ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ អាត់ ធន់ និង​​សហការី​​២រូប​ទៀត ចូល​​តុលាការបំភ្លឺ​​​​ព្រឹក​នេះ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ប្រធានសម្ព័ន​​​សហជីព​​ស៊ី​​ខូវឌូ លោក អាត់ ធន់ និង​​ថ្នាក់ដឹកនាំ សហភាព​ការងារ​កម្ពុជា (CLC) ២រូប​​ទៀត នៅ​ព្រឹក​ថ្ងៃទី​​០២ មេសា បាន​ចូល​​​តុលា​ការ​​បំ​ភ្លឺ​​ បណ្តឹង​​ព្រហ្មទ​ណ្ឌ​​ពាក់​​​ព័ន្ធ​​នឹង​ក​រ​​ណី ​«​គៃ​​បំ​បាត់​​ប្រាក់​ រំលឹក​​​របស់​​កម្មករ​» ​រាប់​​ម៉ឺន​ដុល្លារ​​អាមេរិក​​ ​។

សេចក្តីរាយការ​ណ៍​បាន​ឱ្យដឹង​ថា មក​ដល់​ពេលនេះជន​ទាំង​​៣នាក់​​ ​​កំពុង​​ត្រូវបាន​លោក​​ព្រះ​រាជអាជ្ញារង​​អមសាលា​​ដំ​បូង​​ ឯក ឆេង​ហួត​​ ធ្វើការ​សាកសួរ ។ 

ថ្នាក់ដឹ​កនាំ​​នៃ​សម្ព័ន្ធ​​​​​សហ​ជីព​​ប្រជា​​ធិបតេយ្យ​ក​ម្មករ​​កា​ត់​ដេរ​​​កម្ពុជា និង​​ជា​ថ្នាក់​ដឹកនាំ​សហភាព​ការ​​ងារ កម្ពុ​ជា (CLC) ទាំ​ង​៣​រូប​​ដែល​ជា​ប់ចោទ​​​ខាងលើ​​​​ ទី​១-​​​ឈ្មោះ អា​ត់ ធន់ ​​ទី​២-​​ឈ្មោះ ​គង់ អាទិត្យ និង ទី​៣-​​ឈ្មោះ​ឯក​ សុ​ភក្តី ​មាន​ទី​ស្នាក់ការ​ផ្ទះ​លេខ ២​, ៣G ផ្លូវ​លេខ​២៦B​T ភូមិ​ត្នោត​ជ្រុំ សង្កាត់​​បឹងទំពុន ខណ្ឌមា​នជ័យ ​​រាជធានី​ភ្នំពេញ​។ ពួកគេ​​ត្រូវបាន​ប្តឹង​ដោយ​តំ​ណាង​កម្មករ​ទាំ​ង​២៩​រូប ​នៃ​រោងចក្រ​អ៊ី​ហ្គា​មេ​ន​ដែល​មា​ន ឈ្មោះ ​​​អ៊ុំ វិសាល​ និង​អ្នកស្រី​ រឿន ចាន់​ថន ដែល​តំណា​ង​ឲ្យ​ភាគី​ដើ​មបណ្តឹង​ពីប​ទ «​គៃបំបាត់​ប្រាក់​រំលឹករ​បស់​កម្មករ​»​កាលពីថ្ងៃទី​៣ មីនា ២០១៤ កន្លងទៅនេះ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំ​ព័រ​កាសែត​កោះសន្តិភាព​​