ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ដា នី​តា ភ័យ​ព្រលឹង​ចុង​សក់ ខណៈ​បើក​ទ្វារ​ឡាន​ចុះ ស្រាប់តែ​១​គ្រឿង​មក​កៀរ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សូ​ដា នី​តា បាន​ជួប​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ដោយសារ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង បាន​បើក​មក​កៀរ​រថយន្ត​របស់​នាង​ដែល​បាន​ឈប់​ចត​ស្ងៀម បណ្តាល​ឲ្យ​រថយន្ត​របស់​នាង​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​នាង​ភ័យ​ព្រលឹង​ចុង​សក់…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​នាង សូ​ដា នី​តា បាន​ជួប​ហេតុការណ៍​ដ៏​រន្ធត់​មួយ​ដោយសារ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង បាន​បើក​មក​កៀរ​រថយន្ត​របស់​នាង​ដែល​បាន​ឈប់​ចត​ស្ងៀម បណ្តាល​ឲ្យ​រថយន្ត​របស់​នាង​ខូចខាត​យ៉ាងដំណំ ។

ហេតុការណ៍​នេះ​បាន​ធ្វើ​ឲ្យ​នាង​ភ័យ​ព្រលឹង​ចុង​សក់ ដោយសារ​តែ​នាង​រៀបនឹង​បើកទ្វារ​ឡាន​ចុះ ស្រាប់តែ​រថយន្ត​បង្ក​បាន​បើក​មក​កៀរ​ចំហៀង​ដែល​នាង​អង្គុយ ខណៈ​ពេល​ដែល​នាង​អះអាង​ថា ប្រសិន​បើ​មិន​មានការ​ប្រុង​ប្រយ័ត្ន​ទេ​នោះ នាង​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើត​នៅ​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​១១​យប់ ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ PTT មួយ​កន្លែង ។ បើ​យោង​តាម​វី​ដេ​អូ​ឃ្លី​ប​ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​តារា​សម្តែង​នាង សូ​ដា នី​តា បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នាង​បាន​ចត​រថយន្ត​នៅ​ចំណុច​ស្ថានីយ​ចាក់​សាំង​ខាងលើ ដោយ​ចត​នៅ​គន្លង​ខាងស្ដាំ​ដៃ និង​លើ​ចិញ្ចើម​ផ្លូវ ។

ក្រោយមក​ស្រាប់តែ​មាន​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់ បាន​បើក​វ៉ា និង​បាន​មក​កៀរ​រថយន្ត​របស់​នាង​ដែល​ចត​ស្ងៀម​នោះ បណ្ដាល​ឲ្យ​ខូចខាត​តែ​ម្ដង ។

នាង​បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ​នេះ ម្ចាស់​រថយន្ត​បង្ក​ទាំង​ពីរ​មិន​បាន​ចុះ​រត់គេច​ខ្លួន​នោះ​ឡើយ ដោយ​បាន​ចេញ​មក​ដោះស្រាយ​ជាមួយ​នាង ។ ជា​ដំណោះស្រាយ​ម្ចាស់​រថយន្ត​ទាំង​ពីរ​នាក់​បាន​សង​នាង​ក្នុង​តម្លៃ​ប្រមាណ ២០០​ដុល្លារ ដោយ​ម្នាក់​ឲ្យ​ចិ​ញ្ជៀ​ន​មួយ​វង់ និង​ម្ចាស់​ទៀត​ឲ្យ​ទូរស័ព្ទ IPHONE 5 មួយ​គ្រឿង ជា​ថ្នូរ​ទៅ​នឹង​ការ​សង​នៃ​ការ​ខូចខាត​រថយន្ត​របស់​នាង​នា​ពេល​នេះ ។

យ៉ាងណា​ក៏​ដោយ បើ​តាម​នាង សូ​ដា នី​តា សំណង​ខាងលើ​នេះ នាង​មិន​ទទួលយក​ឡើយ បើ​ទោះបីជា​តម្លៃ​នៃ​ការ​ខូចខាត​រថយន្ត​ម៉ាក Land Cruiser ស៊េរី​ខ្ពស់​ដែល​មាន​តម្លៃ​ជាង ១០​ម៉ឺន​ដុល្លារ ត្រូវការ​ជួសជុល​អស់​រាប់​ពាន់​ដុល្លារ​ក៏​ដោយ ។ សូ​ដា នី​តា បន្ថែម​ទៀត​ថា នាង​សម្រេច​មិន​ទទួលយក​សំណង​ពី​អ្នកបើកបរ​រថយន្ត​បង្ក​ទាំង​ពីរ​នាក់​នេះ​ឡើយ ដោយសារ​តែ​នាង​មានការ​អាណិតអាសូរ ព្រោះ​ឃើញ​ជួល​ឡាន​គេ​មក​បើក​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​នាង​មិន​អាច​លើកដៃ​យក​សំណង​ចំនួន ២០០​ដុល្លារ​លើ​ភាព​លំបាក​របស់​អ្នកបើកបរ​រថយន្ត​ទាំង​ពីរ​នាក់​ខាងលើ​នេះ​ឡើយ ។

ទោះជា​យ៉ាងណា បើ​ទោះជា​មិន​ទទួលយក​នូវ​សំណង​នេះ​ក៏​ដោយ សូ​ដា នី​តា បាន​ធ្វើការ​ណែនាំ​ឲ្យ​អ្នក​បើករថយន្ត​បង្ក​នោះ​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​បាន​ខ្ពស់​ជាង​នេះ នៅ​ពេល​បញ្ជា​យានយន្ត ដើម្បី​ចៀសវាង​ការ​បង្កហេតុ​លើក​ក្រោយ​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ