ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Stress និង​គ្រឿង​ស្រ​វឹងជាបុព្វហេតុ​ចម្បង​2​ប៉ះ​ពាល់​​ភាព​រឹង​អង្គ​ជាតិបុរស

9 ឆ្នាំ មុន

ភាព​រឹង​របស់​អង្គ​ជាតិ​គឺ​ជា​កត្តា​ចម្ប​ង​មួយ​នាំ​ឱ្យ​បុរស​ទទួល​បាន​ក្តី​រីក​រាយ​ក្នុង​ជី​វិត​សិច​ ។ យ៉ាង​ណា​ក៏​ដោយ ភាព​រឹង​នេះ​មិន​អាច​ស្ថិត​ស្ថេរ​បាន​យូរ​អង្វែង​ឡើយ ហើយ​បុរស​គ្រប់​រូប​មិន​មែន​សុទ្ធ​តែ​ទទួល​បាន​សំ​ណាង​បែបនេះ​នោះ​ទេ ។ មាន​កត្តា​ច្រើន​យ៉ាង​ដែល​ប៉ះ​ពាល់​ដល់​ភាព​រឹងនេះ​ ប៉ុន្តែ​ កត្តា Stress(អា​រម្មណ៍​តាន​តឹង​)​​និងកត្តា​​គ្រឿង​ស្រ​វឹង​គឺ​លេចធ្លោ​ជាង​គេ ។

ភាព​រឹង​របស់​អង្គ​ជាតិ​គឺ​ជា​កត្តា​ចម្ប​ង​មួយ​នាំ​ឱ្យ​បុរស​ទទួល​បាន​ក្តី​រីក​រាយ​ក្នុង​ជី​វិត​សិច​ ។ យ៉ាង​ណា​ក៏​ដោយ ភាព​រឹង​នេះ​មិន​អាច​ស្ថិត​ស្ថេរ​បាន​យូរ​អង្វែង​ឡើយ ហើយ​បុរស​គ្រប់​រូប​មិន​មែន​សុទ្ធ​តែ​ទទួល​បាន​សំ​ណាង​បែបនេះ​នោះ​ទេ ។ មាន​កត្តា​ច្រើន​យ៉ាង​ដែល​ប៉ះ​ពាល់​ដល់​ភាព​រឹងនេះ​ ប៉ុន្តែ​ កត្តា Stress(អា​រម្មណ៍​តាន​តឹង​)​​និងកត្តា​​គ្រឿង​ស្រ​វឹង​គឺ​លេចធ្លោ​ជាង​គេ ។

+ Stress(អា​រម្មណ៍​តាន​តឹង​)៖
Stress​អាច​មាន​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ជី​វិត​មនុស្ស​ម្នាក់​ៗ ហើយ​វា​ជា​ឃាតក​​លាក់​មុខ​ដែល​សម្លាប់​ជី​វិត​សិច​របស់​បុរស ។ នៅ​ពេល​បុគ្គល​​ម្នាក់​មាន​អា​រម្មណ៍​ធុញ​ថប់​ខ្លាំង​និង​​មាន​កំ​ហឹង​ក្នុង​ចិត្ត​ជា​បន្ត​បន្ទាប់ ​​Stress​ក៏​បង្ហាញ​វត្ត​មាន​ផង​ដែរ ។ ក្នុង​ពេលដែល​វា​ចាប់​ផ្តើម​គ្រប់​គ្រង​លើ​ខ្លួន​បុគ្គល​ម្នាក់ ការ​ឆ្លើយ​តប​មួយ​នៃ​រាង​កាយ​​ក៏​កើត​មាន​ នោះ​គឺ​ការ​បញ្ចេញ​អ័រ​ម៉ូន​ធម្ម​តា​ មាន​ល្បឿន​យឺត ​ដែល​ជា​យថា​ហេតុ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ័រ​ម៉ូន​ភេទ Testosterone ។ ទន្ទឹម​នឹង​នេះ​ លំ​ហូរ​ឈាម​ទៅ​កាន់​អង្គ​ជាតិ​ក៏​មាន​ល្បឿន​យឺត​ផង​ដែរ​ បណ្តាល​ឱ្យ​ភាព​ងើប​រឹង​ចុះ​ខ្សោយ ។

ដើម្បី​កាត់​បន្ថយ​និង​ឈាន​ទៅ​បំ​បាត់ Stress​ឱ្យ​អស់​ពី​ជី​វិត គេ​គួរ​រក្សា​ចិត្ត​ឱ្យ​ស្រស់​ស្រាយ​គ្រប់​ពេល​ គ្មាន​កំ​ហឹង​ គ្មាន​ការ​គុំកួន​​គួប​ផ្សំ​នឹង​ការ​ហាត់​ប្រាណ​យ៉ាង​តិច​៣០​នា​ទី​ក្នុង​មួយថ្ងៃ ។

+ គ្រឿង​ស្រ​វឹង​ ៖
សម្រាប់​បុ​រស​ភាគ​ច្រើន ការ​ទទួល​ទាន​ស្រា​បៀរឬ​ស្រា​ពី​១-២កែវ​ក្នុង​មួយ​ថ្ងៃ​មិន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ទេ ។​ ប៉ុន្តែ​ប្រ​សិន​ជា​ទទួល​ទាន​ចាប់​ពី​ឬច្រើន​ជាង​៣​កែវ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​​រយៈ​ពេល​ខ្លី វា​នឹង​ក្លាយ​ជា​ថ្នាំ​ពុល​ខណៈ​សម្រាប់​រយៈ​ពេល​វែង ហើយ​​​​​​​ធ្វើ​ឱ្យ​ប៉ះ​​ពាល់​ដល់​ភាព​រឹង​របស់​អង្គ​ជាតិ​ ។ ក្នុង​ករណី​ការ​​ប្រ​ព្រឹត្ត​​បែប​នេះ​​ក្លាយ​​​ជាទម្លាប់​​ប្រ​ចាំ​ថ្ងៃ​និង​ទៀង​ទាត់​ នោះ​ភាព​រឹង​​និង​​ការ​ដល់​កាម​តម្រេក​របស់​អង្គ​ជាតិ​​អាច​នឹង​គ្មាន​ ។

សូមបញ្ជាក់​ថា កម្រិត​ជាតិ​ស្រ​វឹង​ច្រើន​ក្នុង​ឈាម​ នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ផលិត​កម្ម​​ម៉ូ​លេគុល​នី​ទ្រីត​អុក​ស៊ីដ ​ហើយ​រំ​ខាន​ដល់​លំ​ហូរ​ឈាម​ទៅ​កាន់​អង្គ​ជាតិ ។ ក្រៅ​ពី​ប៉ះ​ពាល់​បែបនេះ ការ​ប្រើ​ប្រាស់​គ្រឿង​ស្រ​វឹង​ជោក​ជាំ​ ក៏​អាច​បណ្តាល​ឱ្យ​ជួប​គ្រោះ​ហា​និភ័យ​ពី​ជំ​ងឺ​ ថ្លើម  សួត បេះ​ដូងនិង​ជំ​ងឺ​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល​ផងដែរ ។

នៅ​មាន​កត្តា​ចម្បង​ពីរ​ផ្សេង​ទៀត​ផងដែរ​ដែល​បណ្តាល​ឱ្យ​លិង្គ​មិន​ងើប​រឹង​ ។ កត្តា​ទាំង​នោះ​មាន​ដូចជា ការ​វិវឌ្ឍ​នៃ​វ័យ​អា​យុ​របស់​បុគ្គល​​(អាយុ​កាន់​តែ​ចាស់)និង​បញ្ហា​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ដែល​បណ្តាល​ឱ្យ​បុរស​ស្រមុក​ខ្លាំង​ពេល​កំពុង​លង់​លក់ក្នុង​ដំ​ណេក ។

១ – កត្តា​វិវឌ្ឍរបស់​វ័យ ៖
ស្ថិត​ក្នុង​វ័យ​ពេញ​កម្លាំង​ ភាព​រឹង​នៃ​អង្គ​ជាតិ​បុរស​អាច​កើត​ឡើង​ភ្លាម​ៗ​នៅ​ទី​កន្លែង​និង​ពេល​វេលា​ណា​មួយ​ក៏​បាន​ ដោយ​គ្រាន់​តែ​យក​អា​រម្មណ​៍​គិត​ពី​នា​រី​ស្អាត​ម្នាក់​ប៉ុណ្ណោះ ។​ បុរស​មួយ​ចំ​នួន​តែង​ជួប​ភាព​អាម៉ាស់​ខណៈ​អង្គ​ជាតិ​របស់​គេ​ងើប​រឹង​ឆ្កិល​នៅ​ចំ​ពេល​និង​ទី​កន្លែង​មិន​សម​គួរមាន​ដូចជា ក្នុង​ចំ​ណោម​ហ្វូង​មនុស្ស​ ខណៈ​កំពុង​ឈរ​លើ​វេទិ​កា​ទទួល​បាន​រង្វាន់​អ្វី​មួយ​ឬ​សន្ទនា​ជា​មួយ​ស្រ្តី​ជា​ដើម​ ។

ពេល​វេលា​កន្លង​ផុត​ទៅ អ្វី​គ្រប់​យ៉ាង​លើ​រាង​កាយ​ ក្នុង​នោះ​រួម​ទាំង​ចិត្ត​គំ​និត​និង​អង្គ​ជាតិ​ផង​ដែរ​បាន​ផ្លាស់​ប្តូរ​ទាំង​អស់ ។ ស្ថិត​ក្នុង​វ័យ​២១​ឆ្នាំ អង្គជាតិ​បុរស​រឹង​មិន​ខុស​ពី​ដែក​ថែប​ ។ វា​មាន​កម្លាំង​ដ៏​ខ្លាំង​ និងកម្រើក​​បះឆ្កឹង​​ឡើង​លើ​ពេល​រឹង​ដល់​កម្រិត ។​ តែ​ពេល​ចូល​ដល់​វ័យ​៤០​ឆ្នាំ​ឡើង​ទៅ​ អ្វី​ទាំង​នេះ​បាន​ផ្លាស់​ប្តូរ​ ។ បើ​ទោះ​ណា​អង្គ​ជាតិ​នៅ​តែ​រឹង​ ប៉ុន្តែ​កម្លាំង​របស់​វា​មិន​ដូច​ជា​២០​ឆ្នាំ​មុន​ឡើយ ។​ ពេល​រឹង​ដល់​កម្រិត​ក៏មិនអាច​​បះ​ស្មើ​នឹង​ពេល​មុននោះ​ទេ​ ហើយ​អាច​ល្អៀង​ទៅ​ម្ខាង​ទៀត​ផង ។ មូល​ហេតុនេះ​ ត្រូវ​បាន​ក្រុម​អ្នក​ឯក​ទេស​អះ​អាង​ថា បណ្តាល​មក​ពី​ការ​ធ្លាក់​ចុះ​នៃ​អ័រ​ម៉ូនភេទ Testosterone ។ កម្រិតអ័រ​ម៉ូនភេទ Testosterone ចាប់​ផ្តើម​ធ្លាក់​ចុះ​បន្តិច​នៅ​ពេល​បុរស​មាន​វ័យ​ចាប់​ពី​៤០​ឆ្នាំ​ឡើង​ទៅ ។

ទោះ​ជា​យ៉ាង​នេះ​ក្តី បុរស​នៅ​អាច​កែ​កុន​បញ្ហា​នេះ​បាន​ដោយ​ការ​ផ្លាស់​ប្តូរ​បែបបទ​នៃ​ការ​រស់​​នៅ ទទួល​ទាន​ចំណី​អា​ហារ​ដែល​ផ្តល់​នូវ​ថាម​ពល ​និង​ការ​ហាត់​ប្រាណ​ជា​ដើម ។​

២- កត្តា​​បញ្ហា​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម (Sleep apnea)
ជា​ភាព​ច្រ​បូក​ច្រ​បល់​នៃ​ប្រ​ព័ន្ធ​ផ្លូវ​ដង្ហើម​ដែល​ប៉ះ​ពាល់​ទៅ​លើ​បុរស​ពេញ​វ័យ​ពី​៤%ទៅ​៩% ។​ សញ្ញា​ដ៏​សាមញ្ញ​របស់​វា​គឺ​បុរស​ដេក​ស្រ​ម៉ុក​ឮៗហើយ​ដក​ដង្ហើម​ដាច់​ៗ​ចំ​ពេល​ដែល​សំឡេង​​​ស្រ​មុក​មិន​ឮសូរ ។ វា​កើត​ជា​ច្រើន​ដង​ក្នុង​ដំ​ណេក​មួយ​យប់​ៗ ៕