ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព រិន្ទដារ៉ូ បើក​ក​កាយ​​ជីវិត​ចូល​ម​ក​កាន់​វិថី​សិល្បៈ​​​​​​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ភាព​យន្តជើង​ចាស់ដែល​នៅតែទទួល​បានការ​គាំទ្រពីមហា​ជនគ្រប់​ស្រទាប់​វណ្ណៈ និងត្រូវគេ​ចាត់ទុកថា ជាតារាដែល​រះចែង​ចាំងមិន​រីង​ស្ងួតគ្រប់​រដូវ លោកទេព រិន្ទដារ៉ូ នៅ​តែបង្ហាញ​វត្តមា​ន​ជាអ្នក​សិល្បៈដដែល​ មិនទាន់​បោះបង់​ទៅណា​ដូ​ចមិត្តរួម​ជំនាន់​របស់លោក​ឡើយ។ដោយ​សារតែ​នៅមាន​អ្នកគាំទ្រ​ច្រើន​ទាំងក្នុង និងក្រៅ​សិល្បៈ​លោកទេព រិន្ទដារ៉ូ បានយល់​ព្រមលើក​យកជីវិត​ផ្ទាល់ខ្លួន កាលពីឈាន​ជើងចូល​សិល្បៈ​ដំបូងជូន​មហាជន បើទោះជា​រឿងរ៉ាវ​របស់លោក​ធ្លាប់លាត​ត្រដាង​

រាជធានីភ្នំពេញ ៖ តារា​ភាព​​យន្តជើង​ចា​ស់ដែ​ល​នៅតែ​ទទួល​បាន​ការ​គាំទ្រពីមហា​ជនគ្រប់​ស្រទាប់​វណ្ណៈ និងត្រូវគេ​ចាត់ទុកថា ជាតារាដែល​រះចែង​ចាំងមិន​រីង​ស្ងួតគ្រប់​រដូវ លោកទេព រិន្ទដារ៉ូ នៅ​តែបង្ហាញ​វត្ត​មា​ន​ជាអ្នក​សិល្បៈ​ដដែល​ មិ​នទាន់​បោះ​បង់​​ទៅណា​ដូ​ច​មិត្តរួម​ជំនា​ន់​របស់​លោក​​ឡើយ​​។ ដោយ​​សារ​​តែ​នៅ​មាន​អ្នកគាំ​ទ្រ​ច្រើន​ទាំងក្នុង និងក្រៅ​សិល្បៈ​លោកទេព រិន្ទដារ៉ូ បានយល់​ព្រមលើក​យកជីវិត​ផ្ទាល់ខ្លួន កាលពីឈាន​ជើងចូល​សិល្បៈ​ដំបូងជូន​មហា​ជន បើទោះជា​រឿងរ៉ាវ​របស់លោក​ធ្លាប់លាត​ត្រដាង​កន្លងមក​ខ្លះៗ​ទៅ​ហើយ​មែន។

កំពូលតារា​សម្តែងផ្នែក​បុរសដែល​ឈានដល់​វ័យជ្រេ​បន្តិចមែន​ តែនៅតែ​ទទួល​ការងារ​សម្តែងគ្រប់​ជ្រក​លោកទេព រិន្ទដារ៉ូ នៅតែមិន​ដាច់ចិត្តដើរ​ចេញ​ពីទីលាន​សិល្បៈ​ដែល​ធ្លាប់​សម្តែង​មានគ្រប់​រសជាតិ​ចោលកេរ្តិ៍​ឈ្មោះ​ឡើយ ។ លោក​នៅតែទទួល​ការងារ​សម្តែងតាម​ការចង់​បានរបស់​អ្នកដឹកនាំ​រឿង និងម្ចាស់​ក្រុមហ៊ុន​ផលិតផល​នានា ទោះជា​សម្តែង​ជា​តួអង្គបែបណា ក៏លោក​មិនដែល​ប្រកាន់ខ្លួន ហើយ​តាំងចិត្ត​​បំពេញការងារឲ្យគេទាំងអស់ នេះ​ហើយ​​ដែល​​លោ​កទេព រិន្ទដារ៉ូ ត្រូវបាន​អ្នកសិល្បៈ​ស្រករ​ក្រោយ​ចាត់ទុកថា ជារៀម​ច្បង​គំរូគួរ​ឲ្យគោរព។

កាលពីពេលថ្មីៗ​នេះ លោកទេព រិន្ទដារ៉ូ បានលើក​យកដំណើរ​ជីវិតសិល្បៈ កាលពីអតីត​កាល​បញ្ជាក់​ជូនមហាជន​ដែលនៅតែ​ស្រឡាញ់​គាំទ្រកិច្ច​ការដែល​លោកបំពេញ​ក្នុង​នាម​ជាអ្នក​សម្តែងជា​ថ្មីម្តងទៀតថា កាលពីដំបូង​លោកមាន​ទឹកចិត្តស្រឡាញ់​សិល្បៈយូរ​មកហើយ ឲ្យតែកុន​ខ្មែរយើង​បញ្ចាំង​តាម​រោង​កុន គឺលោក​ទៅ​មើលជា​ប្រចាំ។ លោក​ចាំបានថា កាលសម័យ​ក្រោយឆ្នាំ៧៩ លោក​ធ្លាប់ទៅ​មើលកុន​រឿង «ចិត្តចងចាំ» ដែល​សម្តែងដោយ​លោកចៅ ចាន់ណារី អ្នកស្រីចាន់ តារាទី គឺលោកពេញ​ចិត្ត និង​ស្រឡាញ់​ការសម្តែង​ណាស់ ហើយ​គិតថា បើក្លាយ​ជាអ្នក​សម្តែង​មិនដឹង​ជាសប្បាយ​ចិត្តយ៉ាង​ណានោះ​ទេ។សម័យ​កាល​ដំបូងដូច​បងប្អូនជ្រាប​ហើយ​លោក​ជាអ្នក​ធ្វើការ​ផ្នែក​យន្តហោះ​ដែលរៀន​ចប់ពីប្រទេសសូវៀត​មិនទាន់​ចូលសិល្បៈ​ទេ។ លោក​បានចូល​សិល្បៈ​មិនបាន​ប្រឡង​ស្នាដៃអីនោះទេ ជា​សំណា​ងរបស់​លោក គឺមាន​ទម្រង់​មុខ​ត្រូវ​អ្នក​ដឹកនាំរឿង​កត់សម្គាល់ ហើយពិសេស​គឺសក់​របស់​លោក​ប្លែកពី​តួប្រុសដទៃ ហើយលោក​ប្រឡូក​សិល្បៈ​ក្រោយ​លោកខៃ ប្រសិទ្ធ ចាន់តារាទី មួយឆ្នាំ ឬ២ឆ្នាំ

តាមលោក​ចាំមានថ្ងៃមួយ​លោកជិះកង់​ចេញពីកន្លែង​ធ្វើការ​នៅព្រលាន​យន្តហោះ​មានអ្នកដឹកនាំ​រឿងម្នាក់​គេជិះ​ឡាន​តាម​លោក​ពីក្រោយ​ចុច​ស៊ីភ្លេរហូត​ ហើយ​មក​សួរនាំ​លោក​ពីរឿងថត​កុន តែលោកថា លោកថតមិន​កើតទេ ព្រោះតែកន្លែង​ធ្វើការរបស់​លោកមាន​ច្បាប់តឹងតែង បើចង់ឲ្យ​លោកសម្តែង​ទាល់តែសុំ​ច្បាប់​ត្រឹមត្រូវ​មាន​លិខិត​ស្នាម​ឲ្យដល់ថ្នាក់​លើមាន​ស៊ីញ៉េត្រឹមត្រូវនោះ លោកនឹង​​ថតមិនខាន​ឡើយ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព