ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ធ្វើ​ពិធីរាប់បាត្រ​បង្សុកូល​ឧ​ន្ទិ​ស​បុណ្យ​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ស្លា.ប់​នៅ​សារមន្ទីរ​ទូល​ស្លែង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​រដូវ​បុណ្យកាន់បិណ្ឌ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រារព្ធ​ពិធី​បង្សុកូល​រាប់​បាត​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នៅ​សារមន្ទីរ​ទូល​ស្លែង ។ លោកស្រី​កិត្ដិយស​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧ​ប​នាយ​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា…

រាជធានី​ភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​ឲ្យ​តែ​រដូវ​បុណ្យកាន់បិណ្ឌ រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​ប្រារព្ធ​ពិធី​បង្សុកូល​រាប់​បាត​ព្រះសង្ឃ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​នៅ​ក្នុង​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​នៅ​សារមន្ទីរ​ទូល​ស្លែង ។

លោកស្រី​កិត្ដិយស​សង្គហ​បណ្ឌិត​ម៉ែ​ន សំ​អន ឧ​ប​នាយ​រដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ព្រឹទ្ធសភា និង​អធិការកិច្ច​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចូលរួម​ប្រារព្ធ​ពិធីបុណ្យ​សូត្រ​មន្ត​កាន់បិណ្ឌ បង្សុកូល​ឧទ្ទិស កុស​ល្យ​ផល​បុណ្យ​ដល់​ព្រលឹង​អ្នក​ស្លាប់​រាប់​ម៉ឺន​នាក់ នៅ​ម​ជ្ឍ​មណ្ឌល​ប្រល័យពូជសាសន៍​ទួល​ស្លែង កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ឆ្នាំ​២០១៩ ។ លុះ​នៅ​ព្រឹក​ឡើង​លោកស្រី ម៉ែ​ន សំ​អន ព្រមទាំង​មន្ត្រីរាជការ​នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​ព្រឹទ្ធសភា​រដ្ឋសភា និង​អធិការ​រ​កិច្ច​បាន​ប្រារព្ធ​ពិធីរាប់បាត្រ​ប្រគេន​ចង្ហាន់ និង​ទេយ្យទាន ភេសជ្ជៈ ព្រមទាំង​សម្ភារៈ​ចំនួន​ទៀត​ដល់​ព្រះសង្ឃ ។

សូម​ជម្រាប​ថា តាម​ការ​កត់សម្គាល់​ដូច​អ្វី​ដែល​បាន​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ​អស់​រយៈពេល​ជាង​១២​ឆ្នាំ​មក ហើយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រារព្ធ​ឡើង​តាម​សំណូមពរ និង​ការ​ស្នើ​សុំ​របស់ ប្រជាពលរដ្ឋ​ទៅ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ដើម្បី​ឧទ្ទិស​ផល្លា​មហាកុសល​ដែល​កើតឡើង​ពី ការ​ប្រគេន​ចង្ហាន់​បិណ្ឌបាត​ដល់​ព្រះសង្ឃ​ឧទ្ទិស​កុសល​ដល់​អ្នក​ដែល​បាន​រង​គ្រោះ​ស្លាប់​ទាំង វេទនា នៅ​ក្នុង​ការ​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​ក្នុង​គុក​ទួល​ស្លែង កាលពី​អំឡុង​ឆ្នាំ​១៩៧៥ ដល់​១៩៧៩ ។

តាម​ការ​ស្រាវជ្រាវ​មនុស្ស​មិន​តិច​ជាង​៧​ម៉ឺន​នាក់​ទេ ដែល​ត្រូវ​យក​មក​ធ្វើ​ទារុណកម្ម និង​សម្លាប់​ក្នុង​គុក​ទួល​ស្លែង​នេះ ក្រោម​ការ​គ្រប់គ្រង​របស់​កាំ​ង ហ្គិ​ច​អ៊ី​វ​ហៅ ឌុ​ច​ដែល​បច្ចុប្បន្ន​ត្រូវ​បាន​តុលាការ​សម្រេច​កាត់ទោស​ជាប់គុក​អស់​មួយ​ជីវិត ។ លោកស្រី​ឧបនាយករដ្ឋមន្ត្រី​ម៉ែ​ន សំ​អនបាន​លើក​ឡើង​ថា ការ​ធ្វើបុណ្យ កាន់បិណ្ឌ​នេះ ដើម្បី​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​របស់​ឥស្សរជន​វីរជន យុទ្ធ​ជន ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​រំដោះជាតិ និង​ប្រជាជន​ពី​របប​អ​នា​និគម​ចាស់ ថ្មី និង​ពី​របប​ប្រល័យពូជសាសន៍ ប៉ុ​ល​ពត​ហើយ​ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត គឺ ប្រជាជន​ស្លូតត្រង់ ដែល​ទទួល​ទុក្ខ ទារុណកម្ម យ៉ាង​ព្រៃផ្សៃ និង​ស្លាប់​យ៉ាង​អយុត្តិធម៌​នៅ​ក្នុង របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​សូម​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ អ្នក​ទាំងអស់​ឲ្យ​បាន​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ