ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកឱកាស​​ចុងក្រោយ​…អ្នកដែល​រំលោ.ភ​យក​ចំណី​​ផ្លូវ​​ក្នុងក្រុងព្រះសីហនុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ក្រោម​បញ្ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​​លោក គួ​ច ចំរើន​ អភិបាលខេត្ត កាលពី​ថ្ងៃ​ទី​១២ កញ្ញា តាម​បណ្តោយ​តិ​រៈវិ​ថី​សម្តេច​ហ៊ុន សែន…

ខេត្តព្រះសីហនុ ៖ ក្រោម​បញ្ជា​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​​លោក គួ​ច ចំរើន​ អភិបាលខេត្ត កាលពី​ថ្ងៃ​ទី​១២ កញ្ញា តាម​បណ្តោយ​តិ​រៈវិ​ថី​សម្តេច​ហ៊ុន សែន ស្ថិត​ក្នុងភូមិ​០៣ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ បានចាត់​កម្លាំង​ពាក់ព័ន្ធ ​ចុះ​ធ្វើ​កំណត់ហេតុ​ជាលើក​ចុង​ក្រោយឱ្យ​បញ្ឈប់ចំពោះ​ក្រុម​អាជីវករ ដែល​បាន​យក​ចំណី​ផ្លូវ​មក​ដាក់​អេ​ត​ចាយ និង​ចត​រថយន្ត​ចាស់​ចោល ដែល​យក​ផ្លូវ​សារ​ធារ​ណៈ ធ្វើ​ជា​កន្លែង​ប្រកប​អាជីវកម្ម​របស់​
ខ្លួន​។

លោក​សន កុសល អភិបាលរង​ក្រុងព្រះសីហនុបាន​ឱ្យ​ដឹងថា ការ​ចុះ​ធ្វើ​សណ្តាប់ធ្នាប់​នេះ ​មិនមែន​ជា​លើក​ទី​មួយ​ទេ គឺ​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​បងប្អូន​មួយ​ចំនួន​តូច​នៅ​តែ​មិន​ស្តាប់​ការ​នែ​នាំ ហើយ​ក៏​មាន​បងប្អូន​មួយ​ចំនួន​ទៀត​គោរព​និង​ធ្វើ​តាម​ការ​នែ​នាំ​ផង​ដែរ ។

លោក​បាន​បន្ត​ថា ក្រុមការងារ​នៅ​តែ​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ​ ដើម្បី​បរិស្ថាន​ស្អាតទីក្រុង​ស្អាត មាន​សណ្តាប់​ធ្នាប់មាន​សុវត្ថិភាពជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ជា​ពិសេស​ដើម្បី​សង្គម​ជាតិ​មានការ​រីក​ចម្រើន។ ​

លោក​​គូស​បញ្ជាក់​ទៀត​ថា ការ​ធ្វើ​កំណត់​ហេតុនេះ គឺជា​កំណត់ហេតុ​ចុង​ក្រោយ​ហើយ ពុំ​មានការ​លើក​លែង​ទៀត​ទេ​ ចំពោះ​អាជីវករ​ណា​យក​ចំណី​ផ្លូវ​សា​ធា​រៈ​ដែល​យក​ផ្លូវ​សារ​ធារ​ណៈ ធ្វើ​ជា​កន្លែង​ប្រកប​អាជីវកម្ម​របស់​ខ្លួន ។ (សម្រួលដោយ៖ ស្រីណា)​​

អត្ថបទសរសេរ ដោយ