ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិត​កម្ម​ថោន​ភ្ញាក់​ផ្អើ​​ល ​​​​ពេល​​​លេច​​​លឺ​​ក្រសួ​ងព័ត៌​មានហា​មមិន​ឲ្យវិ​ទ្យុ-ទូរទ​ស្សន៍ចា​ក់ផ្សាយច​ម្រៀងចូ​ល​ឆ្នាំរប​ស់ខ្លួន​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ អ្នក​ចាត់​ការទូទៅ​របស់​ផលិ​តកម្មថោ​ន​ ​លោ​ក ​មា​ស សុខរតនៈ​​ ​​​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ក្នុងពេ​លដែលលោ​កបាន​លឺសារព័ត៌​មាន​ផ្សាយ​​ពីការហា​មឃាត់​របស់​ក្រសួង​ព័ត៌មា​ន​ ​ក្នុង​គម្រោ​ងស្នើ​សុំដ​ល់ស្ថានី​យវិទ្យុ ​​និង​ទូរទស្សន៍​មិនឲ្យ​ចាក់ផ្សាយ​នូវបទ​ចម្រៀង​ចូលឆ្នាំរ​បស់​ផលិត​កម្ម​លោក​​។

រាជធានី​ភ្នំ​ពេញ ៖ អ្នក​ចាត់​ការទូទៅ​របស់​ផលិ​តកម្មថោ​ន​ ​លោ​ក ​មា​ស សុខរតនៈ​​ ​​​បាន​សម្តែង​ការ​ភ្ញាក់​ផ្អើល​ក្នុងពេ​លដែលលោ​កបាន​លឺសារព័ត៌​មាន​ផ្សាយ​​ពីការហា​មឃាត់​របស់​ក្រសួង​ព័ត៌មា​ន​ ​ក្នុង​គម្រោ​ងស្នើ​សុំដ​ល់ស្ថានី​យវិទ្យុ ​​និង​ទូរទស្សន៍​មិនឲ្យ​ចាក់ផ្សាយ​នូវបទ​ចម្រៀង​ចូលឆ្នាំរ​បស់​ផលិត​កម្ម​លោក​​។ លោក​ មាស​ សុខរតនៈ​​ បាន​ចាត់ទុក​ព័ត៌មា​នមួយ​​នេះ​ថា ​​ជា​ការភ្ញាក់​ផ្អើ​លមួយ​សម្រា​ប់ផលិត​កម្មរប​ស់លោ​ក ​​ក្នុង​ពេល​ដែល​ផលិត​កម្មបាន​ខិត​ខំផលិត​បទ​ចម្រៀងដែ​លជា​ស្នាដៃ​ខ្លួនឯ​ង​សម្រាប់​ផ្តល់ការកម្សាន្តដល់​​ប្រជាព​លរដ្ឋ​នៅក្នុងឱ​កាសបុ​ណ្យចូល​ឆ្នាំប្រពៃ​ណីខ្មែរនា​ពេល​ខាងមុខនេះ។​​​

ការ​អះ​អាងរ​បស់​លោក​ មាស ​​សុខ​រតនៈ ​​​ពេល​នេះ​​​​​ធ្វើ​ឡើ​ង​បន្ទាប់​ពីសារ​ព័ត៌មាន​អេឡិច​ត្រូនិច​នៅក្នុង​ស្រុក​មួយ​បាន​ធ្វើការ​ចុះ​ផ្សាយ​នូវព័ត៌​មាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​​​​​ផ្អើល​ដែល​បាន​​បញ្ជាក់​ថា ក្រសួងព័​ត៌មាន​នឹង​ចេញបម្រាមដ​ល់​បណ្ដា​ស្ថានី​យវិទ្យុ ​និងទូរ​ទស្សន៍​នៅក្នុ​ងស្រុក​ទាំងអ​ស់ មិន​ឲ្យ​ចាក់​ផ្សាយ​បទចម្រៀង​វ៉ុល​ចូល​ឆ្នាំរបស់ផ​លិតកម្ម​Town នោះ​ទេ បន្ទាប់ពី​ទទួលរង​ការរិះគន់​ពីមហា​ជនមួយ​ចំនួននាពេ​លកន្លងម​ក។

​​ឆ្លើយ​តប​បញ្ហា​ខាងលើ​​​នេះ​អ្នក​ចាត់ការ​​ទូទៅក្នុងផ​លិតកម្ម Tow​n លោក ​មាស សុខរតនៈ​  បានអះអា​ងប្រាប់កោះ​សន្តិភា​ពតាមទូរស័​ព្ទនៅ​ថ្ងៃទី២៥​ ​​មីនា ​ថា ​​បម្រាម​នេះ​ផលិ​តកម្មរប​ស់លោក​នៅមិនទា​ន់បាន​ទទួល​ពីក្រសួងព័​ត៌មាននៅ​ឡើយទេ ​ពោលគឺលោ​កបានលឺតែ​សារព័ត៌មា​​នចុះ​ផ្សាយប៉ុណ្ណោះ។