ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Wow! ប្រា​សាក់ បើក​សាខា​ថ្មី ២ ក្នុង​មួយ​​ថ្ងៃ​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​តម្រូវការ និង​ការ​កើនឡើង​នៃ​ចំនួន​អតិថិជន ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា មាន​សេចក្តី​សោមនស្ស​សូម​ជម្រាប​ជូន​ថា ប្រា​សាក់ បាន​បើក​ឱ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន​២​បន្ថែម​ទៀត គឺ…

រាជធានី​ភ្នំពេញ ៖ ដោយ​មើលឃើញ​ពី​តម្រូវការ និង​ការ​កើនឡើង​នៃ​ចំនួន​អតិថិជន ប្រា​សាក់ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំ​ជាងគេ​នៅ​កម្ពុជា មាន​សេចក្តី​សោមនស្ស​សូម​ជម្រាប​ជូន​ថា ប្រា​សាក់ បាន​បើក​ឱ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន​២​បន្ថែម​ទៀត គឺ ការិយាល័យ​សាខា​បឹង​ត្របែក និង​សាខា​បូកគោ ។

លោក សាយ សូ​នី នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា ៖ «​ការ​ដាក់​ឱ្យ​ដំណើរការ​ការិយាល័យ​សាខា​ចំនួន ២ បន្ថែម​ទៀត​នេះ គឺ​ស្រប​តាម​តម្រូវការ​របស់​អតិថិជន និង​ចូលរួម​ក្នុង​ការ​បង្កើន​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ឱ្យ​កាន់តែ​ទូលំទូលាយ​សម្រាប់​អតិថិជន ។

អ្វី​ដែល​កាន់តែ​ល្អ​ថែម​ទៀត​នោះ គឺ​អតិថិជន មិន​ចាំបាច់​ចំណាយពេល​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៀត​នោះ​ទេ ព្រោះ ប្រា​សាក់ ស្ថិត​នៅ​ជិត​ពួក​គាត់​បំផុត ។ ហេតុនេះ​អតិថិជន​អាច​រីករាយ​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ដូច​ជា ៖ ប្រាក់​បញ្ញើ​សន្សំ ប្រាក់​កម្ចី ផ្ទេរ​ប្រាក់ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ឬ​ដក​ប្រាក់​ដោយ​មិន​ចាំបាច់​ប្រើ​ប័ណ្ណ​អេ​ធី​អឹ​ម​ប្រា​សាក់ បង់ថ្លៃ​ទឹក បង់ថ្លៃ​ភ្លើង ទិញ​កាត​ទូរស័ព្ទ សេវា​ទូទាត់​រហ័ស អេ​ធី​អឹ​ម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស បាន​យ៉ាង​ងាយស្រួល​» ។

សូម​បញ្ជាក់​ថា សាខា​ទាំង ២ ដែល​បាន​បើក​ដំណើរការ​រួម​មាន ៖

១- សាខា​បឹង​ត្របែក ផ្ទះ​លេខ 460AB មហាវិថី​ព្រះ​មុនី​វង្ស កែង​ផ្លូវ 466 សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ អាច​រក​ទីតាំង​សាខា​តាម https://goo.gl/maps/Z5M3mbup36TMt3u89

២- សាខា​បូកគោ ផ្ទះ​លេខ 40ABC ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ ឬ អាច​រក​ទីតាំង​សាខា​តាម https://goo.gl/maps/rHCWXkcfpNmXQfaC6

បើក​គណនី​សន្សំ​នៅ ប្រា​សាក់ ថ្ងៃនេះ​លោក​អ្នក​អាច​រីករាយ​ក្នុង​ការ​ធ្វើការ​ទូទាត់​ថ្លៃ​ទឹក ថ្លៃ​ភ្លើង ផ្ទេរ​ប្រាក់​ទៅ​ដៃគូ​ជំនួញ ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី ទិញ​កាត​ទូរស័ព្ទ ពិនិត្យ​សមតុល្យ​គណនី ពិនិត្យ​អត្រា​ប្តូរ​ប្រាក់ ភ្ជាប់​សេវា​ធនាគារ​ចល័ត និង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម ដ៏​ស្រស់​ស្អាត ហើយ​អាច​ធ្វើ​ប្រតិបត្តិការ​ទាំងនេះ​បាន​គ្រប់​ទីកន្លែង និង​ពេល​វ​លា ព្រមទាំង​មិន​អស់​កម្រៃ​សេវា ។

អំពី​ប្រា​សាក់
នៅ​ឆមាស​ទី ១ ឆ្នាំ ២០១៩​នេះ ប្រា​សាក់ មានទ្រព្យ​សកម្ម​សរុប​ច្រើន​ជាង 2,800 លាន​ដុល្លារ​អា​មេ​រិ​ក សម្ពៀត​ឥណទាន​ច្រើន​ជាង 2,370 លាន​ដុល្លារ​អា​មេ​រិ​ក អតិថិជន​ប្រាក់​កម្ចី 410 ពាន់​នាក់ បណ្តាញ​ការិយាល័យ 180 ទីតាំង មាន​ម៉ាស៊ីន​អេ​ធី​អឹ​ម​ច្រើន​ជាង 130 និង​បុគ្គលិក​ជិត 8,200​នាក់ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​ទូរស័ព្ទ​លេខ ៖ 086 999 911 ឬ 023 999 911 ឬ 096 9 999 911 ឬ ចូល​ទៅ​កាន់​វេ​ប​សាយ www.prasac.com.kh ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ