ចលនា​តវ៉ា​​ពួក​អាវកាក់​លឿង​ប៉ះទង្គិច​គ្នា​​ខ្លាំង​… ក្រោម​ភាព​តានតឹង​នៅ​ប៉ារីស (វីដេអូ)


ប្រទេស​បារាំង ៖ ចលនា​តវ៉ា​ថ្ងៃ​សៅរ៍​ របស់​ពួក​អាវកាក់​លឿង​បារាំង កាលពី​ថ្ងៃ​ទី​២១​ ខែកញ្ញា​ប្រព្រឹត្ត​ទៅ​ក្រោម​ភាព​តានតឹង​នៅ​ក្រុងប៉ារីស ដោយ​ពួក​បាតុករ​ទាំងនោះ​បាន​ចូល​ឡូ​កឡំ​ជាមួយ​ពួក​បាតុករ​ដើម្បី​បរិយាកាស​។

នា​វេលា​រសៀល​ប៉ូលិស​ប្រកាស​ថា ពួក​សកម្មជន​រ៉ា​ឌី​កាល់ បាន​ចូល​ឡូ​កឡំ​ក្នុង​បាតុករ​ដើម្បី​បរិស្ថាន ហើយ​បន្ទាប់​មក​ផ្ទុះ​អំពើ​ហិង្សា​ដុត​អគារ​និង​បា​រ៉ា​ស់នា​នា​។

ក្នុង​បាតុកម្ម​ថ្ងៃ​សៅរ៍​ទី​៤៥ ពួក​បាតុករ​ដែល​ភាគច្រើន​ជា​ពួក​អាវកាក់​លឿង​បាន​គប់​បំបែក​កញ្ចក់ ដុត​​បណ្ដា​ធុងសម្រាម​និង​របាំង​នានា​។

ដំបូង​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​ស្ងប់ស្ងាត់ ក្បួន​ដង្ហែរ​ដើម្បី​បរិយា​កាស​ភ្លាម​ៗ​ប្រែ​ក្លាយ​ទៅជា​មានការ​ប៉ះទង្គិច​គ្នា​ព្រមទាំង​ឧប្បត្តិហេតុ​នានា​នៅ​វេលា​ល្ងាច​។

ប្រមុខ​ប៉ូលិស​ក្រុង​បាន​អំពាវនាវ​ឲ្យ​វែកមុខ ពួក​បុគ្គល​ហិង្សា បន្លំ​ខ្លួន​ចូល​ក្នុង​ក្បួន​ហែ​របស់​បាតុ​កម្ម​ដើម្បី​បរិស្ថាន ហើយ​ប្រែក្លាយ​ទៅ​ផ្ទុះ​ហិង្សា នា​វេលា​ម៉ោង​១៤​និង​៣០​នាទី​ចាប់ពី​មហាវិថី​SAINT MICHEL​ទៅ​។ យោង​តាម​ប៉ូលិស​ថា នោះ​ជា​បាតុករ​រ៉ា​ឌី​កាល់​យ៉ាងតិច​១០០០​នាក់​ដែល​មួយ​ចំនួន​បង្ក​ការ​អុកឡុក​។

បាតុករ​ក្រុម​តូច​ៗ​តាម​ដង​មហាវិថី​នោះ បាន​លើកគ្នា​ចូល​អុក​ឡុក​ក្នុង​ធនាគារ​មួយ ហើយ​បំផ្លាញ​បណ្ដា​ទីតាំង​រង់ចាំ​រថយន្ត​បឺស និង​ចូល​ក្នុង​ការដ្ឋាន​មួយ លើកយក​របស់របរ​នានា​មក​បង្កើត​ជា​របាំង​រាំងផ្លូវ​។

តាម​ដង​មហាវិថី​នោះ​ពួក​បាតុករ​បាន​ដុត​ម៉ូតូ​នៅ​កណ្ដាល​ថ្នល់ និង​គប់បំបែក​កញ្ចក់​ហាង​ទំនិញ​ទាំងឡាយ​។

ប៉ូលិស​បាន​ធ្វើ​អន្តរាគមន៍​ដោយ​បាញ់​ឧ​ស្ម័​ន់​បង្ហូរទឹកភ្នែក ហើយ​ពួក​បាតុករ​បាន​គប់​ដប​សាំង​ដុត​និង​ដុំ​ថ្ម​តបត​វិញ​។ បាតុករ​ប្រមាណ​ជា​១២៣​នាក់​បាន​ត្រូវ​ចាប់ខ្លួន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រភ​វីដេអូ ៖ Sputnik France & Xenia__Sputnik)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ