ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ វិធី​ជ្រើសរើស​បុគ្គលិក​ដែល​ស្មោះស្ម័គ្រ​នឹង​ក្រុមហ៊ុន

4 ឆ្នាំ មុន

ពេល​ដែល​អ្នក​ជ្រើសរើស​បុគ្គលិក តើ​អ្នក​ផ្តល់​អាទិភាព​ដល់​អ្នក​ដែល​មានគុណ​សម្បត្តិ និង​ជំនាញ​ដែល​អ្នក​ត្រូវការ ឬ​ដល់​អ្នក​ដែល​មាន​សក្តានុពល​ក្នុង​ការ​លូតលាស់​រីក​ចម្រើន និង​ស្មោះស្ម័គ្រ​នឹង​ក្រុមហ៊ុន? វា​ជា​សំណួរ​មួយ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ជួប​ប្រទះ និង​ពិបាក​ក្នុង​ការ​ឆ្លើយ ព្រោះ​មនុស្ស​ប្រភេទ​ទី​មួយ​ជា​មនុស្ស​ដែល​ក្រុមហ៊ុន​ត្រូវការ​ចាំបាច់ ចំណែក​មនុស្ស​ប្រភេទ​ទី​ពីរ​ជា​មនុស្ស​ដែល​ក្រុមហ៊ុន​ត្រូវការ​ក្នុង​រយៈពេល​វែង ។…

ពេល​ដែល​អ្នក​ជ្រើសរើស​បុគ្គលិក តើ​អ្នក​ផ្តល់​អាទិភាព​ដល់​អ្នក​ដែល​មានគុណ​សម្បត្តិ និង​ជំនាញ​ដែល​អ្នក​ត្រូវការ ឬ​ដល់​អ្នក​ដែល​មាន​សក្តានុពល​ក្នុង​ការ​លូតលាស់​រីក​ចម្រើន និង​ស្មោះស្ម័គ្រ​នឹង​ក្រុមហ៊ុន? វា​ជា​សំណួរ​មួយ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ជួប​ប្រទះ និង​ពិបាក​ក្នុង​ការ​ឆ្លើយ ព្រោះ​មនុស្ស​ប្រភេទ​ទី​មួយ​ជា​មនុស្ស​ដែល​ក្រុមហ៊ុន​ត្រូវការ​ចាំបាច់ ចំណែក​មនុស្ស​ប្រភេទ​ទី​ពីរ​ជា​មនុស្ស​ដែល​ក្រុមហ៊ុន​ត្រូវការ​ក្នុង​រយៈពេល​វែង ។

ប៉ុន្តែ​ចូរ​ចង​ចាំ​ថា ជំនាញ និង​បទ​ពិសោធន៍​តែងតែ​អាច​ផ្ទេរ​ដល់​បុគ្គលិក​តាម​រយៈ​វគ្គ​សិក្សា​ក្រៅ​ម៉ោង ឬ​កម្មសិក្សា​ផ្សេង​ៗ​ជាដើម ប៉ុន្តែ​អ្នក​មិន​អាច​បង្រៀន​ឲ្យ​មនុស្ស​មានចិត្ត​ចង់​រៀន​ដែល​ជា​កត្តា​សំខាន់​សម្រាប់​ភាព​ជោគជ័យ​បាន​ដោយ​ងាយ​ៗ​ទេ ។ ដូច្នេះ​ប្រសិនបើ​អ្នកជា​ក្រុមហ៊ុន ឬ​អាជីវកម្ម​ដែល​ចង់​ស្វែងរក​បុគ្គលិក​ប្រភេទ​ទី​ពីរ អ្នក​គួរតែ​ធ្វើការ​ផ្លាស់​ប្តូរ​វិធី​ជ្រើសរើស​បុគ្គលិក​ដូច​ខាងក្រោម​នេះ ៖

១. ជ្រើស​អ្នកមាន​ជំនាញ​ទន់ ៖ អ្នកគ្រប់គ្រង​សព្វ​ថ្ងៃនេះ​ផ្តល់​អាទិ​ភាគច្រើន​ដល់​មនុស្ស​ដែល​មាន​ជំនាញ​ទន់​ដូច​ជា​ជំនាញ​គ្រប់គ្រង កា​រស​ម្រើ​ល​ស្រ​ម៉ៃ និង​ការ​ចេះ​យល់​ដឹង​ពី​អារម្មណ៍​អ្នក​ដទៃ ។ ដើម្បី​ស្វែងរក​អ្នក​ដែល​មាន​ជំនាញ​ទាំងនេះ អ្នក​ត្រូវ​សួរ​ពី​ការ​ឆ្លើយ​តប​របស់​ពួក​គេ​ទៅ​នឹង​បញ្ហា​ដែល​ពួក​គេ​អាច​នឹង​ជួប​ប្រទះ​នៅ​ថ្ងៃ​មុខ ។

តើ​ពួក​គេ​ឆ្លើយ​តប​នឹង​ឧបសគ្គ​ដោយ​វិធី​ណា? តើ​ពួក​គេ​ជៀសវាង​ការ​ជួបនឹង​បញ្ហា​ដោយ​ដូច​ម្តេច? ពេល​ដែល​អ្នករក​ឃើញ​មនុស្ស​ដែល​មាន​ជំនាញ​ទន់​ដូច​ទាំង​បី​ខាងលើ​ហើយ អ្នក​ត្រូវ​សួរ​ខ្លួនឯង​ថា​តើ​អ្នក និង​ក្រុមការងារ​អ្នក​អាច​បង្រៀន​ជំនាញ​បច្ចេកទេស​ដល់​បុ​គ្គម្នាក់​នោះ​បន្ថែម ឬទេ?

២. រក​អ្នក​មក​បន្ថែម មិនមែន​អ្នក​ដែល​សម​ទេ​៖ ក្រុមហ៊ុន​ជា​ច្រើន​ជ្រើស​បុគ្គលិក​ដែល​សាម​សម​នឹង​វប្បធម៌​ធ្វើការ​ក្រុមហ៊ុន ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​មិន​ផ្តល់​អ្វី​ថ្មី​ដល់​ក្រុមហ៊ុន​ឡើយ​ព្រោះ​មនុស្ស​ម្នាក់​ៗ​មានគំនិត​ដូច​ៗ​គ្នា ។ ផ្ទុយ​មក​វិញ អ្នក​គួរ​ជ្រើសរើស​មនុស្ស​ដែល​អាច​បន្ថែម​គំនិត​ថ្មី​ៗ​ដល់​ក្រុមហ៊ុន​របស់​អ្នក​ទៅ​វិញ ។ ពួក​គេ​អាច​មក​ពី​ក្រុម​មនុស្ស​ផ្សេង​មួយ ឬ​មានបទពិសោធន៍​ក្នុង​វិស័យ​ប្លែក​ពី​អ្នក​ដទៃ​ក្នុង​ក្រុមហ៊ុន​ជាដើម ។

៣. ស្តាប់​ក្រុមការងារ​របស់​អ្នក​៖ អ្នក​ត្រូវ​ចង​ចាំ​ថា ពេល​ខ្លះ​អ្នក​ជ្រើសរើស​បុគ្គលិក​ថ្មី​មក​មិនមែន​ដើម្បី​ឲ្យ​ពួក​គេ​ធ្វើការ​ជាមួយ​អ្នក​ដោយ​ផ្ទាល់​ទេ តែ​ដើម្បី​ឲ្យ​ពួក​គេ​ធ្វើការ​ជាមួយ​ក្រុម​ក្នុង​ផ្នែក​ណាមួយ​ជាដើម ។ ដូច្នេះ​ការ​សម្រេចចិត្ត​របស់​អ្នក​គួរតែ​មានការ​ឆ្លងកាត់​ការ​ពិភាក្សា​ជាមួយ​ក្រុមការងារ​នោះ​ជា​មុន​សិន ៕ កែស​ម្រយ​ល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ