រាជធានីភ្នំពេញ ៖ នៅសាលពិព័រណ៍មហោស្រពកោះពេជ្រកាលពីរាត្រីថ្ងៃទី២៧ មីនា ២០១៤ មានរៀបចំការប្រគំតន្ត្រីសប្បុរសធម៌ធំមួយដើម្បីប្រមូលថវិកាជួយដល់កុមារកំព្រា និងជនពិការដែលជាការផ្តួចផ្តើមរបស់ក្រុមយុវជនអភិវឌ្ឍន៍សង្គម។
អ្វីដែលពិសេសក្រៅពីមានការចូលរួមផ្តល់វត្តមានពីសប្បុរសជនថ្នាក់ខ្ពស់ គេសង្កេតឃើញមានវត្តមានតារាសម្តែងល្បីៗលំដាប់កំពូលជាច្រើនដួងមកពីផលិតកម្មហង្សមាស សាន់ដេ មកច្រៀង និងបង្ហាញក្បាច់រាំយ៉ាងជក់ចិត្ត និងក្រុមបង្ហាញម៉ូដកញ្ញា ឌួង ហ្សូរីដា ចេញមកបង្ហាញម៉ូដសម្លៀកបំពាក់យ៉ាងទាក់ទាញផងដែរ។
តារាល្បីៗដែលមានវត្តមានក្នុងកម្មវិធីនោះ រួមមានលោកខេមរៈ សិរីមន្ត, លោកណុប បាយ៉ារិទ្ធិ, លោកករុណា ពេជ្រ, កញ្ញាអេនីហ្សាម, កញ្ញាទេព បូព្រឹក្ស, កញ្ញាវណ្ណ នីឡា, លោកម៉ានិត, កញ្ញាឌួង ហ្សូរីដា កញ្ញាអ៊ឹង និមល អ្នកនាងចន ច័ន្ទលក្ខិណា កញ្ញានៅ សូនីតា កញ្ញាសុផា លីនដា អ្នកនាងខៀវ សានសាណា ក្រុមកំប្លែងនាយពែរមីជាដើម។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ