ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ងាយ​ៗ​ជួយ​ឲ្យ​អាជីវកម្ម​ទទួល​បាន Review ល្អ​ៗ​លើ​ប្រព័ន្ធ​សង្គម

4 ឆ្នាំ មុន

ប្រសិនបើ​អ្នកជា​អាជីវករ​លក់​អន​ឡាញ​ម្នាក់ អ្នក​ប្រហែលជា​ដឹង​ពី​អំណាច​នៃ​ការ Review របស់​អតិថិជន​លើ​ប្រព័ន្ធ​សង្គម​ហើយ ។ ប្រាកដ​ណាស់ ប្រព័ន្ធ​សង្គម​បង្ក​ភាព​ងាយស្រួល​ដល់​អាជីវករ​ក្នុង​ការ​លក់​ផលិតផល​ឬ​សេវា​ណាមួយ ប៉ុន្តែ​វា​ក៏​អាច​ក្លាយទៅជា​អាវុធ​មួយ​ដែល​បង្ខូចឈ្មោះ​អាជីវកម្ម​ដែរ ។ យុទ្ធសាស្ត្រ​ដែល​ងាយ​ជាងគេ​ក្នុង​ការ​ការពារ​អាជីវកម្ម​អន​ឡាញ​របស់​អ្នក​គឺ​ការ​មានការ…

ប្រសិនបើ​អ្នកជា​អាជីវករ​លក់​អន​ឡាញ​ម្នាក់ អ្នក​ប្រហែលជា​ដឹង​ពី​អំណាច​នៃ​ការ Review របស់​អតិថិជន​លើ​ប្រព័ន្ធ​សង្គម​ហើយ ។ ប្រាកដ​ណាស់ ប្រព័ន្ធ​សង្គម​បង្ក​ភាព​ងាយស្រួល​ដល់​អាជីវករ​ក្នុង​ការ​លក់​ផលិតផល​ឬ​សេវា​ណាមួយ ប៉ុន្តែ​វា​ក៏​អាច​ក្លាយទៅជា​អាវុធ​មួយ​ដែល​បង្ខូចឈ្មោះ​អាជីវកម្ម​ដែរ ។

យុទ្ធសាស្ត្រ​ដែល​ងាយ​ជាងគេ​ក្នុង​ការ​ការពារ​អាជីវកម្ម​អន​ឡាញ​របស់​អ្នក​គឺ​ការ​មានការ Review ល្អ​ៗ​ពី​អតិថិជន​ច្រើន និង​ញឹកញាប់​ដើម្បី​ឲ្យ​អតិថិជន​ដទៃ​ជឿ​ទុកចិត្ត ។ ប៉ុន្តែ​ដើម្បី​ទទួល​បានការ Review ល្អ​ៗ​ទាំងនេះ តើ​អ្នក​ត្រូវធ្វើ​ដូច​ម្តេច?

១. ស្នើ​សុំ​ការ Review ពី​អតិថិជន​ដែល​ពេញចិត្ត​នឹង​ផលិតផល ឬ​សេវាកម្ម​៖ អ្នក​មិន​អាច​រង​ចាំ​រហូត​មាន​អតិថិជន​យល់ព្រម Review ហាង​របស់​អ្នក​ដោយ​ឯកឯង​ទេ ។ អ្នក​ត្រូវ​តែ​ផ្តល់​ការ​ជំរុញ​បន្តិចបន្តួច ដើម្បី​ធ្វើ​ជា​ការ​រំលឹក​ជាដើម ។ វា​ជា​យុទ្ធសាស្ត្រ​ល្អ​មួយ​ដែល​អ្នក​គួរ​សាកល្បង​មុន​ពេល​មាន​អតិថិជន​ដែល​មិន​សប្បាយចិត្ត​ណាមួយ​មក​ជាន់ឈ្លី​ឈ្មោះ​ហាង​របស់​អ្នកផង​ដែរ ។

២. ឧស្សាហ៍​ត្រួតពិនិត្យ និង​ឆ្លើយ​តប​មតិយោបល់​របស់​អតិថិជន​៖ បើសិនជា​អ្នក​ទទួល​បានការ​រិះគន់ ឬ​ការ​ចង្អុលបង្ហាញ​ផ្សេង​ៗ​ដែល​អាច​ប៉ះពាល់​ដល់​អាជីវកម្ម​របស់​អ្នក អ្នក​គួរតែ​ឆ្លើយ​តប​ទៅ​វិញ​ដោយ​សមរម្យ ។ ប្រាកដ​ណាស់ អ្នក​មិន​ត្រូវ​បង្ហាញ​ថា​អ្នក​កំពុង​តែ​ការពារ​ខ្លួន​ទេ តែ​អរគុណ​ពួក​គេ​ដែល​បាន​ផ្តល់​មតិយោបល់ ។ បើសិនជា​អាច អ្នក​គួរតែ​ផ្តល់​ការ​សុំ​ទោស​សម្រាប់​បញ្ហា និង​ធានា​ថា​បញ្ហា​នេះ​នឹង​មិនកើត​មាន​ឡើង​ម្តងទៀត​ជាដើម ។

៣. លុប​ការ​រិះគន់​ដែល​មិន​សមរម្យ ឬ​មិន​ត្រឹមត្រូវ​៖ បើសិនជា​វា​ជា​ការ Comment អ្នកមាន​សិទ្ធិ​ក្នុង​ការ​លុប​វា​ចោល​ប្រសិនបើ​អ្នក​គិត​ថា​វា​មិន​សមរម្យ ឬ​មិន​ត្រឹមត្រូវ ។ វា​ក៏​ជា​វិធី​ល្អ​មួយ​ក្នុង​ការ​ការពារ​អាជីវកម្ម​ពី​ជន​ឆ្លៀត​ឯកា​ស​ដែល​មានគំនិត​ចង់​ជាន់ឈ្លី​ដៃគូ​ប្រកួតប្រជែង​ផង​ដែរ ។

៤. ឧស្សាហ៍​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​របស់​អាជីវកម្ម​អ្នក​៖ ប្រសិនបើ​អតិថិជន​មានការ​ពេញចិត្ត​នឹង​សេវាកម្ម ឬ​ទំនិញ​របស់​អ្នក អ្នក​មិន​គួរ​ភ័យ​ខ្លាច​ក្នុង​ការ​បង្ហោះ​បង្ហាញ​ប្រាប់​អ្នក​ដទៃ​លើ Page របស់​អ្នក​ទេ ។ លើស​ពី​នេះ​ទៅ​ទៀត ប្រសិនបើ​អាជីវកម្ម​របស់​អ្នកមាន​ចូលរួម​កម្មវិធី​សប្បុរសធម៌ ឬ​ការ​ដោះស្រាយ​បញ្ហា​អ្វីមួយ​ក្នុង​សហគមន៍ និង​សង្គម អ្នក​ក៏​គួរតែ​ចែករំលែក​ប្រាប់​ដល់​អ្នកគាំទ្រ​របស់​អ្នក​ដែរ ។

ចូរ​ចង​ចាំ​ថា ការ Review របស់​អតិថិជន​អាច​ជួយ​ដល់​អតិថិជន​អ្នក តែ​ក៏​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​អ្នក​បរាជ័យ​ដែរ ដូច្នេះ​អ្នក​គួរតែ​ចេះ​បែងចែក​ពេលវេលា​សម្រាប់​តាមដាន និង​គ្រប់គ្រង​សកម្មភាព​នេះ​លើ​ប្រព័ន្ធ​សង្គម​អាជីវកម្ម​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ