ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​​ ៖ ការលង​បន្លាច​ឬ​សម្លុត​​គំរាម​​ធ្វើ​ឱ្យសុខ​​ភាព​ផ្លូវ​ចិត្ត​​​របស់​​កុមារ​ថយ​ចុះ​ជា​​អតិបរមា​ដោយ​សារ​​ផ្នែក​ចិត្ត​សាស្ត្រ​មិន​មាំ​តាំង​ពីក្មេង​​​មក​នៅ​ពេលធំ​ឡើង​​​ក្លាយ​ជា​បុគ្គល​ងាយ​​​ប្រឈមនឹង​បញ្ហាជីវិត

10 ឆ្នាំ មុន

​​ការលេង​លង​​បន្លាច​​​ឬ​សម្លុត​​គំរាម​​ដោយ​ប្រការ​ផ្សេង​ៗ​​​ធ្វើ​ឱ្យ​​ភ័យ​រន្ធត់​​ស្លុត​អារម្មណ៍​​​​​​បង្ក​​ឱ្យមាន​​ផល​ប៉ះពាល់​​ចំពោះសុខ​ភាព​​ផ្លូវ​ចិត្ត​ដល់​មនុស្ស​គ្រប់​វ័យ​ពិសេស​កុមារ​​​​ដែល​កំពុង​​​លូត​លាស់​​ទាំង​ផ្នែក​សុខ​ភាព​​ផ្លូវកាយ​​ និង​ផ្លូវ​ចិត្ត​ធ្វើ​ឱ្យ​​ផ្លូវ​ចិត្ត​​កុមារ​ទន់​ខ្សោយ​ ។ នេះគឺជា​បញ្ហា​​មួយ​ដែល​ត្រូ​វ​មាន​ការ​​​​​​យក​ចិត្ត​ទុក​ដាក់​​​ចំពោះសុខ​ភាព​​ផ្លូ​វ​ចិត្ត​​កុមារ​នៅ​​​ថ្ងៃ​​​​​​អនាគត ។

​​ការលេង​លង​​បន្លាច​​​ឬ​សម្លុត​​គំរាម​​ដោយ​ប្រការ​ផ្សេង​ៗ​​​ធ្វើ​ឱ្យ​​ភ័យ​រន្ធត់​​ស្លុត​អារម្មណ៍​​​​​​បង្ក​​ឱ្យមាន​​ផល​ប៉ះពាល់​​ចំពោះសុខ​ភាព​​ផ្លូវ​ចិត្ត​ដល់​មនុស្ស​គ្រប់​វ័យ​ពិសេស​កុមារ​​​​ដែល​កំពុង​​​លូត​លាស់​​ទាំង​ផ្នែក​សុខ​ភាព​​ផ្លូវកាយ​​ និង​ផ្លូវ​ចិត្ត​ធ្វើ​ឱ្យ​​ផ្លូវ​ចិត្ត​​កុមារ​ទន់​ខ្សោយ​ ។ នេះគឺជា​បញ្ហា​​មួយ​ដែល​ត្រូ​វ​មាន​ការ​​​​​​យក​ចិត្ត​ទុក​ដាក់​​​ចំពោះសុខ​ភាព​​ផ្លូ​វ​ចិត្ត​​កុមារ​នៅ​​​ថ្ងៃ​​​​​​អនាគត ។

លោក​​​វេជ្ជ​បណ្ឌិត​យឹម​ សុបុ​ត្រា​ ​ឯក​ទេស​វិកល​វិទ្យា​ នៃ​គ្លី​និក​សាន់​រ៉ាយ​​ បាន​ប្រាប់​កោះ​សន្តិ​ភាព​ឲ្យ​ដឹង​ថា​ កុមារ​ជា​​​​​​ទំពាំង​ស្នង​​​ឫស្សី​ដែល​​​ត្រូវ​កសាង​បុគ្គ​លិក​លក្ខណៈ​សមត្ថ​ភាព​​ ​​​ដើម្បី​បន្ដ​វេន​​កសាង​គ្រួសារ​ ​សហ​គមន៍​ និង​សង្គម​ជាតិ​​​​នា​ថ្ងៃ​​អនា​គត​ ។​​ ​​​​ដើម្បី​ដឹង​ថា ​កុមារ​មាន​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ដ ​ឬ​អត់​នោះ​​លោក​អ្នក​ចាំ​បាច់​ត្រូវ​ស្ដាប់​​នូវ​អ្វី​​​ដែល​កុមារ​និយាយ​​ ឬ​ជា​អា​កប្ប​កិរិ​យា​ដែល​ស្ដែង​​ចេញ​ ​ត្រូវ​សង្កេត​នូវ​រាល់​ទង្វើ​របស់​កុមារដូច​ជា​​ ​បើ​ឃើញ​​​ថា​ខុស​ប្លែក​ពី​​ធម្ម​តា​ ​​លោក​​អ្នក​គប្បី​ទៅ​ជួប​ពិគ្រោះ​ជា​មួយ​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ដ​ដើម្បី​​​ការ​ពារ​​​ និងប​ញ្ចៀស​​​កុមារ​ពី​បញ្ហា​ផ្លូវ​ចិត្ដ​​​ ។

បញ្ហាសុខ​ភាព​ផ្លូវ​ចិត្ដ​របស់​កុមារ​អាច​ទទួល​រង​នូវ​ឥទ្ធិ​ពល​មិន​ល្អ​​គ្រប់​ស្ថាន​ភាព​​ ប្រសិន​បើ​កុមារ​មិន​បាន​ទទួល​ការ​ថែ​ទាំ​ឱ្យ​បាន​​ដិ​ត​ដល់​ ។ ​ដូច​នេះ​បើ​មាន​ហេតុ​ការ​ណ៍​ ​ឬ​បញ្ហា​អ្វី​មួយ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ទង្គិច​ទៅ​ដល់​ផ្លូវ​​អារ​ម្មណ៍​ ​និង​ផ្លូវ​ចិត្ដ​របស់​កុមារ​​​​​ងាយ​ប្រឈម​មុខ​នឹង​បញ្ហាសុខ​ភាព​​ផ្លូវ​ចិត្ដ​ខ្លាំង​​​​​ណាស់​ដូច​ជា​ ការ​វាយ​ដំ​​ សម្លុត​ គំរាម​​ ​ឬ​​ការ​​លង​បន្លាចលេង​​ជាដើ​ម ។​

ការ​លេង​បន្លាច​ឬពញ្ញាក់​​ចំពោះ​កុមារ​គឺ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​សុខ​ភាព​ផ្លូវ​ចិត្ដ​របស់​កុមារ​​​ដូច​ខាង​ក្រោម​៖
១-​​ នៅ​ពេល​បច្ចុប្បន្ន​​ កុមារ​មួយ​ចំនួន​បាន​ទទួល​រង​ឥទ្ធិ​ពល​នៃ​ការ​​​​គំរាម​កំហែង​ ឬ​លេង​បន្លាច​​ធ្វើ​ឱ្យ​​កុមារ​​ឆាប់​ភ័យ​ខ្លាច ​​តក់​ស្លុត​ ​រន្ធត់​នឹង​សំឡេ​​​ង​ខ្លាំង​ៗ ​ងាយ​ចុះ​ចាញ់​នឹង​បញ្ហា​ដែល​កើត​ឡើង​ចំពោះ​មុខ ។​ ​​កត្ដា​ទាំង​អស់​នេះ​នឹង​ក្លាយ​ទៅ​ជា​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​​បើ​សិន​ជាមិន​មាន​កា​រ​យក​ចិត្ដ​ទ​ក​ដាក់​ថែ​ទាំ​ឱ្យ​​បាន​ល្អ​ចំពោះ​ផ្លូវ​ចិត្ដ​កុមារ​​ទេ​នោះ​ ។​ ព្រោះ​បើ​កុមារ​មាន​កត្ដា​ចិត្ដ​សាស្ដ្រ​មិន​រឹង​មាំ​តាំ​ង​ពី​តូច​ទៅ​​​នៅ​ពេល​​ធំ​ឡើង​​កុមារ​នឹង​ក្លាយ​ទៅ​ជា​បុគ្គល​មួយ​ដែល​មាន​​​ឥរិយា​បទ​ផ្លូវ​ចិត្ដ​មិន​​រឹង​មាំ​ទន់​ជ្រាយ​​គិត​គូរ​មិន​បាន​វែង​ឆ្ងាយ​ និង​ងាយ​ទទួល​​បញ្ហា​ចំពោះ​មុខ​ ។​ ដូច​នេះ​គឺ​ទាម​ទារ​ឱ្យ​មាន​កា​រ​យក​ចិត្ដ​ទុក​​ដាក់​អប់​រំ​ចំពោះ​កុមារ​ឱ្យ​បាន​ល្អ​​ទាំង​ផ្នែក​ចំណេះដឹង​ទូទៅ​ ​និង​ផ្នែក​ចិត្ដ​សាស្ដ្រ​​​​ ។

២-​​ នា​ពេល​អនា​គត​​ មនុស្ស​ធំ​ដែល​មាន​កត្ដា​ចិត្ដ​សាស្ដ្រ​មិន​រឹង​មាំ​​គឺ​បណ្ដាល​មក​ពី​ពេល​នៅ​តូច​ធ្លាប់​រង​ការ​ភ័យ​ខ្លាច​​មាន​ការ​បន្លាច​​សម្លុតគំរាម​​ជា​ច្រើន​ ។​ ដូច​​នេះ​បុគ្គល​ដែល​មិន​សូវ​រឹង​មាំ​ផ្នែក​សុខ​ភាព​ផ្លូវ​ចិត្ដ​ភាគ​ច្រើន​គឺ​បណ្ដាល​មក​ពី​ការ​ជះ​ឥទ្ធិ​​ពលទៅ​​លើ​ផ្លូវ​ចិត្ដ​តាំង​ពី​កុមារ​ភា​ព ​។​ បើ​សិន​ជា​ការ​បញ្ញាក់​​លង​បន្លា​ចមាន​ភាព​ភ័យ​ខ្លាំង​ ឬ​តក់ស្លុត​ខ្លាំ​ង​ហើយ​កុមារ​មាន​កត្ដា​ចិត្ដ​សាស្ដ្រ​ខ្សោយ​​​​​តាំង​ពី​​តូច​មក​ស្រាប់​ទៀត​​​នោះ​​​ គឺ​កុមារ​ងាយ​នឹង​មាន​បញ្ហា​ផ្លូវ​ចិត្ដ​ និង​អាច​វិវឌ្ឍន៍​ជា​​​​​​​​ជំងឺ​ផ្លូវ​ចិត្ដ​ទៀត​ផង​​ ។​ បើ​ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​​គឺ​អាច​ធ្វើ​ឱ្យ​កុមារ​​ ទៅ​ជារោគ​វិ​ក​លច​រិត ។​ នេះ​​ជា​លទ្ធ​ផល​ដ៏​អវិជ្ជ​មា​ន​សម្រាប់​កុមារ​ដែល​រង​ការ​លេង​បន្លាច ​​សម្លុត​ ឬ​វាយ​ដំ​ ។​

​ព្រោះ​ហេតុនោះ​​ការ​អប់​រំ​ផ្នែក​ផ្លូវ​ចិត្ដ​របស់​កុមារ​តាំង​ពី​តូច​​មិ​ន​បាន​ល្អ​ងាយ​ក្លាយ​ជា​មនុស្ស​ដែល​មិន​មាន​ភាព​ក្លាហាន​រឹង​ប៉ឹង​​ជា​ពិសេស​នឹង​អាច​ក្លាយ​ទៅ​ជា​អ្នក​គិត​ខ្លី​ចង់​បញ្ចប់​ជីវិ​តនៅ​ពេល​ដែល​មាន​​បញ្ហា​លំបាក​​ស្មុគ​ស្មាញ​​ចំពោះ​មុខ​​​ ។

លោក​វេជ្ជ​បណ្ឌិត​បា​ន​​​បញ្ជាក់​ថា ​ឪពុក​ម្ដាយ​ឬ​អាណា​ព្យា​បាល​គ្រប់រូប​​​គ​ប្បី​​យ​ក​ចិត្ដ​​ទុក​​ដាក់​​ឱ្យ​​បាន​​ល្អ​​ចំពោះ​​សុខ​​ភាព​ផ្លូវ​ចិត្ដ​របស់​កូន​ ។ លោក​អ្នក​មិន​ត្រូវ​លេងលង​​​បន្លាច​​​​ឬ​ពញ្ជាក់​​​កុមារ​ដើម្បី​​​​ការ​សប្បាយ​នោះ​ទេ​ ព្រោះ​​អាច​ធ្វើឱ្យមាន​ផល​ប៉ះ​ពាល់​ទៅ​ដល់​ការ​លូត​លាស់​ផ្នែក​ចិត្ដ​សាស្ដ្រ​​​​​របស់​កេ្មង​ ។​ បើសិន​ជា​​​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​ផ្នែក​ផ្លូវ​ចិត្ដ​កុមារ​ធ្ងន់​ធ្ងរ​គឺ​​ងាយ​ប្រឈម​មុខ​នឹង​បញ្ហា​ផ្លូវ​ចិត្ដ​ហើយ​ធ្វើ​ឱ្យ​ចិត្ដ​សាស្ដ្រ​របស់​​​គេ​​​ទន់​​ខ្សោយ​ ។​ ​មាតា​បិតា​ទាំង​ឡាយគ​​ប្បី​អប់​រំ​កូន​ដោយ​ក្ដី​ស្រឡាញ់ថ្នាក់ថ្នមប្រើ​ពាក្យសម្ដី​​ផ្អែម​ពីរោះ​​​ចៀស​វាង​ការ​វា​យ​ដំ​ សម្លុតគំរាម​​ និង​លេង​បន្លាច​​ ៕