ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ​! មួយ​គ្រួសារ​នេះ ហើយ​ស្លា.ប់​ឪពុក​ម្នាក់ ឯ​ម្តាយ និង​កូន​របួស​ពេញ​ផ្លូវ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេរ​ច​ក្តី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បណ្តាល​ឲ្យ​ឪពុក​ស្លាប់​នៅ​នឹង​កន្លែង ឯ​ម្តាយ​រង​របួស​ធ្ងន់ធ្ងរ និង​កូន​ចំនួន​២​នាក់​ក៏​រង​របួស​ដែរ ក្នុង​ហេតុ​ការ​រថយន្ត​បុក​បះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ នៅ​វេលា​ម៉ោង​០៥​និង​០០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេរ​ច​ក្តី​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​បណ្តាល​ឲ្យ​ឪពុក​ស្លាប់​នៅ​នឹង​កន្លែង ឯ​ម្តាយ​រង​របួស​ធ្ងន់ធ្ងរ និង​កូន​ចំនួន​២​នាក់​ក៏​រង​របួស​ដែរ ក្នុង​ហេតុ​ការ​រថយន្ត​បុក​បះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា​ពី​ខេត្ត​ព្រះ​សីហ​នុ​ទៅ​ភ្នំពេញ នៅ​វេលា​ម៉ោង​០៥​និង​០០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែកញ្ញា​នេះ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​១៤៧-១៤៨ ស្ថិត​ក្នុងភូមិ​គី​រី​វ័​ន្ត ឃុំ​ស្ទឹង​ឆាយ ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ពី​សមត្ថកិច្ច​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​រវាង​រថយន្ត​០១​គ្រឿង​ម៉ាក HYUNDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3E-8609 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេច​ខ្លួន​បាត់​) មាន​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​ភ្នំពេញ​លុះ​មក​ដល់​ចំនុច​ខាងលើ​បាន​បុក​ម៉ូតូ​០១​គ្រឿង ម៉ាក HONDA WAVE ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ សណ្តោង​រ៉ឺ​ម៉ក​ក្នុង​ទិស​ដៅ​ស្របគ្នា អ្នកបើកបរ​ឈ្មោះ ឈៀង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃ​កណ្តៀង ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាមរ ខេត្តព្រៃវែង អ្នកបើកបរ​រ៉ឺ​ម៉ក ដឹក​ប្រពន្ធ​នឹង​កូន​ចំនួន​០២​នាក់ ប្រពន្ធ​ឈ្មោះ សាក់ សេង ១-​ឈ្មោះ ឈៀង ប៊ុ​ន​ធឿ​ន អ្នកបើកបរ (​ស្លាប់​នៅ​នឹង​កន្លែង​) ២-​ឈ្មោះ សាក់ សេង រង​របួសធ្ងន់ (​ប្រពន្ធ​) ។ ៣-​ឈ្មោះ ធឿ​ន ធេ​ប រង​របួសស្រាល (​កូន​) ។ ៤-​ឈ្មោះ ធឿ​ន ធី​ម រង​របួសស្រាល (​កូន​) ។

ដោយ​បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល ។ ចំណែក​សព​បាន​ប្រគល់​ជូន​បងប្អូន​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង​ម៉ូតូ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ