ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាដូរ​មុន​ភ្ជុំ​សម្តេច​តេ​ជោ​ថែម​៣​ដុល្លារ​ប្រាក់​ឈ្នួល​អប្បរ​មា​និយោជិត​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើការ​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​លើក​មក លទ្ធផល​ប្រាក់​ឈ្នួល​អប្បរ​មា​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០២០ គឺ​១៩០​ដុល្លារ​អា​មេ​រិ​ក​បូក​ទាំង​ការ​បន្ថែម​៣​ដុល្លារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។ លោក…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ធ្វើការ​ចរចា​គ្នា​យ៉ាង​ស្វិតស្វាញ​អស់​រយៈពេល​ជា​ច្រើន​លើក​មក លទ្ធផល​ប្រាក់​ឈ្នួល​អប្បរ​មា​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០២០ គឺ​១៩០​ដុល្លារ​អា​មេ​រិ​ក​បូក​ទាំង​ការ​បន្ថែម​៣​ដុល្លារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ។

លោក អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ នៅ​ទីស្តីកា​រថា មុន​នឹង​ឈាន​ដល់​ការ​បោះ​ឆ្នោត​សម្រេច​ភាគី​ទាំងអស់​បាន​ជជែក​គ្នា​យ៉ាង​ស្វិតស្វាញ និង​មាន​ភាព​ចាស់ទុំ​ក្នុង​ការ​ជជែក​គ្នា ។ ចុង​ក្រោយ​ក្រុមប្រឹក្សា​ជាតិ​បាន​សម្រេច​បោះ​ឆ្នោត​កំណត់​យក​តួលេខ​រួម​ចុង​ក្រោយ​មួយ គឺ​១៨៧​ដុល្លារ បន្ថែមចំនួន​តួលេខ​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បន្ថែម​៣​ដុល្លារ​ពីលើ​ចំនួន​ដែល​សរុប​១៩០​ដុល្លារ ។

លោក​បញ្ជាក់​ថា ៖ «​អី​ញ្ចឹ​ង​ប្រាក់​ឈ្នួល​អប្ប​រម​កម្មករនិយោជិត​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ សម្លៀក​បំពាក់ និង​ស្បែកជើង​ឆ្នាំ​២០២០ គឺ​១៩០​ដុល្លារ​អា​មេ​រិ​ក រួម​ទាំង​អត្ថប្រយោជន៍​ដែល​បងប្អូន​កម្មករ​មាន​ស្រាប់​ដូច​ជា សា​ហ៊ុយ ស្នាក់​នៅ​ប្រាក់​ធ្វើ​ដំណើរ និង​ប្រាក់​អតីតភាព​ដែល​បូក​សរុប​ទៅ គឺ​លើស​ពី​២០០​ដុល្លារ​ឡើង​ទៅ ។ អី​ញ្ចឹ​ង គឺជា​កាដូ​មួយ​ដែល​បងប្អូន​កម្មករ​ទទួល​បាន​មុន​ថ្ងៃ​ភ្ជុំបិណ្ឌ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ឲ្យ​ដឹង​ថា ក្រៅពី​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០២០ រាជ​ដ្ឋា​ភិ​បាល​បាន​រៀបចំ​អស់ហើយ សម្រាប់​បងប្អូន​កម្មករ ដូច​ជា ការ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ ដោយ​រថយន្ត​ជាង​១០០​គ្រឿង និង​មធ្យោបាយ​ផ្សេង​ទៀត​ដូច​ជា រថយន្ត​ភ្លើង​ផង​ដែរ ។

ចំណែក​លោក ប៉ាវ ស៊ី​ណា ប្រធាន​សហជីព​ចលនា​កម្មករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ការ​ចរចា​ប្រាក់​ឈ្នួល​អប្បរ​មា​កម្មករនិយោជិត​ឆ្នាំ​២០២០​ទោះបីជា​មិន​ទាន់​ដល់​តួលេខ​មួយ​ដែល​ភាគី​សហជីព​ដាក់ ប៉ុន្តែ​វា​ជា​តូ​លេខ​មួយ​ដែល​ភាគី​សហជីព​ខិតខំ​ប្រឹងប្រែង​ក្នុង​រយៈពេល​កន្លង​មកនេះ ។ លោក​បញ្ជាក់​ថា ៖«​អ្វី​ដែល​សំខាន់​នោះ គឺ​កម្រិត​ប៉ុណ្ណឹង តែ​យើង​ក៏​បាន​ធ្វើការ​ស្នើ​សុំ​នូវ​លក្ខខណ្ឌ​មួយ​ចំនួន​១៣​ចំណុច​ផ្សេង​ទៀត ដែល​មាន​ចំណុច​សំខាន់​ដូច​ជា ៖ ការ​ស្នើ​សុំ​អាហារ​ថ្ងៃត្រង់ ការ​ផ្តល់​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រកបដោយ​សុវត្ថិភាព និង​ការ​ស្នើ​សុំ​ឲ្យ​ពិនិត្យ​លើ​វិសាលភាព​ចំពោះ​ក្រុមការងារ​ផ្ទៃក្នុង​ក្រុមការងារ​ពិភាក្សា​ប្រាក់​ឈ្នួល ក្រៅពី​វិស័យ​កាត់ដេរ និង​ស្បែកជើង និង​ស្នើ​សុំ​ឲ្យ​ពិនិត្យ​ការ​ចុះបញ្ជី​ការ​លើ​ការ​ចុះបញ្ជី​ការ​រោង​ក្រ ដោយសារ​ប​ច្ចុ​ប្បប​ន្ន​មាន​ភាព​រាំងស្ទះ និង​ស្នើ​ពិនិត្យ​មើល​ការ​ឡើងថ្លៃ​ផ្ទះ​ជួល​ជាដើម ។

យ៉ាងណា​ក្តី សម្រាប់​តួលេខ​នេះ​លោក​មេ​សហជីព​រូប​នេះ​បាន​អះអាង​មិន​ទាន់​មាន​តម្រូវការ​សម្រាប់​ការ​ចង់បាន​របស់​កម្មករ​នោះ​ទេ ប៉ុន្តែ​សម្រាប់​ប្រទេស​កម្ពុជា​ស្ថិត​នៅ​ក្នុង​ភាព​មិន​ច្បាស់លាស់​នូវ​ការ​អនុគ្រោះ​ពន្ធ ។ អី​ញ្ចឹ​ង​ខ្ញុំ​មើលឃើញ​ថា វា​ក៏​ជា​ភាព អវិជ្ជមាន​មួយ​នៅ​ពេល​យើង​កំពុង​ប្រឈម និង​ការ​អនុគ្រោះ​ពន្ធ ។ លោក ប៉ាវ ស៊ី​ណា​បាន​អះអាង​ចំណុច​អវិជ្ជមាន​ជាងគេ​សម្រាប់​កម្មករ​នោះ គឺ​ការ​ធ្វើ​ដំណើរ​ដែល​កម្មករ​កំពុង​ជួប​ការ​ប្រឈម​បញ្ហា​ខុស​ភាព​នៅ​កន្លែងធ្វើការ​ជាដើម ។

សូម​ជម្រាប់​ថា តួលេខ​ដែល​ដាក់​ក្នុង​ការ​បោះ​ឆ្នោត​កំណត់​យក​តួលេខ​មួយ​មាន ៖ តួលេខ​សហជីព​១៩៥​ដុល្លារ​បាន​គាំទ្រ​ដោយ​សម្លេង​៨​សំឡេង លើ​៥១​សំឡេង​។ តួលេខ​របស់​តំណាង​រាជរដ្ឋាភិបាល​ចំនួន​១៨៧​ដុល្លារ​បាន​គាំទ្រ​ដោយ​សំឡេង​៤៣​លើ​៥១​សំឡេង និង​តួលេខ​ភាគី​និយោជក​ចំនួន​១៨៦​ដុល្លា​បាន​គាំទ្រ​សូន្យ​សំឡេង​លើ​៥១​សំឡេង ។ ឈរ​លើក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បរ​មា​កម្មករនិយោជិត​ផ្នែក​វាន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២០​តទៅ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ