ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣ យុទ្ធសាស្ត្រ​សម្រាប់​អ្នកលក់​ដែល​មិនសូវ​ពូកែ​ខាង​វោហារ

4 ឆ្នាំ មុន

ផ្នែក​លក់​គឺជា​ផ្នែក​សំខាន់​មួយ​សម្រាប់​គ្រប់​ក្រុមហ៊ុន និង​អាជីវកម្ម ព្រោះ​វា​ជា​កត្តា​ដែល​ជះ​ឥទ្ធិពល​ដល់​ប្រាក់​ចំណូល និង​រូបរាង​ក្រុមហ៊ុន និង​អាជីវកម្ម​អ្នក​ទាំងស្រុង ។ ជា​ទូទៅ​អ្នក​ដែល​ពូកែសម្តី និង​ឧស្សាហ៍​ចូល​ក្នុង​សង្គម​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ផ្នែក​នេះ ប៉ុន្តែ​អ្នក​ដែល​មិន​ពូកែ​និយាយ​ស្តី​ក៏​មិន​ត្រូវ​អស់សង្ឃឹម​ដែរ ។…

ផ្នែក​លក់​គឺជា​ផ្នែក​សំខាន់​មួយ​សម្រាប់​គ្រប់​ក្រុមហ៊ុន និង​អាជីវកម្ម ព្រោះ​វា​ជា​កត្តា​ដែល​ជះ​ឥទ្ធិពល​ដល់​ប្រាក់​ចំណូល និង​រូបរាង​ក្រុមហ៊ុន និង​អាជីវកម្ម​អ្នក​ទាំងស្រុង ។ ជា​ទូទៅ​អ្នក​ដែល​ពូកែសម្តី និង​ឧស្សាហ៍​ចូល​ក្នុង​សង្គម​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ផ្នែក​នេះ ប៉ុន្តែ​អ្នក​ដែល​មិន​ពូកែ​និយាយ​ស្តី​ក៏​មិន​ត្រូវ​អស់សង្ឃឹម​ដែរ ។

ផ្ទុយ​មក​វិញ​លោក Levi King ដែល​ជានា​យក​ប្រតិបត្តិ និង​សហ​ស្ថាបនិក​ក្រុមហ៊ុន Nav ព្រមទាំង​ជា​មនុស្ស​ដែល​មិន​ពូកែសម្តី​ផង​ដែរ​នោះ បាន​ចែករំលែក​មក​ថា នរណា​ក៏​អាច​ក្លាយជា​អ្នក​ពូកែ​ក្នុង​ផ្នែក​លក់​ដែរ​ដោយ​គ្រាន់តែ​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ ៖

១. លក់​អ្វី​ដែល​អតិថិជន​ចង់បាន ៖ អតិថិជន​ត្រូវ​តែ​មើលទៅ​អ្នកជា​មនុស្ស​ដែល​ផ្តល់​យោបល់​ទៅ​ពួក​គេ​ដោយ​មិន​លំអៀង​មួយ​រូប ។ អ្នក​មិន​គួរ​ជំរុញ ឬ​បង្ខំ​ឲ្យ​ពួក​គេ​ទិញ​អ្វីមួយ​ប្រសិនបើ​ពួក​គេ​មិន​បាន​ប្រាប់​អ្នក​ទេ ។ ផ្ទុយ​មក​វិញ​អ្នក​ត្រូវ​រង់ចាំ​រហូត​ដល់​ពួក​គេ​សួរ ឬ​ផ្តល់​មុខសញ្ញា​ប្រាប់​មក​អ្នក ។ បន្ទាប់​មក​បង្ហាញ​ថា អ្នក​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​រក​ផលិតផល ឬ​តម្លៃ​ដែល​ល្អ​បំផុត​សម្រាប់​ពួក​គេ ។ អ្នក​មិន​ត្រូវ​សន្យា​ថា​អ្នក​នឹង​អាច​ធ្វើ​បាន​ទេ តែ​ប្រាប់​ថា​អ្នក​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព​ប្រៀប​ដូច​ជា​អ្នក​ធ្វើ​នេះ គឺ​ដើម្បី​តែ​ពួក​គេ​ប៉ុណ្ណោះ ។

២. ការ​សរសើរ ៖ បើ​អតិថិជន​អ្នក​ចង់​ទិញ​ផ្លែ​ប៉ោម អ្នក​ត្រូវ​សរសើរ​ថា​ពួក​គេ​មាន​ជម្រើស​អាហារ​ដែល​ល្អ​សម្រាប់​សុខភាព ។ ប្រសិនបើ​អតិថិជន​អ្នក​ចង់​ទិញ​នំ​ផ្អែម អ្នក​ត្រូវ​សរសើរ​ថា​ពួក​គេ​ជា​មនុស្ស​ដែល​រស់នៅ​ដោយ​សប្បាយ និង​មាន​ន័យ ។ ពេល​ដែល​អ្នក​បង្ហាញ​ពី​រូបភាព​ល្អ​មួយ​នៃ​មនុស្ស​ដែល​ទិញ​ផលិតផល ឬ​សេវា​របស់​អ្នក អតិថិជន​របស់​អ្នក​អាច​នឹង​ចង់​មាន​រូបភាព​នោះ​ដែរ ។

៣. ការ​ស្តាប់​៖ រៀន​ទទួលយក​ភាព​ស្ងៀមស្ងាត់​ពី​អតិថិជន ។ ប្រសិនបើ​ពួក​គេ​កំពុង​តែ​គិត អ្នក​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ពួក​គេ​គិត​សិន ។ ប្រសិនបើ​ពួក​គេ​លើក​ឡើង​ពី​កង្វល់​អ្វីមួយ អ្នក​មិន​ត្រូវ​ឆ្លើយ​តប​វែង​ពេក​ទេ ។ ផ្ទុយ​មក​វិញ​រក្សា​ចម្លើយ​របស់​អ្នក​ឲ្យ​ខ្លី និង​រង់ចាំ​រហូត​ដល់​អតិថិជន​របស់​អ្នក​ប្រាប់​ថា​យល់ ឬ​យល់​ស្រប​នឹង​ចម្លើយ​របស់​អ្នក ។ ការ​ស្តាប់​ជួយ​ឲ្យ​អ្នក​ឈ្វេងយល់​បន្ថែម​ពី​អ្វី​ដែល​អតិថិជន​អ្នក​ចង់បាន ខណៈ​ដែល​ភាព​ស្ងៀមស្ងាត់​បង្កើន​សម្ពាធ​ដល់​អតិថិជន​អ្នក​ឲ្យ​ធ្វើការ​សម្រេចចិត្ត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ