ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យគេឱ្យ​ចាំ​ផ្ទះ !

4 ឆ្នាំ មុន
  • ភ្នំពេញ

សម័យកាល​នេះ​ តាម​កត់សម្គាល់​…​មាន​ឈ្មួញ​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​ជា​អ្នកមាន​ឥទ្ធិពល​…​ចេះ​ទិញ​បាន «​ទីតាំង​» ល្អ​ៗ​របស់​រដ្ឋ​…​តាម​រយៈ​ដោះ​ដូរ ។ មាន​ទីតាំង​ខ្លះ​យើង​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ទេ​…​បាន​សម្រេច «​លក់​» រួច​ហើយ​…​បាន​ចែក​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​ខ្លះ​ច្រើន ខ្លះ​តិច តាម​ធំ…

សម័យកាល​នេះ​ តាម​កត់សម្គាល់​…​មាន​ឈ្មួញ​មួយ​ក្តាប់​តូច​ប៉ុណ្ណោះ​ជា​អ្នកមាន​ឥទ្ធិពល​…​ចេះ​ទិញ​បាន «​ទីតាំង​» ល្អ​ៗ​របស់​រដ្ឋ​…​តាម​រយៈ​ដោះ​ដូរ ។

មាន​ទីតាំង​ខ្លះ​យើង​សុំ​មិន​ទាន់​បញ្ចេញ​ឈ្មោះ​ទេ​…​បាន​សម្រេច «​លក់​» រួច​ហើយ​…​បាន​ចែក​ប្រាក់​ឧបត្ថម្ភ​ដល់​បុគ្គលិក​ខ្លះ​ច្រើន ខ្លះ​តិច តាម​ធំ តាម​តូច​…​ក៏​រួចរាល់​ដើម្បី​ជួយ​រម្ងាប់​អារម្មណ៍​…​គ្រាន់តែ​មិន​ទាន់​ដល់​ពេល​ត្រូវ​រើ​តុ​កៅអី ឯកសារ​ចេញ​តែ​ប៉ុណ្ណោះ ។

ដល់​ពេល​បែកធ្លាយ​ចេញ​ក្លិន​ប្រហុក​…​ស្រាប់តែ​មេ​ប្រកាស​ភ្លាម​ថា​…​អត់​មាន​លក់ដូរ​ទេ ។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា​…​មិន​អី​ទេ ចាំ​ដល់​ពេល​ម្ចាស់​ថ្មី​ដេញ​ឱ្យ​រើ​តោក​រើ​ហឹ​ុ​ង​…​ពេល​នោះ​ពាង​ប្រហុក​នឹង​បែកធ្លាយ​…​ជះក្លិន​កាន់តែ​ស្អុយ​ទៀត …​ហើយ​ប្រាកដជា​អត់​មាន​«​វាចា​នឹង​ថ្លែង​» យ៉ាង​ពិត​ប្រាកដ ។

សង្ស័យ​គេ​ឱ្យ​ចាំផ្ទះ​តើ​…​លក់​ហើយ បែរ​ជាម​កថា​មិន​លក់​…​េ​ហ ! េ​ហ !

អត្ថបទសរសេរ ដោយ