ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រើ​ឱសថ​អា​ហារូបត្ថម្ភខ្លាញ់​ត្រី​រាល់​ថ្ងៃ​ទំនង​ជា​គ្មាន​​អត្ថ​ប្រ​យោជន៍​ចំពោះ​សុខភាព​បេះ​ដូង

10 ឆ្នាំ មុន

របាយ​ការ​ណ៍​នៃ​ការ​ស្រាវ​ជ្រា​វ​ថ្មី​ចំ​នួន​២​បាន​បង្ហាញ​ថា បុគ្គល​ដែល​លេប​ថ្នាំ​គ្រាប់​ជំ​នួយ​ខ្លាញ់ត្រី​អូមេហ្គា-៣​​​​ជាប្រ​ចាំ​ដើម្បី​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​បេះ​ដូង​​អាច​នឹង​ខកបំណង​ ដ្បិត​ទង្វើ​នោះ​ទំនង​ជា​មិន​បាន​ផ្តល់​ផល​ប្រ​យោជន៍​អ្វី​ឡើយ ។

របាយ​ការ​ណ៍​នៃ​ការ​ស្រាវ​ជ្រា​វ​ថ្មី​ចំ​នួន​២​បាន​បង្ហាញ​ថា បុគ្គល​ដែល​លេប​ថ្នាំ​គ្រាប់​ជំ​នួយ​ខ្លាញ់ត្រី​អូមេហ្គា-៣​​​​ជាប្រ​ចាំ​ដើម្បី​ធ្វើ​ឱ្យ​ល្អ​ប្រ​សើរ​ដល់​សុខ​ភាព​បេះ​ដូង​​អាច​នឹង​ខកបំណង​ ដ្បិត​ទង្វើ​នោះ​ទំនង​ជា​មិន​បាន​ផ្តល់​ផល​ប្រ​យោជន៍​អ្វី​ឡើយ ។

របាយ​ការ​ណ៍​ដដែល​បាន​បង្ហាញ​ទៀត​ថា អា​ស៊ីត​ខ្លាញ់​អូ​មេហ្គា​-៣​នៅ​ក្នុង​ថ្នាំគ្រាប់​ខ្លាញ់​ត្រី​មិន​បាន​ផ្តល់​នូវ​កិច្ច​ការ​ពារ​ពិ​សេស​ណា​មួយ​ប្រ​ឆាំង​នឹង​ជំ​ងឺ​បេះ​ដូង​នោះ​ទេ​ បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ប្រ​ភេទ​ខ្លាញ់​ដទៃ​ទៀត​ដែល​បានមក​ពី​របប​អា​ហារ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ។

វេជ្ជ​បណ្ឌិត​ Rajiv Chowdhury អ្នក​ដឹក​នាំ​ការ​សិក្សា​ព្រម​ទាំង​សហការី​របស់​ខ្លួន​មក​ពី​សាកល​វិទ្យា​ល័យ University of Cambridge​បាន​ថ្លែង​ថា ៖«ពិនិត្យ​មើល​ឡើង​វិញ​នូវ​លទ្ធផល​ពិ​សោធ​ន៍​កន្លង​មក​ចំ​នួន​១៧​​​ ជា​ពិ​សេស​ការ​ពិ​សោធ​ដែល​មាន​ទ្រង់​ទ្រាយ​ធំនិង​ទើប​កន្លង​ទៅ​ថ្មី​ៗ​មិន​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​​ប្រ​សិទ្ធ​ភាព​​ជា​ដុំ​កំភួន​របស់​ថ្នាំ​គ្រាប់​ខ្លាញ់​ត្រី​អូមេហ្គា​-​៣​​ទៅ​លើ​ជំ​ងឺ​បេះ​ដូង​នោះ​ទេ ។ ឯការ​សិក្សា​ខ្លះ​គឺ​គ្មាន​សោះ​តែ​ម្តង »។

ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិបត្រ​ Annals of Internal Medicine ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​​បាន​បញ្ជាក់​ជា​រួម​ថា ផ្អែក​លើ​ការ​ពិនិត្យ​សើរើ​ឡើង​វិញ​និង​វិ​ភាគ​លើ​លទ្ធផល​មុន​ៗ​គឺ​មាន​តែ​ប្រ​ភេទ​ខ្លាញ់​មិន​ឆ្អែត​ប៉ុណ្ណោះ​ដែល​ផ្តល់​ផល​អវិជ្ជ​មាន​ចំពោះ​សុខ​ភាព​បេះ​ដូង​ ។

ចំណែក​ការ​សិក្សា​ទី​២​ដែល​ធ្វើ​លើ​មនុស្ស​ ១១០០​នាក់​បង្ហាញ​ថា អ្នក​ដែល​ប្រើ​ប្រាស់​អា​ស៊ីត​ខ្លាញ់​អូ​មេហ្គា​-៣​ក្នុង​រូប​ភាព​ជា​ថ្នាំ​គ្រាប់​  ហា​និភ័យ​កើត​មាន​ជំ​ងឺ​បេះ​ដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ឬ​ជំ​ងឺ​ខ្សោយ​បេះ​ដូង​ មិន​បាន​ថយ​ចុះ​នោះ​ឡើយ ៕