ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ ឌី​ណែត អត់​ធ្មត់​បន្ត​រង់​ចាំ​ឱកាស​ចូល​ហង្ស​មាស​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កញ្ញា​វី​ ឌី​ណែត​ កូន​ស្រី​អ្នក​ចម្រៀង​ជើង​ចាស់​លោក​ហួរ​ ឡា​វី​ ធ្លាប់​អះ​អាង​ថា នាង​សប្បាយ​ចិត្ត​ដែល​ផលិត​កម្ម​ហង្ស​មាស​ទាក់​ទង​បញ្ចូល​នាង​ឱ្យ​ក្លាយ​ជា​សមា​ជិក​ថ្មី​ នៅ​ពេល​ឃើញ​ទេព​កោ​សល្យ​របស់​នាង​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​ យូ​រ​ខែ​កន្លង​មក​ហើយ​នៅ​តែ​មិន​ទាន់​ឃើញ​បទ​ចម្រៀង​ណា​មួយ​របស់​កញ្ញា​វី​ ឌី​ណែត​ នៅ​ក្នុង​អាល់​ប៊ុម​ថ្មី​របស់​ហង្ស​​មាស​ឡើយ ។ ហេតុ​អ្វី​បាន​ជា​បែប​នេះ​?

រាជធានីភ្នំពេញ ៖ កញ្ញា​វី​ ឌី​ណែត​ កូន​ស្រី​អ្នក​ចម្រៀង​ជើង​ចាស់​លោក​ហួរ​ ឡា​វី​ ធ្លាប់​អះ​អាង​ថា នាង​សប្បាយ​ចិត្ត​ដែល​ផលិត​កម្ម​ហង្ស​មាស​ទាក់​ទង​បញ្ចូល​នាង​ឱ្យ​ក្លាយ​ជា​សមា​ជិក​ថ្មី​ នៅ​ពេល​ឃើញ​ទេព​កោ​សល្យ​របស់​នាង​ ។ ទោះ​ជា​យា៉ង​ណា​ក្តី​ យូ​រ​ខែ​កន្លង​មក​ហើយ​នៅ​តែ​មិន​ទាន់​ឃើញ​បទ​ចម្រៀង​ណា​មួយ​របស់​កញ្ញា​វី​ ឌី​ណែត​ នៅ​ក្នុង​អាល់​ប៊ុម​ថ្មី​របស់​ហង្ស​​មាស​ឡើយ ។ ហេតុ​អ្វី​បាន​ជា​បែប​នេះ​?

ក្នុង​ជំនួប​នៅ​ពេល​ចូល​រួម​សម្តែង​ក្នុង​កម្ម​វិធី​សិល្បៈ​អប​អរ​បុណ្យ​ចូល​ឆ្នាំ​របស់​សមា​គម​ទូរ​ទស្សន៍​កាល​ពី​ពេល​ ថ្មី​ៗ​កន្លង​មក​ តារា​ចម្រៀង​ទើប​តែ​​រះ​ថ្មី​ កញ្ញា​វី​ ឌី​ណែត និយាយ​ថា​ អ្វី​ដែល​នាង​ប្រកាស​ថា​ជិត​បាន​ក្លាយ​ជា​សមា​ជិក​ថ្មី​នៅ​ផលិត​កម្ម​ហង្ស​មាស​ជា​ផលិត​កម្ម​ល្បី​ឈ្មោះ​ក្នុង​ស្រុក​គឺ​ជា​ការ​បញ្ចេញ​វា​ចា​ពិត​ប្រាកដ​មិន​បាន​លើក​យក​មក​ប្រឌិត​ឡើយ​ ។ បើ​ទោះ​ជា​យូរ​មក​ហើយ​នាង​អត់​ទាន់​មាន​បទ​ចម្រៀង​នៅ​ហង្ស​មាស​ តែ​នាង​មិន​ភូត​កុហក​យក​ភាព​ទាក់​ទាញ​ឡើយ​ ។ ផលិត​កម្ម​ហង្ស​មាស​ឱ្យ​នាង​នៅ​រង់​ចាំ​បន្តិច​ ព្រោះ​ចាំ​មើល​ទី​ផ្សារ​សិន​ ។ ហង្ស​មាស​នៅ​តែ​ទាក់​ទង​សួរ​នាំ​នាង​ជា​ហូរ​ហែ​ ហើយ​ប្រាប់​ថា​យក​នាង​ជា​សមា​ជិក​ គឺ​យក​មែន​មិន​បោះ​បង់​ចោល​ ឬ​និយាយ​លេង​ទេ ។

វី​ ឌី​ណែ​ត​ ដែល​ចាប់​ផ្តើម​អណ្តែត​ឡើង​ក្នុង​ពិភព​សិល្បៈ​ ព្រោះ​តែ​ច្រៀង​បទ​ជា​ភាសា​អង់​គ្លេស​បាន​យា៉ង​ពី​រោះ​នោះ​ មិនអន់​ចិត្ត​រឿង​ផលិត​កម្ម​ហង្ស​មាស​យឺត​យា៉វ​បញ្ចូល​នាង​ជា​សមា​ជិក​ជា​ផ្លូវ​ការ​ឡើយ​ ។

នាង​ដឹង​ថា​ តារា​​រៀម​ច្បង​ខ្លះ​ក៏​ធ្លាប់​រង់​ចាំ​ពេល​វេលា​ដូច​នាង​ដែរ​ ។ នាង​យល់​ពី​អ្វី​ដែល​ផលិត​កម្ម​រៀប​ចំ​ ព្រោះ​ផលិត​កម្ម​ដ៏​ធំ​មួយ​នេះ​ល្អិត​​ល្អន់​ណាស់​រឿង​ធ្វើ​អ្វី​មួយ​ ដើម្បី​ឱ្យ​សម្រេច​ជា​រូប​រាង​ ហើយ​ទទួល​បាន​លទ្ធ​ផល​ល្អ​។ ម្យ៉ាង​ទៀត​នាង​មិន​តក់​ក្រហល់​ក្នុង​ការ​ចូល​​ខ្លួន​ក្នុង​ផលិត​កម្ម​ល្បី​ឈ្មោះ​នោះ​ទេ​ ព្រោះ​ឱកាស​ប្រឡូក​សិល្បៈ​របស់​នាង​ទើប​តែ​បាន​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​ និង​ទើប​តែ​ពេញ​វ័យ​ ដូច្នេះ​នៅ​មាន​ពេល​វេលា​វែង​ឆ្ងាយ​ទៀត​ ។ ឆ្លៀត​ឱកាស​នេះ​​នាង​ដុស​ខាត់​សំឡេង​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ទាន់​នៅ​ក្មេង​ ដោយ​ពឹង​លោក​ហួរ​ ឡា​វី​ និង​រៀម​ច្បង​ជា​ច្រើន​ទៀត​ជួយ​កែ​លម្អ​ ។

ថ្វី​បើ​មិន​ទាន់​បាន​ចូល​ផលិត​កម្ម​ហង្ស​មាស​ តែ​កញ្ញា​វី​ ឌី​ណែត​ ឧស្សាហ៍​បាន​ឱកាស​ឡើង​សម្តែង​នៅ​ទូរ​ទស្សន៍​ហង្ស​មាស​ដូច​ជា​កម្ម​វិធី​ «វិមាន​សុបិន​» «តន្ត្រី​លើ​ទឹក​» «តន្ត្រី​តំបន់​យុវ​វ័យ​» និង​«តន្ត្រី​ពិសេស»ជា​ដើម​ ។ ក្រៅ​ពី​ទូរ​ទស្សន៍​ហង្ស​មាស​ ឌី​ណែត​ សម្តែង​នៅ​ទូរ​ទស្សន៍​បាយ័ន​ជា​ញឹក​ញាប់​ ក្នុង​កម្ម​វិធី​«តន្ត្រី​យុវ​វ័យ​» «វិស្ស​ម​កាល​តន្ត្រី​» និង​«តន្ត្រី​ខារ៉ា​បាវ» ។ កញ្ញា​វី​ ឌី​ណែត ជា​ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​ ជា​ពន្លក​ថ្មី​គួរ​ជា​ទី​សង្ឃឹម​របស់​អ្នក​ចម្រៀង​ជើង​ចាស់​ហួ​រ​ ឡាវី​ ៕