ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូច​ ស្រីលក្ខណ៍​ ពពោះ​កូន​ដំបូង​ជាង​5​ខែ​ ត្រៀម​ទៅ​ឆ្លង​ទន្លេ​នៅ​ស្រុក​កំណើត​ប្តី​ប្រទេស​ហូឡង់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​រៀប​ការ​ជាមួយ​ស្វាមី​ ជន​ជាតិ​ហូឡង់​ តាំង​ពី​ឆ្នាំ​២០១១​មក​ ពេល​នេះ​អ្នក​នាង​ទូច​ ស្រី​លក្ខណ៍​ ពពោះ​កូន​ដំបូង​ដូច​បំណង​ហើយ។ នាង​បាន​ប្រកាស​ជា​ចំហ​ថា​ កូន​ក្នុង​ផ្ទៃ​របស់​នាង​ជាង​៥ខែ​ហើយ​ និង​មាន​គម្រោង​ចេញ​ទៅ​សម្រាល​កូន​នៅ​ប្រទេស​កំណើត​របស់​ប្តី​ ។​ទូច​ ស្រីលក្ខណ៍​ តារា​និយម​តែង​ខ្លួន​ឆើត​ឆាយ​រូប​នេះ​ ទោះ​ជា​មាន​ផ្ទៃ​ពោះ​ក្តី​ នៅ​តែ​ឡើង​ច្រៀង​ ឡើង​

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​រៀប​ការ​ជាមួយ​ស្វាមី​ ជន​ជាតិ​ហូឡង់​ តាំង​ពី​ឆ្នាំ​២០១១​មក​ ពេល​នេះ​អ្នក​នាង​ទូច​ ស្រី​លក្ខណ៍​ ពពោះ​កូន​ដំបូង​ដូច​បំណង​ហើយ។ នាង​បាន​ប្រកាស​ជា​ចំហ​ថា​ កូន​ក្នុង​ផ្ទៃ​របស់​នាង​ជាង​៥ខែ​ហើយ​ និង​មាន​គម្រោង​ចេញ​ទៅ​សម្រាល​កូន​នៅ​ប្រទេស​កំណើត​របស់​ប្តី​ ។​ទូច​ ស្រីលក្ខណ៍​ តារា​និយម​តែង​ខ្លួន​ឆើត​ឆាយ​រូប​នេះ​ ទោះ​ជា​មាន​ផ្ទៃ​ពោះ​ក្តី​ នៅ​តែ​ឡើង​ច្រៀង​ ឡើង​សម្តែង​តាម​ទូរ​ទស្សន៍​ដដែល​ គឺ​មិន​សម្ងំ​ថែ​ខ្លួន​នៅ​ផ្ទះ​ទេ​ ។​

ក្នុង​ជំនួប​ជាមួយ​អ្នក​នាង​ទូច​ ស្រី​លក្ខណ៍​ ពេល​ចូល​រួម​ក្នុង​កម្ម​វិធី​ «តន្ត្រី​ប៉ុស្តិ៍​លេខ​៥​ ឆ្នាំ​២០១៤» កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២២​ មីនា​ នាង​បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ នាង​ដឹង​ខ្លួន​ថា​ពពោះ​តាំង​ពី​មុន​ថ្ងៃ​រៀប​ការ​របស់​តារា​សម្តែង​ គីម​ លីហ្សា​ ម៉្លេះ​ ។​ អំឡុង​ពេល​នោះ​នាង​ពពោះ​បាន​ជាង​១ខែ​ហើយ​ ។​ ពេល​នោះ​នាង​មិន​ទាន់​ហ៊ាន​ប្រកាស​ប្រាប់​គេ​ឯង​ ពិសេស​អ្នក​សារ​ព័ត៌​មាន​ទេ​ ព្រោះ​ខ្លាច​មិន​ប្រាកដ​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ នាង​ប្រយ័ត្ន​ប្រយែង​ខ្លួន​ មិន​ហ៊ាន​ធ្វើ​អ្វី​ធ្ងន់​ ឬ​លេង​សើច​ហួស​ហេតុ​ដូច​មុន​ឡើយ​ ។​ ទើប​តែ​ពេល​នេះ​ ដែល​នាង​ប្រាប់​មហា​ជន​ទូទៅ​ឱ្យ​បាន​ដឹង​ ព្រោះ​កូន​ក្នុង​ផ្ទៃ​ចេះ​តែ​ដំណើរ​ការ​ទៅ​មុខ​ និង​ពោះ​របស់​នាង​កាន់​តែ​រីក​ ធំទៅៗ ។​

តារា​ដែល​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្តាយ​គេ​រូប​នេះ​និយាយ​ថា​ នាង​ឱ្យ​គ្រូ​ពេទ្យ​ពិនិត្យ​សុខ​ភាព​ជា​ប្រចាំ​តាម​ការ​កោះ​អញ្ជើញ​ ដើម្បី​តាម​ដាន​សុខ​ភាព​ទាំង​ម្តាយ​ និង​កូន​ ។​ នាង​ និង​កូន​មាន​សុខ​ភាព​ល្អ​ប្រសើរ​ទាំង​អស់​គ្នា​ទេ​ ហើយ​គ្រូ​ពេទ្យ​ប្រាប់​ថា​ អាច​បន្ត​សម្តែង​បាន​ ។​ ការ​សម្តែង​ប្រៀប​ដូច​ការ​ហាត់​ប្រាណ​ ព្រោះ​អ្នក​ពពោះ​គេ​មិន​ឱ្យ​នៅ​ស្ងៀម​ពេក​ទេ​ គឺ​ឱ្យ​ធ្វើ​នេះ​ ធ្វើ​នោះ​ដើម្បី​សម្រាល​កូន​បាន​ស្រួល​ ។​ ម៉្លោះ​ហើយ​ស្រីលក្ខណ៍​ សប្បាយ​ចិត្ត​ដែល​អាច​នៅ​បន្ត​ពេល​វេលា​សម្តែង​បាន​យូរ​ទៀត​ជូន​អ្នក​ដែល​ស្រឡាញ់​ចូល​ចិត្ត​នាង​ទស្សនា​កម្សាន្ត​ ។​ ទោះ​ជា​នាង​ពពោះ​ក្តី​ តែ​ស្រីលក្ខណ៍​ អះ​អាង​ថា​ អ្នក​គាំទ្រ​នៅ​តែ​ចង់​ឃើញ​នាង​សម្តែង​ ដែល​នេះ​ហើយ​ជា​ការ​ផ្តល់​កម្លាំង​ចិត្ត​ឱ្យ​នាង​ចូល​រួម​បម្រើ​វិស័យ​​សិល្បៈ ។​

អ្នក​នាង​ទូច​ ស្រីលក្ខណ៍​ មាន​ផែន​ការ​ដក​ថយ​ពី​ទីលាន​សិល្បៈ​ មុន​ពេល​នាង​សម្រាល​កូន​មួយ​ខែ​ ។​ នាង​ត្រៀម​ខ្លួន​ឆ្លង​ទន្លេ​កូន​ប្រុស​ទី​មួយ​ នៅ​ពាក់​កណ្តាល​ខែ​កក្កដា​ ។​ បើ​តាម​គម្រោង​នាង​នឹង​ជិះ​យន្ត​ហោះ​ទៅ​ប្រទេស​ហូឡង់​ជាមួយ​ស្វាមី​ មុន​ឆ្លង​ទន្លេ​មួយ​ខែ​ ដើម្បី​សម្រាល​កូន​នៅ​ទីនោះ​តាម​ការ​ស្នើ​សុំ​ពី​សាច់​ញាតិ​ខាង​ប្តី​ ដែល​កំពុង​តែ​នៅ​រង់​ចាំ​ឃើញ​នាង​ និង​ស្វាមី​នៅ​  ទីនោះ ។​ ពេល​នាង​ទៅ​ឆ្លង​ទន្លេ​នៅ​ផ្ទះ​ខាង​ប្តី​នោះ​ បង​ប្អូន​របស់​នាង​មួយ​ចំនួន​នឹង​ទៅ​តាម​មើល​ថែ​នាង​ដែរ​ ។​

ទូច​ ស្រីលក្ខណ៍​ មាន​ប្រភព​ដើម​ជា​អ្នក​ចម្រៀង​ តែ​បាន​វិវឌ្ឍ​ខ្លួន​ជា​តារា​បង្ហាញ​ម៉ូដ​ និង​តារា​សម្តែង​ថែម​ទៀត​ ៕​