ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​គិរី​ធម្មរាជ ទទួល​បានការ​ជួយ​ឧបត្ថម្ភ​ប្រកបដោយ​សុទ្ធា​ជ្រះថ្លារ​ពី​លោក​ជំទាវ​ខៀវ ស៊ី​ណា ជា ចាន់​តូ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​បានដឹង​អំពី​ការ​ខ្វះខាត​ចង្ហាន់ ជា​ពិស​ស​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ បិណ្ឌ​របស់​ព្រះសង្ឃ​វត្ត​គិរី​ធម្មរាជ​ភ្លាម នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ជំទាវ​ខៀវ ស៊ី​ណា…

ខេត្តកំពង់ឆ្នាំង ៖ បន្ទាប់​ពី​បានដឹង​អំពី​ការ​ខ្វះខាត​ចង្ហាន់ ជា​ពិស​ស​នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ បិណ្ឌ​របស់​ព្រះសង្ឃ​វត្ត​គិរី​ធម្មរាជ​ភ្លាម នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ លោក​ជំទាវ​ខៀវ ស៊ី​ណា ជា ចាន់​តូ អនុប្រធាន​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ និង​សហការី​បាន​នាំ​យក​គ្រឿង​ឧបភោគ បរិភោគ សម្ភារៈ​បរិក្ខារ និង​បច្ច័យ​ទៅ​កាន់​វត្ត​គិរី​ធម្មរាជ ដើម្បី​ជួយ​សម្រាល​ការ​លំបាក​ខ្វះខាត​របស់​ព្រះសង្ឃ​នៅ​ទី​អារាម​នេះ ប្រកបដោយ​សុទ្ធា​ជ្រះថ្លា​បំផុត​។

សូម​រំលឹក​ឲ្យ​ដឹង​ថា ៖ វត្ត​គិរី​ធម្មរាជ ជាទី​អារាម​ស្ថិត​នៅ​ជើងភ្នំ​នៅ​ភូមិ​ស្រាង​ខ្ពស់ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្កំពង់ឆ្នាំង​។

យោង​តា​ព័ត៌មាន​របស់​សង្គម Facebook បាន​បញ្ជាក់​ថា ៖ វត្ត​គិរី​ធម្មរាជ​ឆ្នាំ​នេះ​ក៏​ដូច​ឆ្នាំ​កន្លង​មក​ដែរ តែងតែ​ជួប​ការ​ខ្វះខាត​ចង្ហាន់ ដោយសារ​មិនសូវ​សម្បូរ​មាន​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ក៏​ដូច​ជា​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ផង​ដែរ និង​គ្មាន​វេ​ណ​កាន់បិណ្ឌ​នោះ​ដែរ​។ ប៉ុន្តែ​ក្រោយ​ឃើញ​ព័ត៌មាន​នេះ​មក នៅ​ទី​១៨ ខែកញ្ញា​នេះ គេ​សង្កេត​ឃើញ​មាន​ពុទ្ធបរិស័ទ​មក​ច្រើន​ខុស​ពី​ធម្មតា​ដែល​មិន​នឹក​ស្មាន​ដល់​ទាល់តែ​សោះ ដែល​ញ៉ាំង​ឲ្យ​ព្រះ​អង្គ ហឿ​ន សុវណ្ណ​រ៉ា ចៅអធិការ​វត្ត​វត្ត​គិរី​ធម្មរាជ មានទឹក​ព្រះ​ទ័យ​រំភើប​រីករាយ​ឥត​ឧបមា ដោយ​ឃើញ​ទឹកចិត្ត​ជ្រះថ្លា​របស់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​អញ្ជើញ​មក​ចូលរួម​គាំពារ​ឧបត្ថម្ភ​តាម​កម្លាំង​សុទ្ធា​ធ្វើ​ឲ្យ​ព្រះសង្ឃ​ទាំង​៣៥​អង្គ មាន​ចង្ហាន់​ឆាន់ និង​លែង​កន្ដោចកន្ដែង​ដូច​ពេក​មុន​ៗ​ទៀត​ហើយ​។

លោក​ជំទាវ​ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​មាន​ប្រសាសន៍​ថា ៖ ដើម្បី​រក្សា​ការពារ និង​ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​ឲ្យ​បាន​គង់វង្ស និង​កាន់តែ​ទទួល​បានការ​ចូលរួម​ពី​ប្រជា​ពុទ្ធបរិស័ទ​ព្រះសង្ឃ​គ្រប់​អង្គ​ត្រូវ​គោរព​ប្រតិបត្តិ​ធម៌​ន័យ​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​ត្រូវ​មានការ​ប្រាស្រ័យ​ទាក់ទង​ឲ្យ​បាន​ល្អជា​មួយ​ប្រជាជន​ជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត ក៏​ដូច​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​។

លោក​ជំទាវ​នូវ​បាន​ទូល​ប្រគេន​ផង​ដែរ​ថា ៖ ក្រៅពី​សិក្សា​រៀនសូត្រ​ធម៌​នោះ ព្រះសង្ឃ​ត្រូវ​ចូលរួម​ជាមួយ​ប្រជាជន​លើ​ការងារ​សង្គម ដើម្បី​បង្កើន​ភាព​ជិត​ស្និត ព្រោះ​ព្រះសង្ឃ​ក៏​ត្រូវការ​ប្រជា​ពុទ្ធបរិស័ទ ហើយ​ប្រជា​ពុទ្ធបរិស័ទ​ក៏​ត្រូវការ​ព្រះ​ស​សង្ឃ​ដែរ មិន​អាច​ខ្វះ​មួយ​ណា​បាន​ឡើយ ។

ដើម្បី​ចូលរួម​ទ្រង់​ទ្រ​ង​ដល់​ព្រះសង្ឃ​ក្នុង​អំឡុង​រដូវវស្សា និង​រដូវ​បុណ្យ​ភ្ជុំ បិណ្ឌ​នេះ​នៅ​ក្នុង​ឱកាស​នោះ លោក​ជំទាវ​ខៀវ ស៊ី​ណា ជា ចាន់​តូ បាន​ប្រគេន​ដល់​វត្ត​វត្ត​គិរី​ធម្មរាជ មាន​បច្ច័យ​ចំនួន​៣ លាន​រៀល និង ទ័យ​វត្ថុ មាន​អង្ករ ១០​បាវ ស្ករ​២​បាវ ទឹក​សុទ្ធ​១០​កេស ទឹកក្រូច​១០​កេស ទឹក​ផ្លែ​ឈើ​១០​កេស ទឹកដោះ​១​កេស​គោ មី​១០​កេស ត្រីខ​១ កេស ទឹកត្រី​៥​យួ ទឹកស៊ីអ៊ីវ​៥​យួរ បី​ចេ​ង​៣​កញ្ចប់ អំបិល​២០​គីឡូក្រាម និង​ចង្ហាន់​។ ដោយឡែក​សម្រាប់​វត្ត​សង្ឃ​មិត្ត​តា​រាម ហៅ​វត្ត​ថ្ល​ក់​ត្របែក បាន​ប្រគេន បច្ច័យ​កសាង​១​លាន បច្ច័យ​កាន់បិណ្ឌ​ចំនួន​៩៥​ម៉ឺន​៥​ពាន់​រៀល​ន​ង​ទ័យ​វត្ថុ​ចំនួន​១២​មុខ​ព្រមទាំង​ចង្ហាន់​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ