើរ​លើកដៃ​សំពះ​សុំ​ឲ្យ​គេ​ជួយ​ជូន​ទៅ​ពេទ្យ​នោះ ខណៈ​ពេល​នេះ​បាន​ស្លាប់​បាត់​ហើយ នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ​នៃ​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អាសូរ​ណាស់​បុរស​ម្នាក់​ដែល​ត្រូវ​ភ្លើង​ឆេះ​ពេញ​ខ្លួនប្រាណ ហើយ​ដើរ​លើកដៃ​សំពះ​សុំ​ឲ្យ​គេ​ជួយ​ជូន​ទៅ​ពេទ្យ​នោះ ខណៈ​ពេល​នេះ​បាន​ស្លាប់​បាត់​ហើយ នៅ​មន្ទីរពេទ្យ​ខេត្ត​សុរិន្ទ​នៃ​ប្រទេស​ថៃ កាលពី​វេលា​ម៉ោង​៤​និង​២៥​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ។

បើ​តាម​លោក ស៊ិ​ន ចាន់​ថុ​ល អភិបាលរង​ស្រុក​ពួក​បាន​អះអាង​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​តាម​ទូរស័ព្ទ នៅ​វេលា​ម៉ោង​៩​និង​៤០​នាទី ថ្ងៃ​ទី​២៤ ខែកញ្ញា​ថា បុរស​ម្នាក់​ឈ្មោះ មឿ​ន កុយ អាយុ​៤៦​ឆ្នាំ ជា​អ្នក​បើ​បររថ​យន្ត​ដឹក​ហ្គា​សមាន​ស្រុក​កំណើត​នៅ​ស្រុក​ពួក ខេត្តសៀមរាប ដែល​ត្រូវ​ភ្លើង​ផ្ទុះ​ហ្គា​ស​ឆេះ​រាលដាល​រលាក​ពេញ​ខ្លួន​នោះ ត្រូវ​បាន​ស្លាប់​ហើយ​នៅ​ខេត្ត​សុរិន្ទ នៃ​ប្រទេស​ថៃ និង​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​យក​សាកសព​មក​ធ្វើបុណ្យ​នៅ​ស្រុក​ខ្មែរ​ដែល​ជា​ស្រុក​កំណើត​របស់​ខ្លួន នៅ​វេលា​ម៉ោង​ប្រមាណ​ជិត​៤​រសៀល ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ​វិញ ។

លោក​បាន​បញ្ជាក់​ទៀត​ថា នៅ​រសៀល​ដែល​សាកសព​ដឹក​យក​មក​ដល់​ផ្ទះ​វិញ យើង​និង​ឃើញ​មាន​វត្តមាន​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជុំវិញ​ស្រុក​ជួយ​ជ្រោមជ្រែង​បុណ្យ​ក្នុង​កម្មវិធី​នោះ​ផង​ដែរ ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នេះ មាន​ករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង​ដោយសារ​ផ្ទុះ​ធុង​ហ្គា​ស​ហើយ​ឆេះ នៅ​ហាង​បញ្ចូល​ហ្គា​ស​រថយន្ត​២៤​ម៉ោង​មួយ​កន្លែង ជា​របស់​ម្ចាស់​ឈ្មោះ ឈុ​ក ឈុ​ន​លី អាយុ​៤៨ ឆ្នាំ មុខរបរ​លក់​ហ្គា​ស មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លោកតា​ណឺ​យ ទល់មុខ​អតីត​មន្ទីរពេទ្យ​នាគ​ទេព ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បណ្តាល​ឱ្យ​មនុស្ស ប្រុស​ស្រី​ចំនួន​១៤​នាក់ មាន​ស្រី​ចំនួន​០៤​នាក់ បាន​រង​របួស ធ្ងន់ ស្រាល ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា ដោយ​មានការ​យកចិត្តទុកដាក់ និង​សម្របសម្រួល​ពី លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​ដែល​ជា​ជំហាន​ដំបូង ក្រោយ​ពី​កើតហេតុ ជន​រង​គ្រោះ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​ជំងឺ​ទាំង​នៅ​មន្ទីរពេទ្យ​រដ្ឋ និង ពេទ្យ​ឯកជន រួច​បាន​បញ្ជូន​បន្ត​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ