ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវ​ករ​២​ក្រុម! ម្ខាង​រូប​​ម៉ា​រ៉ា​កាំ​ង​ហោះ​ទៅ ម្ខាង​កៅអី​ហោះ​មក ផ្អើល​​ពេញ​​​​ផ្សារ​រាត្រី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជីវករ​ដូច​គ្នា​បាន​ទាស់​ពាក្យ​សំដី​គ្នា រហូត​ឈាន​ទៅ​ដល់​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ក្នុង​ផ្សារ​រាត្រី ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សម្របសម្រួល​កុំឱ្យ​ប្រើ​អំពើ​ហិង្សា​កើតឡើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​10​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​17 ខែកញ្ញា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​​ផ្សារ​រាត្រី…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អាជីវករ​ដូច​គ្នា​បាន​ទាស់​ពាក្យ​សំដី​គ្នា រហូត​ឈាន​ទៅ​ដល់​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ក្នុង​ផ្សារ​រាត្រី ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ជួយ​សម្របសម្រួល​កុំឱ្យ​ប្រើ​អំពើ​ហិង្សា​កើតឡើង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​10​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​17 ខែកញ្ញា ឆ្នាំ​2019 តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ នៅ​ចំណុច​​ផ្សារ​រាត្រី ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

បើ​សាក្សី​ឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេ គេ​បានឃើញ​ភាគី​ម្ខាង​ដែល​ជា​អាជីវ​ករ​លក់​ខោអាវ​នៅ​ក្នុង​ផ្សារ​រាត្រី មាន​គ្នា​៣​នាក់​ប្តី​ប្រពន្ធ និង​កូន​តូច​ម្នាក់ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែល​លក់ដូរ​ចប់ រួច​នាំ​គ្នា​អង្គុយ​ផឹកស៊ី​មាន​គ្នា​4​ទៅ​5​នាក់​។

ប្រភព​ដដែល​បន្ត​ថា ភាគី​ជម្លោះ​ទាំង​ពីរ​ខាងលើ​នេះ គឺ​សុទ្ធតែ​ជា​អាជីវករ​ដូច​គ្នា​បាន​ឌឺដង​គ្នា​ទៅ​វិញ​ទៅ​មក ទើប​ឈាន​ទៅ​ដល់​ឈ្លោះប្រកែក​គ្នា​យ៉ាង​តឹង​សរសៃ​.​ក ហើយ​អ្នកលក់​ខោអាវ​បាន​យក​រូប​ម៉ា​រ៉ា​កាំ​ង​គប់​ទៅ​លើ​អ្នក​អង្គុយ​ផឹកស្រា ចំណែក​ភាគី​ដែល​អង្គុយ​ផឹកស៊ី​នោះ​បាន​យក​កៅអី​​គប់​ទៅ​វិញ​ទៅ​មក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​ផ្សារ​រាត្រី​តែ​ម្តង ក្រោយមក​ត្រូវ​បាន​សន្តិសុខ​និង​សមត្ថកិច្ច​ខណ្ឌដូនពេញ ចុះ​មក​អន្តរាគមន៍​ឃាត់​ភាគី​ទាំង​សងខាង កុំឱ្យ​មានការ​ឈ្លោះ​គ្នា និង​កើតជា​ហិង្សា​ជា​បន្ត​ទៀត ។

បើ​តាម​ប្រភព​ពី​ស្ត្រី​អ្នកលក់​ខោអាវ​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នក​ផឹកស៊ី និង​គាត់​ធ្លាប់​មាន​ទំនាស់​ជាមួយ​គាត់ ហើយ​បាន​ប្តឹងប្តល់​គ្នា​ម្តង​រួច​មក​ហើយ លុះ​មុន​ពេល​កើតហេតុ​នេះ ក្រុម​អ្នក​ផឹកស៊ី​នេះ​បាន​អង្គុយ​ផឹកស៊ី ហើយ​បាន​ជះ​ទឹក​មក​លើ​គាត់​មុន ទើប​បង្ក​ឲ្យ​មានការ​ឈ្លោះប្រកែក​គ្នា​បែប​នេះ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សមត្ថកិច្ច​ក៏​បានឱ្យ​ភាគី​ទាំង​សងខាង​បំបែក​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន ដើម្បី​បញ្ចប់រឿង​នៅ​នឹង​កន្លែង​កើតហេតុ​ផង​ដែរ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ