ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ប្រលង​ជាប់​និទ្ទេស​A ៨​នាក់​ទទួល​រង្វាន់​លើកទឹកចិត្ត​ពី​អភិបាល​ខណ្ឌ​ច្បារ​អំពៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិស្ស​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទទួល​បាន​និទ្ទេស A ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ចំនួន​៨​នាក់ ទទួល​ជួប​សំណេះសំណាល​ជាមួយ​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ជា​កំ​ព្យូ​ទ័​រ…

រាជធានី​ភ្នំពេញ ៖ សិស្ស​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ទទួល​បាន​និទ្ទេស A ក្នុង​ខណ្ឌ​ច្បារ​អំពៅ​ចំនួន​៨​នាក់ ទទួល​ជួប​សំណេះសំណាល​ជាមួយ​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ និង​ទទួល​បាន​រង្វាន់​លើកទឹកចិត្ត​ជា​កំ​ព្យូ​ទ័​រ ឡេ​ប​ថប​ម្នាក់​មួយ​គ្រឿង​ផង​ដែរ នា​វេលា​ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ នៅ​ក្នុង​សាល​ប្រជុំ​របស់​សាលា​ខណ្ឌ​ច្បារ​អំពៅ​ផ្ទាល់​តែ​ម្តង ។

ក្នុង​ការ​ជួប​សំណេះសំណាល​នោះ​លោក​អភិបាល​ខណ្ឌ​បាន​មាន​ប្រសាសន៍​ធ្វើការ​កោត​ស​សើរ និង​លើកទឹកចិត្ត​ខ្ពស់​ចំពោះ​សមត្ថភាព​របស់​ប្អូន​ទាំង​៨​នាក់​ខាងលើ​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ​រហូត​ប្រលង​ជាប់​បាន​និទ្ទេស​A ដែល​ជា​លទ្ធិ​ផល​ល្អ​បំផុត​សម្រាប់​សិស្ស​ពូកែ ។

លោក​អភិបាល​ខណ្ឌ​បន្ត​ថា ប្អូន​ៗ​ទាំងអស់​គ្នា គឺជា​និមិត្តរូប​របស់​ខណ្ឌ​សម្រាប់​ក្មួយ​ៗ​ជំនាន់​ក្រោយ​យក​ធ្វើ​ជា​គំរូ និង​រៀនសូត្រ​តាម ដើម្បី​អភិ​វ​ឌ្ឈ​ន៍​សមត្ថភាព​ខ្លួន​ឱ្យ​រៀន​ពូកែ​ដូច​ពួក​ប្អូន ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ប្អូន​ៗ គឺជា​ធនធានមនុស្ស​ដែល​សង្គម​ត្រូវការ​បំផុត ដូច្នេះ​ហើយ​សូម​ប្អូន​ៗ និង​ក្មួយ​ត្រូវ​ប្រឹងប្រែង​រៀនសូត្រ​បន្ត​នៅ​ថ្នាក់​មហាវិទ្យាល័យ ដើម្បី​លើកមុខ​មាត់ និង​កិត្តិយស​របស់​គ្រួសារ​ក៏​ដូច​ជា សង្គម​ជាតិ​ទៅ​មុខ​បន្ត​ទៀត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ