ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពាក្យ «​អរគុណ​» ពិសេស​យ៉ាងណា​ពេល​និយាយ​នៅ​កន្លែងធ្វើការ?

4 ឆ្នាំ មុន

មេរៀន​ដែល​ឪពុក​ម្តាយ​តែងតែ​បង្រៀន​ដល់​កូន​ៗ​តាំងពី​នៅ​តូច​ៗ​មក គឺ​ការ​និយាយ​ពាក្យ «​អរគុណ​» ហើយ​មនុស្ស​តែងតែ​ព្យាយាម​រក្សា​ទម្លាប់​នេះ រហូត​ដល់​ធំ​ពេញវ័យ​មិន​ថា ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ឬ​ការ​ទំនាក់ទំនង​តាម​អ៊ីមែល និង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដទៃ​ឡើយ ។ មូលហេតុ…

មេរៀន​ដែល​ឪពុក​ម្តាយ​តែងតែ​បង្រៀន​ដល់​កូន​ៗ​តាំងពី​នៅ​តូច​ៗ​មក គឺ​ការ​និយាយ​ពាក្យ «​អរគុណ​» ហើយ​មនុស្ស​តែងតែ​ព្យាយាម​រក្សា​ទម្លាប់​នេះ រហូត​ដល់​ធំ​ពេញវ័យ​មិន​ថា ក្នុង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ ឬ​ការ​ទំនាក់ទំនង​តាម​អ៊ីមែល និង​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដទៃ​ឡើយ ។ មូលហេតុ គឺ​ការ​ធ្វើ​ដូច្នេះ​មិន​ត្រឹមតែ​បង្ហាញ​ថា អ្នកជា​មនុស្ស​ចេះ​គួរសម និង​មាន​ភាព​ថ្លៃថ្នូរ​ទេ តែ​វា​ក៏​ជា​គុណសម្បត្តិ​ល្អ​មួយ​សម្រាប់​សហគ្រិន និង​អ្នកធ្វើការ​ដទៃ​ដែរ​ដែល​ត្រូវ​បាន​បកស្រាយ​ដូច​ខាងក្រោម​នេះ ៖

១. វា​ល្អ​សម្រាប់​ខួរក្បាល​របស់​អ្នក ៖ ការ​និយាយ​ថា «​អរគុណ​» អាច​ជួយ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ ហើយ​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បាន​បង្ហាញ​ថា ទម្លាប់​និយាយ​អរគុណ​អាច​ជួយ​ដល់​សុខភាព​ផ្លូវចិត្ត​របស់​មនុស្ស​ថែម​ទៀត ។

ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នក​អាច​និយាយ​អរគុណ​បាន​ដោយ​ច្រើន​វិធី ។ ជាដំបូង​អ្នក​ត្រូវ​យល់​ថា អ្នក​មិន​អាច​សម្រេច​បាន​អ្វី​ដែល​អ្នក​មាននៅ​សព្វ​ថ្ងៃនេះ​បាន​ឡើយ​ប្រសិនបើ​អ្នក​នៅ​ម្នាក់ឯង ។ ដូច្នេះ​ពេល​ដែល​ភ្ញៀវ និង​អតិថិជន​របស់​អ្នក​ពេញចិត្ត​នឹង​ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​ផ្តល់​ជូន អ្នក​ត្រូវ​តែ​ធានា​ថា​ក្រុមការងារ​របស់​អ្នក​បានដឹង​ដែរ ។ ការ​ធ្វើ​ដូច្នេះ​ក៏​អាច​បង្កើត​បរិស្ថាន​ធ្វើការ​ល្អ​មួយ​ដែល​បង្ហាញ​ថា​អ្នក និង​ក្រុមការងារ​របស់​អ្នក​ប្រឈម​មុខ​នឹង​បញ្ហា​រួម​គ្នា និង​ដោះស្រាយ​បញ្ហា​រួម​គ្នា​ដែរ ។

២. អតិថិជន​ក៏​សប្បាយចិត្ត​ពេល​ដែល​បុគ្គលិក​សប្បាយចិត្ត ៖ មនុស្ស​ចូល​ចិត្ត​ពេល​ដែល​ពួក​គេ​មាន​អារម្មណ៍​ថា​ត្រូវ​បាន​ឲ្យ​តម្លៃ​នៅ​កន្លែងធ្វើការ ។ វា​ប្រៀប​បានជា​ការ​លើកទឹកចិត្ត និង​កត្តា​ជំរុញ​ក្នុង​ការ​បំពេញការងារ​ដោយ​មាន​ប្រសិទ្ធិ​ភាព​ផង​ដែរ ។ វា​ក៏​កសាង​ជំនឿ​ចិត្ត​និង​ជំរុញ​ឲ្យ​មាន​ភាព​សកម្ម​ក្នុង​កន្លែងធ្វើការ ។ ដូច្នេះ​អ្នកដឹកនាំ​គួរតែ​បង្ហាញ​ថា​អ្នក​មើលឃើញ​និង​ទទួលស្គាល់​ការ​ខិតខំ​របស់​បុគ្គលិក​តាម​វិធី​ផ្សេង​ៗ​ដូច​ជា​រង្វាន់​លើកទឹកចិត្ត​ជាដើម ឬ​ការ​ជប់លៀង​បន្ទាប់​ពី​សម្រេច​បាន​គោលដៅ​ណាមួយ​ជាដើម ។

៣. អតិថិជន​ក៏​គួរ​ទទួល​បានការ​អរគុណ​ដែរ​៖ ការ​សិក្សា​មួយ​របស់ Jornal of Retailing and Consumer Services បាន​ប្រទះ​ឃើញ​ថា អាជីវកម្ម​ដែល​បង្ហាញ​ពី​អំណរ​គុណ​សម្រាប់​ការ​គាំទ្រ​របស់​អតិថិជន​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ភាព​ស្មោះត្រង់​ពី​អតិថិជន ។
ដូច្នេះ​អាជីវកម្ម​គួរតែ​មាន​ភាព​សកម្ម​ក្នុង​ការ​បង្កើត​ជា​កម្មវិធី​ផ្សេង​ៗ​សម្រាប់​អតិថិជន​ដែល​តែងតែ​គាំទ្រ​ផលិតផល​ឬ​សេវា​របស់​អ្នក ឬ​ផ្តោត​ស្មារតី​បន្ថែម​លើ​ការ​ទំនាក់ទំនង និង​ផ្តល់​សេវា​បាន​ដិត​ដល់​ពេល​ដែល​ពួក​គេ​មក​រក​អ្នក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ