ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​​ធ្វើ​ឱ្យ​​មនុស្ស​អស់​សង្ឃឹម​ក្នុង​ជីវិត​លែង​ចង់​រស់​នៅ​​លើ​ភព​ផែន​ដី​​តទៅ​ទៀត​ ​ពិភាក្សា​​ជាមួយ​អ្នក​ជំនាញ​ជា​គន្លឹះ​សំខាន់​រក​មូល​ហេតុ​​នៃ​ផល​ប៉ះ​ពាល់​ផ្លូវ​អារម្មណ៍​​

10 ឆ្នាំ មុន

បច្ចុប្បន្ន​​មាន​មនុស្ស​ច្រើន​ណាស់​ទទួល​រង​នូវ​ការ​ធ្លាក់​ទឹក​ចិត្ដ​ដែល​បញ្ហា​នេះ​មិន​មែន​ជា​រឿង​តូច​តាច​នោះទេ​ ព្រោះ​រហូត​​មាន​​អ្នក​ខ្លះ​ធ្វើ​បាប​ខ្លួន​ឯង​​ដោយ​ប្រការ​ផ្សេងៗ​ ឯ​ខ្លះ​ទៀត​ដោះ​ស្រាយ​បញ្ហា​ខ្លួន​ឯង​មិនចេញ​ក៏​សម្រេច​ចិត្ដ​​ជ្រើស​រើស​យក​វិធី​បញ្ចប់​ជីវិត​​ដោយ​រូប​ភាព​ផ្សេងៗ​​មាន​ លោត​ទឹក​ ចង.ក​ ឬ​លេប​ថ្នាំ​ជា​ដើម​…។​

បច្ចុប្បន្ន​​មាន​មនុស្ស​ច្រើន​ណាស់​ទទួល​រង​នូវ​ការ​ធ្លាក់​ទឹក​ចិត្ដ​ដែល​បញ្ហា​នេះ​មិន​មែន​ជា​រឿង​តូច​តាច​នោះទេ​ ព្រោះ​រហូត​​មាន​​អ្នក​ខ្លះ​ធ្វើ​បាប​ខ្លួន​ឯង​​ដោយ​ប្រការ​ផ្សេងៗ​ ឯ​ខ្លះ​ទៀត​ដោះ​ស្រាយ​បញ្ហា​ខ្លួន​ឯង​មិនចេញ​ក៏​សម្រេច​ចិត្ដ​​ជ្រើស​រើស​យក​វិធី​បញ្ចប់​ជីវិត​​ដោយ​រូប​ភាព​ផ្សេងៗ​​មាន​ លោត​ទឹក​ ចង.ក​ ឬ​លេប​ថ្នាំ​ជា​ដើម​…។​

លោក​សាស្រ្ដាចារ្យ​វេជ្ជបណ្ឌិត​ យឹម​ សុបុត្រា​ ឯក​ទេស​​វិកល​វិទ្យា​ និង​ជា​នាយក​មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវ​ចិត្ដ​សាន់រ៉ាយ​បាន​ប្រាប់​កោះ​សន្ដិភាព​ឱ្យ​ដឹង​ថា​ ​មនុស្ស​គ្រប់រូប​តែង​​មាន​អារម្មណ៍​ស្រងូត​ស្រងាត់​ ឬ​ធ្លាក់​ទឹក​ចិត្ដ​​នៅ​ពេល​ណា​មួយ​​ក្នុង​ដំណើរ​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​  ប៉ុន្ដែ​សភាព​បែប​នេះ​​នឹង​សាប​សូន្យ​ទៅ​វិញ​តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ ព្រោះ​វា​គ្រាន់តែ​ជា​ប្រតិកម្ម​ធម្មតា​​ ។​ ផ្ទុយ​ទៅ​វិញ​ ​ធ្លាក់​ទឹកចិត្ដ​ជា​ជំងឺ​ធ្ងន់ធ្ងរ​ទាំង​ផ្នែក​វេជ្ជសាស្រ្ដ​ និង​ចិត្ដ​សាស្រ្ដ​ ។​ វា​មាន​រយៈ​ពេល​យូរ​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់អារម្មណ៍​ ​និងជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​លោក​អ្នក​ ។ ជំងឺ​នេះ​បាន​ស្ដែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដូច​ជា​ ៖​

១-អាការៈ​រាង​កាយ​
-អស់​កម្លាំង​ល្ហិតល្ហៃ​គ្រប់ពេល​
-វិបត្ដិ​ដំណេក​, ​ហូប​អាហារ​ពុំ​បាន​, ស្រក​ទម្ងន់​
-ឈឺ​ក្បាល​, ឈឺ​ចុក​ចាប់​តាមសាច់​ដុំ​ស្ទើរ​​ពេញ​ខ្លួន​
-រដូវ​​មក​មិន​ទៀត​ទាត់​

២-​អាការៈ​ផ្លូវ​ចិត្ដ​
-អារម្មណ៍​ស្រងូត​ស្រងាត់​ ឬ​ធ្លាក់​ទឹក​ចិត្ដ​
-បាត់ការ​ចាប់អារម្មណ៍​​ស្ទើរ​​គ្រប់​សកម្ម​ភាព​​ក្នុង​ជីវិត​រស់​នៅ​​
-គ្មាន​ទំនុកចិត្ដ​លើខ្លួនឯង​ ពិបាក​​ក្នុង​ការ​សម្រេច​ចិត្ដ​
-ស្ដី​បន្ទោស​ខ្លួន​ឯង​ មាន​គំនិត​មិនចង់​រស់​​ឬ​ធ្លាប់​ធ្វើ​សកម្មភាព​សម្លាប់​ខ្លួនម្ដង​ ឬ​ច្រើន​ដង​រួច​មក​ហើយ​ ​

៣-​​អវិជ្ជ​មាន​នៃ​ការគិត​
-អ្វីៗ​ជា​កំហុស​​របស់​ខ្លួន​ទាំង​អស់​
-គ្មាន​អ្វី​ល្អ​សម្រាប់​ខ្លួន​ទេ​នៅលើ​លោក​នេះ​
-ជីវិត​រស់​នៅ​គ្មាន​ន័យ​
-មិនចង់​រស់នៅ​ ​គឺ​ចង់តែ​ស្លាប់​

៤-​អាកប្បកិរិយា​
-គ្មាន​ចំណង់​ចង់ចេញក្រៅ​ ឬ​​ធ្វើ​ការ​ងារ​
-ដក​ខ្លួន​ចេញ​ពី​ក្រុម​គ្រួសារ​ មិត្ដភក្ដិ​ និង​សង្គម​
-ឈាន​ទៅ​ផឹក​ស្រា​ សេព​គ្រឿង​ញៀន​ និង​ការ​ប្រើប្រាស់​ថ្នាំ​ងងុយ​គេង​ដោយ​គ្មាន​វេជ្ជ​  បញ្ជា ។

ជំងឺ​ធ្លាក់ទឹក​ចិត្ដ​ គេ​សង្កេត​ឃើញ​កើត​មាន​ចំពោះ​ស្រ្ដី​ច្រើន​ជាង​បុរស​​ អាច​មាន​ទាំង​កុមារ​ វ័យជំទង់​ មនុស្ស​ពេញ​វ័យ​ និងមនុស្ស​ចាស់​ ។ ជំងឺ​ធ្លាក់​ទឹកចិត្ដ​មាន​៣​កម្រិត​ ស្រាល​ មធ្យម​ និង​ធ្ងន់​ធ្ងរ​ ។​ មូលហេតុ​​ដែល​​នាំ​ឱ្យ​កើត​មាន​ជំងឺ​នេះ​បណ្តាល​មក​ពី​ ៖​

-បញ្ហា​គ្រួសារ​ និង​សង្គម​
-ការ​ខក​ចិត្ដ​ សោកស្ដាយ​ ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​
-បណ្ដាល​មក​ពី​ជំងឺ​ផ្លូវ​កាយ​មួយ​ចំនួន​
-មក​ពី​ឱសថ​ព្យាបាល​មួយ​ចំនួន​
-ការ​សេព​សុរា​ ឬ​គ្រឿង​​ញៀន​ជា​ដើម​ ។​

ចំពោះ​ការ​ព្យាបាល​ជំងឺ​ធ្លាក់​ទឹកចិត្ដ​​​មាន​ ៖​
-ព្យាបាល​ដោយ​ប្រើ​ឱសថ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់​ទឹកចិត្ដ​
-ព្យាបាល​តាមបែប​ពុទ្ធិ​ (អប់​រំ​ណែនាំ​តាម​ចិត្ត​សាស្ត្រ)​
-ការ​គាំទ្រ​ផ្លូវ​ចិត្ដ​ ផ្ដល់​ប្រឹក្សា​
-​ធ្វើ​លំហាត់ប្រាណ​ និង​សម្រាក​កាយ​
-​ចាត់​ចែង​របបអាហារ​ឱ្យ​មាន​តុល្យភាព​ ។

លោកសាស្រ្ដាចារ្យ​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា​ ដើម្បី​​ការពារ​កុំ​ឱ្យ​កើត​​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ​ លោក​អ្នក​ត្រូវ​តែ​​អនុវត្ដ​​តាម​វិធី​​សាស្ត្រ​មួយ​ចំនួន​ដូច​
ជា​ ៖
• ប្រើប្រាស់​បំណិន​ជីវិត​មក​ដោះ​ស្រាយ​ ​បញ្ហា​
-បញ្ឈប់​ការ​សេព​គ្រឿង​ញៀន​ គ្រឿង​ស្រវឹង​
-អនុវត្ដ​តាម​វេជ្ជបញ្ជា​ដោយ​ត្រូវ​ទទួលទាន​ថ្នាំ​ឱ្យ​បាន​ទៀង​ទាត់​
-ផ្ដល់​ព័ត៌មាន​ដល់​គ្រូពេទ្យ​ជា​បន្ទាន់​ក្នុង​ករណី​ថ្នាំ​មាន​ផល​វិបាក​
-អ្នក​ជំងឺ​និង​ក្រុម​គ្រួសារ​​គប្បី​សហការ​ជា​មួយ​​គ្រូពេទ្យ​អប់​រំ​ពី​​ជំងឺ​ធ្លាក់ទឹក​ចិត្ដ​៕