ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​​ការ​ស្រាវ​ជ្រាវ​បង្ហាញ​​ថា​ អ្នក​ជំងឺ​បេះដូង​ទទួល​ទាន​​ក្រូច​ថ្លុង​1​ផ្លែ​ ជួយ​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ក្នុង​ឈាម

10 ឆ្នាំ មុន

ខ្លាញ់​ ឬ​ប្រេង​ដែល​យើង​ទទួល​ទាន​ វាតែង​ស្រូប​ចូល​ក្នុង​ឈាម​ដូច​ស្ករ​ដែរ​ ។​ ទាក់​ទិន​ករណី​នេះ​ លោក​សាស្ត្រា​ចារ្យ​មហា​បរិញ្ញា​វេជ្ជ​បណ្ឌិត​ សេង​ សេរី​ ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​ នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា​ ខ្លាញ់​ក្នុង​សរសៃ​ឈាម​ គេ​ចែក​ជា​បី​ប្រភេទ​សំខាន់ៗ​ ៖​

ខ្លាញ់​ ឬ​ប្រេង​ដែល​យើង​ទទួល​ទាន​ វាតែង​ស្រូប​ចូល​ក្នុង​ឈាម​ដូច​ស្ករ​ដែរ​ ។​ ទាក់​ទិន​ករណី​នេះ​ លោក​សាស្ត្រា​ចារ្យ​មហា​បរិញ្ញា​វេជ្ជ​បណ្ឌិត​ សេង​ សេរី​ ឯក​ទេស​ជំងឺ​ទឹក​នោម​ផ្អែម​ នៃ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា​ ខ្លាញ់​ក្នុង​សរសៃ​ឈាម​ គេ​ចែក​ជា​បី​ប្រភេទ​សំខាន់ៗ​ ៖​

១-​កូលេ​ស្តេរុល​ (Cholesterol) ដែល​ជួយ​ការ​ពារ​ជំងឺ​បេះ​ដូង​ សរសៃ​ឈាម​ ហៅ​ថា​ HDL Cholesterol ឬ​កូលេស្តេ​រុល​ល្អ​ ឬ​ក៏​កូលេស្តេរុល​មាន​ប្រយោជន៍​ ដោយ​សារ​តែ​វា​មាន​លក្ខណៈ​ និង​គុណ​សម្បត្តិ​ទ្រទ្រង់​សុខ​ភាព​យើង​ ហើយ​ភាគ​ច្រើន​មនុស្ស​យើង​តែង​តែ​ចង់​បាន​កូលេ​ស្តេរុល​ប្រភេទ​នេះ​ ច្រើន​នៅ​ក្នុង​ឈាម​ ។​ អាហារ​ដែល​មាន​ជាតិ​ប្រេង​ពី​រុក្ខ​ជាតិ​ និង​ការ​ធ្វើ​លំហាត់​ប្រាណ​ តែង​ជួយ​ឱ្យ​កូលេ​ស្តេរុល​ប្រភេទ​នេះ​ក្នុង​ឈាម​កើន​ឡើង​លើស​ពី​ធម្មតា​ ។​

២-​កូលេស្តេរុល​ដែល​មាន​ឈ្មោះ​ អិល​ឌី​អិល​ (LDL Cholesterol) កូលេស្តេរុល​ប្រភេទ​នេះ​ កាល​ណា​អត្រា​ក្នុង​ឈាម​កើន​ឡើង​ច្រើន​ វា​តែង​បង្ក​ឱ្យ​កើត​មាន​ជំងឺ​បេះ​ដូង​ សរសៃ​ឈាម​ គេ​ឱ្យ​ឈ្មោះ​ថា​ កូលេ​ស្តេរុល​អាក្រក់​ កាល​​ណា​អត្រា​វា​ឡើង​ខ្ពស់​ក្នុង​ឈាម​ គ្រូ​ពេទ្យ​ធ្វើ​ការ​ព្យាបាល​ឱ្យ​ចុះ​មក​វិញ​ក្នុង​កម្រិត​ក្រោម​១៥០​មិល្លី​ក្រាម​ ក្នុង​មួយ​ដេសុី​​លីត្រ​ ។​ ចំណី​អាហារ​ដែល​បាន​មក​ពី​ខ្លាញ់​សត្វ​ លើក​លែង​តែ​ត្រី​ និង​ការ​កង្វះ​លំហាត់​ប្រាណ​តែង​ធ្វើ​ឱ្យ​កូលេ​ស្តេរុល​ប្រភេទ​នេះ​មាន​ច្រើន​នៅ​ក្នុង​ឈាម​ ។​

៣-​ខ្លាញ់​មួយ​ប្រភេទ​ទៀត​មាន​ឈ្មោះ​ថា​ ទ្រីគ្លី​សីរីត​ (Try glyceride) គឺ​ជា​ប្រភេទ​ខ្លាញ់​អាក្រក់​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​បេះ​ដូង​ សរសៃ​ឈាម​ ជួន​កាល​ធ្វើ​ឱ្យ​រលាក​លំពែង​ធ្ងន់​ធ្ងរ​ថែម​ទៀត​ ។​ ខ្លាញ់​ប្រភេទ​នេះ​ តែង​កើត​មាន​ច្រើន​លើ​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ជាង​មនុស្ស​ធម្មតា​ ។​

តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​ បាន​ឱ្យ​ដឹង​ថា​ អ្នក​ជំងឺ​បេះ​ដូង​ដែល​បាន​ទទួល​ទាន​ផ្លែ​ក្រូច​ថ្លុង​អស់​មួយ​ផ្លែ​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​កូលេ​ស្តេរុល​ក្នុង​ឈាម​បាន​មួយ​ចំនួន​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អ្នក​ដែល​មិន​បាន​ទទួល​ទាន​ ។​ តាម​ការ​សិក្សា​របស់​អាមេរិក​បាន​ឱ្យ​ដឹង​ថា​ ផ្លែ​ក្រូច​ថ្លុង​មាន​សារ​ធាតុ​ម្យ៉ាង​អាច​ជួួយ​ព្យាបាល​ និង​ការ​ពារ​ជំងឺ​មហា​រីក​បាន​ ។ ក្រៅ​ពី​នេះ​ វា​មាន​សារ​ធាតុ​ជួយ​កម្ចាត់​នូវ​ពពួក​រ៉ាឌី​កាល់​សេរី​ ដែល​ធ្វើ​ឱ្យ​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​បាន​ថែម​ទៀត​ផង​ ៕​