ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួល​​ទាន​សូ​កូ​ឡា​​ពណ៌​ខ្មៅ​​មាន​ប្រសិទ្ធភាពក្នុង​ការផ្តល់ផលល្អ​ដល់​​សុខ​ភាព​បេះ​​ដូង

10 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ប្រ​ទេស​ហូឡង់​បាន​អះ​អាង​ថា សូ​កូ​ឡា​ពណ៌​ខ្មៅ​មាន​ប្រ​សិទ្ធ​ភាព​ជួយ​កាត់​បន្ថយ​ហា​និភ័យ​ត្បៀត​សរសៃ​ឈាម​ក្រ​ហម ។ ការ​សិក្សា​លើ​បុរស​ធាត់​ប្រ​មាណ​៤០​នាក់​អា​យុ​ចន្លោះ​ពី​៤៥ឆ្នាំ​ទៅ​៧០​ឆ្នាំ​ បាន​រក​ឃើញ​ថា ភាព​ទន់​យឺតរលាស់​នៃ​​សរសៃ​ឈាម​អាក់​ទែរ​របស់​អ្នក​ដែល​ទទួួល​ទាន​សូ​កូ​ឡា​ត្រូវ​បាន​ជួយ​ឱ្យ​ប្រ​សើរ​ឡើង​វិញ ។ បន្ថែម​ពី​លើ​នេះ​ទៀត បណ្តា​​​កោ​សិ​កា​ឈាម​ស​

ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​ប្រ​ទេស​ហូឡង់​បាន​អះ​អាង​ថា សូ​កូ​ឡា​ពណ៌​ខ្មៅ​មាន​ប្រ​សិទ្ធ​ភាព​ជួយ​កាត់​បន្ថយ​ហា​និភ័យ​ត្បៀត​សរសៃ​ឈាម​ក្រ​ហម ។ ការ​សិក្សា​លើ​បុរស​ធាត់​ប្រ​មាណ​៤០​នាក់​អា​យុ​ចន្លោះ​ពី​៤៥ឆ្នាំ​ទៅ​៧០​ឆ្នាំ​ បាន​រក​ឃើញ​ថា ភាព​ទន់​យឺតរលាស់​នៃ​​សរសៃ​ឈាម​អាក់​ទែរ​របស់​អ្នក​ដែល​ទទួួល​ទាន​សូ​កូ​ឡា​ត្រូវ​បាន​ជួយ​ឱ្យ​ប្រ​សើរ​ឡើង​វិញ ។ បន្ថែម​ពី​លើ​នេះ​ទៀត បណ្តា​​​កោ​សិ​កា​ឈាម​ស​របស់​គេ​ក៏​ត្រូវ​បាន​ទប់​ស្កាត់​មិន​ឱ្យ​ជាប់​ស្អិត​នឹង​ផ្ទៃ​ជញ្ជាំង​សរសៃ​ឈាម​​ផងដែរ​ ។

​នេះ​មាន​ន័យ​ថា ការ​ត្បៀតសរសៃឈាម​ឬ​ការ​​ឡើង​រឹង​នៃ​សរ​សៃ​ឈាម​​ដោយ​សារ​​ការ​ពូន​ផ្តុំ​​ខ្លាញ់​កូឡេស្តេរ៉ូ​ល​​និង​សារ​ធាតុ​ផ្សេង​ទៀត​​​ អាច​​ត្រូវ​បាន​វាយបំ​បែក​ទៅ​ជា​​​បំណែក​​តូច​ៗ​ដោយ​ការ​ប្រើ​ប្រាស់​សូ​កូ​ឡា​ពណ៌​ខ្មៅ​ទៀង​ទាត់​ ។

អំ​ឡុង​ការ​ពិសោធ​ដែល​មាន​រយៈពេល​​មួយ​ខែ​ ក្រុម​អ្នក​ចូល​រួម​តម្រូវ​ឱ្យ​ទទួល​ទាន​សូ​កូ​ឡា​៧០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ ។ បើ​ទោះ​បី​ជា​ក្រុម​មួយ ​ទទួល​ទាន​​សូក​ូឡា​​ខ្មៅ​ទៀង​ទាត់​ខណៈ​ក្រុម​មួយ​​ផ្សេង​ទៀតទទួល​ទាន​ផ​លិត​​ផល​សូ​កូ​ឡា​ពិសេស ​ដែល​​មាន​​​​កម្រិត flavanols ខ្ពស់​ ប៉ុន្តែ​លទ្ធផល​គឺ​មិន​ភាពខុសគ្នាឡើយ ។

សា​ស្ដ្រា​ចារ្យ Diederik Esser មក​ពី​សា​កល​​​វិទ្យាល័យ Wageningen University ប្រ​ទេស​ហូ​ឡង់​បានថ្លែង​ថា៖​«យើង​បាន​​ផ្តល់​ជូន​​​នូវ​​​​អត្ថ​ប្រ​យោជន៍​ថ្មី​​នៃ​ការ​ប្រើ​​ប្រាស់​​សូ​កូ​ឡា​ចំពោះ​ សុខភាពបេះ​ដូង​និង​បង្ហាញ​ថា​ ការ​បង្កើន​បរិ​មាណ​សមាស​ធាតុ​ flavanols មិន​បាន​បន្ថែម​​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​សូ​កូ​ឡា​ទៅ​លើ​សុខ​ភាព​បេះ​ដូង​នោះឡើយ ​»។ លោក​សាស្ត្រា​ចារ្យ​បាន​បន្ថែម​ថា ៖«​ទោះ​ជា​យ៉ាង​ណា ការ​បង្កើន​កម្រិត​សមាស​ធាតុ flavanols នេះ​គឺ​បានធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​រស​ជាតិ ហើយ​បញ្ហា​នេះក៏​ជា​​​ការ​លើក​​ទឹក​​ចិត្តឱ្យ​មាន​ការ​ទទួល​ទាន​សូកូឡា​ទាំង​នេះ​ផងដែរ ។ ដូច្នេះ ពណ៌​ខ្មៅ​របស់​សូកូឡា​គឺ​ជា​ផ្នែក​មួយ​ដែល​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍​ចំពោះ​សុខភាព»៕