ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែ​អាច​គិត​ខុស​អំពី​បុ​គ្គ​លិ​ក

4 ឆ្នាំ មុន

មិនមែន​មនុស្ស​គ្រប់​រូបសាក​សម​ធ្វើ​ជា​សហគ្រិន ឬ​ម្ចាស់​អាជីវកម្ម​ទេ ។ ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ស្មុគស្មាញ និង​ស្ត្រេ​ស​ជា​ប្រចាំ ហើយ​អ្នក​មិន​អាច​ធានា​ថា ខ្លួន​ទទួល​បាន​ជោគជ័យ​ថែម​ទៀត ។ លើស​ពី​នេះ​ទៅ​ទៀត…

មិនមែន​មនុស្ស​គ្រប់​រូបសាក​សម​ធ្វើ​ជា​សហគ្រិន ឬ​ម្ចាស់​អាជីវកម្ម​ទេ ។ ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដោយ​ខ្លួនឯង គឺ​ពោរពេញ​ទៅ​ដោយ​ភាព​ស្មុគស្មាញ និង​ស្ត្រេ​ស​ជា​ប្រចាំ ហើយ​អ្នក​មិន​អាច​ធានា​ថា ខ្លួន​ទទួល​បាន​ជោគជ័យ​ថែម​ទៀត ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​អាច​ជា​សហគ្រិន តែ​ក៏​មិន​ប្រាកដ​ថា អ្នកជា​អ្នកគ្រប់គ្រង​មនុស្ស​ល្អ​ម្នាក់​ដែរ ។ ហើយ​ការ​ធ្វើ​ជា​អ្នកដឹកនាំ​ល្អ​មួយ​រូប​ជា​កត្តា​សំខាន់​ដែល​ចូលរួម​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​អ្នក​ជោគជ័យ ។ កំហុសឆ្គង​មួយ​ដែល​សហគ្រិន​ប្រព្រឹត្ត គឺ​ការ​សន្មត់​ខុស​លើ​បុគ្គលិក​របស់​ខ្លួន​ដែល​អ្នក​គួរ​ជៀសវាង​ដូច​ខាងក្រោម​នេះ ៖

១. បុគ្គលិក​អ្នក​តែងតែ​ចូលរួម​ជួយ​ដល់​អាជីវកម្ម

តថភាព គឺ​បុគ្គលិក​ទាំងអស់​នឹង​មិន​មាន​ទំនួល​ខុស​ត្រូវ​ដូចដែល​អ្នក​ប្រាថ្នា​ចង់បាន​ទេ ។ ដូច្នេះ​អ្នក​មិន​គួរ​រំពឹង​ឲ្យ​បុគ្គលិក​របស់​អ្នកធ្វើការ​ថែម​ម៉ោង​សម្រាប់​អ្នក ឬ​ឲ្យ​ពួក​គេ​និយាយ​ប្រាប់​អ្នក​ថា ពួក​គេ​សប្បាយចិត្ត​ដែល​បាន​ធ្វើការ​ជាមួយ​អ្នក​ដែរ ។

២. លុយ​ជា​កត្តា​ជំរុញ​របស់​បុគ្គលិក

សហគ្រិន​មួយ​ចំនួន​គិត​ថា បុគ្គលិក​របស់​ពួក​គេ​មិន​ខិតខំ ឬ​យកចិត្តទុកដាក់​នឹង​ការងារ ព្រមទាំង​ប្តូរ​ការងារ​ព្រោះតែ​កត្តា​លុយ ។ ប៉ុន្តែ​មិនមែន​បុគ្គលិក​ទាំងអស់​គិតតែ​ពី​លុយ​ទេ ។ មនុស្ស​មួយ​ចំនួន​អាច​នឹង​ចង់​ចាក​ចេញពី​អ្នក ព្រោះតែ​ចំនួន​ម៉ោង​ធ្វើការ​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​ទំនាក់ទំនង​ពួក​គេ​មាន​ជាមួយ​ក្រុម​គ្រួសារ ឬ​មក​ពី​ចំនួន​ថ្ងៃ​ឈប់​សម្រាក​ដែល​ពួក​គេ​លះបង់​ដើម្បី​អាជីវកម្ម​របស់​អ្នក​ជាដើម ។

៣. បុគ្គលិក​មិន​ភ័យ​ខ្លាច​ហានិភ័យ ឬ​ការ​ផ្លាស់​ប្តូរ​ទេ

ការ​ផ្លាស់​ប្តូរ​តែងតែ​កើត​មាន​ឡើង​មិន​ថា អ្នកធ្វើការ​ក្នុង​វិស័យ​ណា​ទេ ។ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា បុគ្គលិក​របស់​អ្នក​តែងតែ​ត្រៀម​ចិត្ត​រួចរាល់​សម្រាប់​រាល់​ការ​ផ្លាស់​ប្តូរ​ក្នុង​អាជីវកម្ម​អ្នក​ទេ ។ ការ​មិន​ពិភាក្សា​ហ្វឹកហាត់ ឬ​រៀបចំ​ពួក​គេ​សម្រាប់​ការ​ផ្លាស់​ប្តូ​ឬ​ធំ​ៗ​អាច​ធ្វើ​ឲ្យ​បុគ្គលិក​មិន​អាច​ទទួលយក​បាន និង​មាន​អារម្មណ៍​ថា អ្នក​មិន​ឲ្យ​តម្លៃ​ពួក​គេ​ជាដើម ។

៤. បុគ្គលិក​អាច​ទ្រាំទ្រ​បញ្ហា​ដែល​កើត​មាន​ក្នុង​ក្រុមហ៊ុន

សហគ្រិន​ភាគច្រើន​ពូកែ​គិត​ឃើញ​អ្វីមួយ ប៉ុន្តែ​ពួក​គេ​មិន​តែងតែ​ជោគជ័យ​ក្នុង​ការ​សម្រេច​វា​ឡើយ ។ ការ​បរាជ័យ​ក្នុង​ការ​គិត​ទុក​មុន​អាច​ប៉ះពាល់​ដល់​ក្រុមការងារ​របស់​អ្នក​បាន​ព្រោះ​មិន​មាន​នរណា​ពេញចិត្ត​ក្នុង​ការ​ចាំ​ដោះស្រាយ​បញ្ហា​ដែល​អ្នក​បាន​បង្ក​ឡើង​ឡើយ​ទោះជា​អ្នករក​បុគ្គលិក​មក​ជួយ​បំពេញការងារ​ពិតមែន​។

មិនមែន​មនុស្ស​គ្រប់​រូបសាក​សម​ធ្វើ​ជា​សហគ្រិន​ទេ ហើយ​មិនមែន​គ្រប់​សហគ្រិន​ពូកែ​គ្រប់គ្រង​មនុស្ស​ដែរ ប៉ុន្តែ​ដោយ​ទុក​ពេល​ដើម្បី​គិត​ពី​ការ​សម្មត់​ដែល​អ្នកមាន​លើ​ក្រុមការងារ​របស់​អ្នក​អាច​ជូ​យ​ឲ្យ​អ្នក​ស្វែង​យល់​ដឹង​បន្ថែម​ពី​បុគ្គលិក​របស់​អ្នក​បាន ដែល​ជា​ជំហាន​ដំបូង​ក្នុង​ការ​ខិត​ជិត​ទៅ​រក​ភាព​ជោគជ័យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ