ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ខ្សោយ​​ក្រពះបង្ក​ឡើង​ដោយ​​មេរោគ​មួយប្រភេទ​​ឈ្មោះHelicobacter Pylori ដើម្បីបញ្ចៀស​​ជំងឺនេះ​​គឺការ​រស់នៅ​​ប្រកបដោយ​អនាម័យ​​និង​ទទួល​ទានអាហារ​​​ទៀង​ទាត់​ពេល​វេលា​

10 ឆ្នាំ មុន

​​​​មនុស្ស​​​ភាគ​ច្រើន​​នៅ​​លើ​ពិ​ភព​លោក​​​​តែង​កើត​​ជំងឺ​ខ្សោយ​ក្រពះ​​តែ​ពួកគេ​​​​​បែរ​ជា​យល់​ថា​​ជា​ ជំងឺ​​​រលាក​ក្រពះទៅវិញ​​​ហើយ​ទិញ​ថ្នាំ​​​យក​មក​​ព្យាបាល​​ដោយ​មិន​មាន​វេជ្ជ​​​​បញ្ជា​​​ធ្វើ​ឱ្យ​​​​ជំងឺ​​​មាន​ស្ថាន​ភាព​​កាន់​តែ​ធ្ងន់ធ្ងរ​ ។ លោក​វេ​ជ្ជ​បណ្ឌិ​ត​​​អ៊ុង ​ចក្រាវុធ ​​ប្រធាន​​ផ្នែក​​​ជំងឺ​ថ្លើម​ ក្រពះ ​ពោះវៀ​ន និង​​ឫស​ដូង​បាត​ នៃមន្ទីរ​ពេទ្យកាល់​ម៉ែ​ត​ ​បាន​មាន​ប្រសាសន៍​ប្រាប់កោះសន្ដិ​ភាព​​ឱ្យ​ដឹង​ថា​​​ មូល​ហេតុ​​ជា​ច្រើន​​ដែល​

​​​​មនុស្ស​​​ភាគ​ច្រើន​​នៅ​​លើ​ពិ​ភព​លោក​​​​តែង​កើត​​ជំងឺ​ខ្សោយ​ក្រពះ​​តែ​ពួកគេ​​​​​បែរ​ជា​យល់​ថា​​ជា​ ជំងឺ​​​រលាក​ក្រពះទៅវិញ​​​ហើយ​ទិញ​ថ្នាំ​​​យក​មក​​ព្យាបាល​​ដោយ​មិន​មាន​វេជ្ជ​​​​បញ្ជា​​​ធ្វើ​ឱ្យ​​​​ជំងឺ​​​មាន​ស្ថាន​ភាព​​កាន់​តែ​ធ្ងន់ធ្ងរ​ ។ លោក​វេ​ជ្ជ​បណ្ឌិ​ត​​​អ៊ុង ​ចក្រាវុធ ​​ប្រធាន​​ផ្នែក​​​ជំងឺ​ថ្លើម​ ក្រពះ ​ពោះវៀ​ន និង​​ឫស​ដូង​បាត​ នៃមន្ទីរ​ពេទ្យកាល់​ម៉ែ​ត​ ​បាន​មាន​ប្រសាសន៍​ប្រាប់កោះសន្ដិ​ភាព​​ឱ្យ​ដឹង​ថា​​​ មូល​ហេតុ​​ជា​ច្រើន​​ដែល​នាំ​ឱ្យ​​កើ​ត​មានជំងឺ​នេះដូចជា ៖

​​១-​​ស្ត្រេស​និង​ការ​ងារៈ​ បច្ចុប្បន្ន​​​មនុស្ស​​​គ្រប់​រូប​​​ខំ​ប្រឹង​ធ្វើ​ការ​រក​ប្រាក់​ដើម្បី​ចិញ្ចឹម​ជីវិត​​រហូត​មាន​​អ្នក​​​​​ខ្លះធ្វើ​​ការ​ងារ​ច្រើន​​​ម៉ោង​មាន​ការ​ហត់​នឿយ​​ និង​មាន​ភាព​តាន​តឹង​​​អារម្មណ៍​បង្ក​ឲ្យ​កើត​ជា​​ស្ត្រេស​​ហើយ​ឈាន​ទៅ​​​កើត​​ជំងឺ​ខ្សោយ​ក្រពះ​​ ។

២-​​​​ខ្សោយ​ក្រពះ​អាច​បណ្តាល​មក​ពី​មេរោគ​​​​អេលី​​កូ​បាទែ​ពី​លូរី​(​Helicobacter Pylori​ ) ។
៣-​​​ទទួល​ទាន​អាហារ​មិន​ទៀង​ទាត់​​ពេល​វេលា​ក៏​ជា​កត្តា​នាំ​ឲ្យ​កើត​ជំងឺ​ខ្សោ​យ​ក្រពះ​ ។
៤-​​​​អាច​បណ្តាល​មក​ពី​ការ​ជក់​បារី​​ ឬ​ទទួល​ទាន​ស្រា ​​។
៥-​ការ​ប្រើប្រាស់​ថ្នាំពេទ្យ​មួយ​ចំនួន​ក៏​អាច​ធ្វើ​ឲ្យ​ក្រពះ​ខ្សោយ​​ ។

​​​​​រោគ​សញ្ញា​នៃ​ជំងឺ​ខ្សោ​យ​ក្រពះ​មាន​ ​៖
– ចុក​​​​ពោះ​នៅ​​បរ​ិវេណ​ចុង​ដង្ហើម​
-ពេល​​​ទទួល​ទាន​អាហារ​មាន​អារម្ម​ណ៍​​ថា​ឆាប់​ឆ្អែត​ មិន​ងាយ​ឃ្លាន​​មាន​អារម្មណ៍​តឹង​ពោះ​យូរមិនងាយ​ស្រក​​ ទោះ​បី​ជា​ទទួល​ទាន​តិច​តួច​ក៏​ដោយ​ ។
– ជួន​កាល​​​​មានខ្យល់​ច្រើន​​ក្នុង​ពោះ​ ។
– មាន​អារម្មណ៍​​ចង់​ក្អួត​ចង្អោរ ។

លោក​វេជ្ជ​បណ្ឌិត​បាន​បន្តថា​​ ប្រសិន​បើ​អ្នក​ជំងឺមិន​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​និង​ព្យា​បាល​ឲ្យ​បាន​ទាន់​ពេល​វេលា​ទេ​​អាច​ប្រឈម​នឹង​ផល​វិបាក​មួយ​ចំនួន​ដូច​ជា៖
១-​ ខាតបង់​ពេល​វេលា​​​ ថវិកា​ ​​​​​​ការ​ងារ​រក​ប្រាក់​កម្រៃ​ ដោយ​​សារ​តែ​ជំងឺ​នេះ​វា​មាន​ការ​​រំខាន់​ ។
២-​នៅ​ពេល​​​មាន​រោគ​សញ្ញា​ទាំង​នេះ​​ ហើយ​​ លោក​អ្នក​ទៅ​ទិញ​ថ្នាំដោយ​មិន​មាន​វេជ្ជ​បញ្ជា​ច្បាស់​​លាស់​នោះ​​វា​មិន​អាច​ជា​សះ​ស្បើយបាន​​​​ទេ​ ថែម​​​​ទាំង​ធ្វើ​ឲ្យ​ខាត​បង់​​​ថវិកា​​ថែម​ទៀត​ផង​​ ។

៣-ជំងឺ​នេះ​អាច​នឹង​វិវ​​​​ឌ្ឍ​ទៅ​​​រក​​​សភាព​ធ្ងន់​ធ្ងរ​​ដូច​ជា​​​កើត​មាន​បញ្ហា​រលាក​ក្រពះ​រុំារ៉ៃ​បង្ក​​ទៅ​ជា​ជំងឺ​មហា​រី​ក​​ក្រពះ​​​ ប៉ុន្តែ​បញ្ហា​នេះ​មាន​តិច​តួច​បំផុត ​​។
​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ត្រូវ​ពឹង​ផ្អែក​លើ​ការ​សួរ​នាំ​ និងការ​ពិនិត្យ​​លើអ្នកជំងឺ ។​ ភាគ​​ច្រើ​ន​គ្រូ​​ពេទ្យ​មិន​ទាម​ទារ​ឲ្យ​ធ្វើ​ការ​ឆ្លុះ​ក្រពះ​​​​នោះ​​​​ទេ​ ​បើ​​សិន​​ជា​​​​អ្ន​ក​​​​ជំងឺ​​​​​​ក្រោម​​អាយុ​​៤០​ឆ្នាំ​ ជាពិសេស​អ្នក​ជំងឺ​មិន​ធ្លាប់​មាន​បង​ប្អូន​​​កើត​មាន​ជំងឺ​មហារីក​ក្រពះ​ពី​មុន​មក​​ ។​ ជំងឺ​នេះ​​​គ្រូ​ពេទ្យ​អាច​​ព្យា​បាល​បាន​តែ​ត្រូវ​​ទាមទារ​​​ឱ្យ​ធ្វើរោគ​វិនិច្ឆ័យ​​​ឱ្យ​បាន​ត្រឹម​ត្រូវ ។​ ដើម្បី​ការ​ពារ​កុំ​ឲ្យ​កើត​មាន​ជំងឺ​ខ្សោយ​ក្រពះ​​​នេះ​​​មិន​មែន​ជា​ការ​លំបាក​​ទេ​ បើ​សិន​ជា​លោក​អ្នក​​​​​បាន​ដឹង​អំពី​មូល​ហេតុ​របស់​វា​​ធ្វើ​យ៉ាង​ណា​ត្រូវ​ចៀស​វាង​នូវ​បញ្ហា​ទាំង​នោះ​​ដោយ​គ្រាន់​តែ​លោក​អ្នកត្រូវ​អនុ​វត្ត​តាម​វិធី​ខាង​ក្រោ​ម​ដូច​ជា ៖

​គួរ​កំណត់ពេល​វេលា​​​មួយ​ធ្វើ​លំហាត់ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​​ដើម្បី​ឲ្យ​សុខ​ភាព​​ល្អ​​​​​​បន្ធូរ​ភាព​តាន​តឹង​ក្នុង​អា​រម្មណ៍​ ។ ​​គួរ​ចង​ចាំ​ថា​​ស្ត្រេស​មិន​ត្រឹម​​​តែប​ណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ខ្សោយ​ក្រពះ​​​ប៉ុណ្ណោះ​​ទេ​ វា​ថែម​ទាំង​​បង្ក​ឲ្យ​កើត​​មាន​ជំងឺ​ជា​​ច្រើនមុខ​​​ទៀត ។

– មាន​អនា​ម័យ​ទាំង​ការ​រស់​នៅ​ និង​​​ទទួល​ទាន​​ព្រោះ​មេរោគ​​អេលីកូបាទែ​ពី​​​​លូរី​អាច​ឆ្លង​​​តាម​រយៈ​ការ​ទទួល​ទាន​បន្លែ​ និង​ទឹក​ដែល​មិន​ស្អាត​ ​ហើយ​​​​​​ត្រូវ​ទទួល​ទាន​ឲ្យ​បាន​ទៀង​ទា​ត់ ។

​- ត្រូវ​​ចៀស​វាង​ការ​ទទួល​ទាន​បារី ​និងស្រា បើ​ទទួល​ទាន​​​ក៏​ស្ថិត​ក្នុង​​កម្រិត​តិច​តួច​បំផុត​ ។
– ​​ពេល​​លោក​អ្នក​​​កើត​​ជំងឺ​អ្វី​មួយ​​ហើយ​​សម្រេ​ច​​​ចិត្ត​ប្រើ​ប្រាស់​ថ្នា​ំ​​​ត្រូវ​ទៅ​ពិភា​ក្សា​ជា​មួយ​គ្រូ ពេទ្យ​​ជា​មុន​​​ចៀស​វាង​ប្រើ​ទៅ​ហើយ​នាំ​ឲ្យ​កើត​មាន​ជំងឺ​ខ្សោ​យក្រពះ​ ។

​ត្រូវ​ចង​ចាំ​ថា​ជំងឺ​ខ្សោយ​ក្រពះមិន​មែន​ជា​ប្រភេទ​​ជំងឺ​ឆ្លង​នោះ​ទេ​ តែ​វា​អាច​ឆ្លង​​​​​​​តាម​រយៈ​ការ​ទទួល​ទាន​ចំណី​អាហារ​ដែលមិន​មាន​អនា​​​ម័យ​ ៕