ខេត្តកំពង់ចាម ៖ «សូមឲ្យគ្រូពេទ្យត្រូវបន្តការថែរក្សាអ្នកជំងឺ ឲ្យបានគត់ហ្មត់ព្រមទាំង ប្រកាន់នូវក្រមសីលធម៌ល្អ »នេះជាប្រសាសន៏របស់លោក លន់ លឹមថៃ អភិបាលខេត្តថ្លែងនៅរសៀល ថ្ងៃទី០១ មេសា២០១៤ ក្នុងពិធីចែកអំណោយសម្បុរសធម៌ របស់កាកកាទក្រហមកម្ពុជាខេត្ត ដើម្បីអបអរសាទរទិវា សុខភាពពិភពលោក ដល់អ្នកជំងឺសម្រាក នៅមន្ទីរពេទ្យបង្អែកខេត្ត ចំនួន ៣២០ នាក់ ។
វត្តមាននាឪកាសនោះសង្កេតឃើញមានលោក ជឹម លាវ អភិបាលរងខេត្ត លោកចាន់ ផល្លី អភិបាលក្រុង កំពង់ចាមលោកវរសេនីយ៏ឯក ឯម កុសល ស្នងការរងនគរបាលខេត្ត លោកវេជ្ជបណ្ឌិត មាស ជាប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រមទាំងប្រធានមន្ទីរនានាជុំវិញខេត្ត ចូលរួមច្រើនកុះករផងដែរ ។
លោកវេជ្ជបណ្ឌិត គីម សួរភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត មានប្រសាសន៏ឲ្យដឹងថា នៅថ្ងៃនេះមន្ទីរសុខាភិបាលខេត្តពិតជាមានសេចក្តីសោមនស្សរីករាយ ដោយបានលោកអភិបាលខេត្ត អភិបាលរងខេត្តបានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីចែកអំណោយ ដល់អ្នកជំងឺក្មេងចាស់ប្រុសស្រី ដែលកំពុងតែសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងឪកាសទិវាសុខភាពពិភពលោកផងដែរ ។
បន្ទាប់លោក លន់ លឹមថៃ អភិបាលខេត្ត មានប្រសាសន៏ឲ្យដឹងដែរថា ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោក ហ៊ុន ណេង ប្រធានកិត្តិយសសាខា តែងតែនឹករលឹកអំពីសុខទុក្ខរបស់បងប្អូន ហើយបានពាំនាំយកអំណោយសប្បុរសធម៌ របស់សាខាកាទកាទក្រហមកម្ពុជាខេត្តកំពង់ចាម ជូនដល់កុមារនិងប្រជាជន ចំនួន ៣២០នាក់មានជំងឺកំពុងតែសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្ត និងក្នុងស្មារតីចូលរួមអបអរសាទរ ទិវាសុខភាពពិភពលោក នាថ្ងៃទី៧ មេសា ខាងមុខនេះ ។
លោកលន់ លឹមថៃ អភិបាលខេត្តមានប្រសាសន៏បន្តថា គួរកត់សំគាល់ថាកម្ពុជាបានសម្រេចនូវគោលដៅទី៦ ក្នុងការទប់ស្កាត់ការីករាលដាលមេរោគអេដស៏ មានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាទកាទក្រហមកម្ពុជា ជាឥស្សរជនឆ្នើម ថ្នាក់ជាតិនៃវេទិការភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៏-ជំងឺអេដស៏ នៅកម្ពុជា ។ ជាមួយនោះដែរ សម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានទទួលយកផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារនិងអាចឈានទៅសម្រេច បានជោគជ័យនូវគោលដៅទី៤ (អត្រាមរណៈភាពកុមារ ) ក្នុងឆ្នាំ២០១៥ខាងមុខ ។
លោកអភិបាលខេត្តបានលើកឡើងថា ចំពោះប្រាក់ខែសម្រាប់កម្មករកម្មការិនីកាត់ដេរដូចជា នៅប្រទេសបង់ក្លាដេស១ខែ ជាង៧០ដុល្លារ ប្រទេសឥណ្ឌា១ខែ ៥៨ ដុល្លារ ប្រទេសឡាវ១ខែ ជាង៦០ ដុល្លារ ចំនែកនៅប្រទេសកម្ពុជាវិញប្រសិនណាបើកម្មករប្រឹងធ្វើការថែមម៉ោង គឺអាចទទួលបានចន្លោះពី ២០០ ទៅ៣០០ ដុល្លារ ។ហើយកន្លងមកនេះបក្សប្រឆាំង បានញុះញង់ឲ្យកម្មករចូលរួមធ្វើបាតុកម្ម ទាមទារតំលើងប្រាក់ខែសូមឪពុកម្តាយមេត្តាជួយណែនាំដល់កូនចៅកុំឲ្យចាញ់បោកជឿតាមការញុះញង់របស់គេ ទៅចូលរួមធ្វើបាតុកម្មឲ្យសោះ ។ ប្រសិនណាបើថៅកែរោងចក្រ វិលត្រឡប់ទៅកាន់ប្រទេសគេវិញ កម្មករនឹង អស់ការងារធ្វើនឹងនាំគ្នាមកផ្ទះរៀៗខ្លួនវិញដែរ ។
បន្ទាប់មកលោកអភិបាលខេត្តបានចែកអំណោយដល់អ្នកជំងឺចំនួន ៣២០ នាក់ ដោយក្នុងម្នាក់ៗទទួលបាន មុង១ ក្រម៉ា១ មី១កេស កន្ទេល១ និងថវិការ១ម៉ឺនរៀល ចំណែកបុគ្គលិកមន្ទីរពេទ្យចំនួន ៣០០នាក់វិញទទួលបានថវិការ ក្នុងម្នាក់ៗចំនួន ៣ម៉ឺនរៀលផងដែរ ។
ចែករំលែកព័តមាននេះ