ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបុណ្យ បុណ្យ​ជួយ​មែន​! ចេញពី​វត្ត​គាស់​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក ត្រូវ ៤០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

ដូច​ពាក្យចាស់​ថា «​ធ្វើ​ល្អ បាន​ល្អ​» ។ លោក ម៉ាត់ ព្រ​ហ​ស្ប​ត្តិ៍ កសិករ​នៅ​ក្រុង​សៀមរាប​ម្នាក់​ទៀត​ហើយ​ដែល​មាន​ឪពុក​ទើប​ចេញពី​ធ្វើបុណ្យ​នៅ​ឯ​វត្ត បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក…

ដូច​ពាក្យចាស់​ថា «​ធ្វើ​ល្អ បាន​ល្អ​» ។ លោក ម៉ាត់ ព្រ​ហ​ស្ប​ត្តិ៍ កសិករ​នៅ​ក្រុង​សៀមរាប​ម្នាក់​ទៀត​ហើយ​ដែល​មាន​ឪពុក​ទើប​ចេញពី​ធ្វើបុណ្យ​នៅ​ឯ​វត្ត បាន​ទិញ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ៥ កំប៉ុង​ចែក​កូន​ៗ ហើយ​បាន​គាស់​ត្រូវ​រង្វាន់ ៤០​លាន​រៀល ។

លោក ព្រ​ហ​ស្ប​ត្តិ៍ បញ្ជាក់​ថា​៖ «​ពុក​ខ្ញុំ​តែងតែ​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក (WURKZ) ជា​ប្រចាំ ។ ហើយ​ថ្ងៃ​ឈ្នះ​រង្វាន់​ហ្នឹង គឺ​ពេល​គាត់​ចេញពី​វត្ត​ភ្លាម គាត់​ទិញ​វើក WURKZ ៥ កំប៉ុង​ហុច​ចែក​កូន​ៗ ហើយ​អា​កំប៉ុង​ចុង​ក្រោយ​គាត់​គាស់​ពិសា​ខ្លួនឯង ស្រាប់តែ​គាត់​ឃើញ​លេខ ៤ ក្នុង​ក្រវិល​កំប៉ុង ។ ភ្នែក​គាត់​អត់​ច្បាស់ គាត់​ក៏​រត់​ទៅ​សួរ​ប្រពន្ធ​ខ្ញុំ​ឱ្យ​ជួយ​ពិនិត្យ​មើល ប្រពន្ធ​ខ្ញុំ​ថា ត្រូវ ៤០​លាន​ហើយ ។ ឮ​ហើយ​មួយ​គ្រួសារ​នាំ​គ្នា​ហ៊ោ​ពេញ​ផ្ទះ​តែ​ម្តង​ឡើង​ផ្អើល​អ្នក​ជិតខាង​» ។

លោក ព្រ​ហ​ស្ប​ត្តិ៍ បន្ត​ថា​៖ «​ទឹកប្រាក់​ដែល​ទទួល​បាន​នឹង​ប្រគល់​ឱ្យ​ឪពុក​ខ្ញុំ​ទាំងអស់ ព្រោះ​រង្វាន់​នេះ​កើត​ចេញពី​សទ្ធា​របស់​គាត់​ផ្ទាល់ ។ ណាមួយ​គាត់​ចាស់​ហើយ ចង់​យក​លុយ​ធ្វើបុណ្យ​សន្សំ​កុសល​»៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ