ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិ​ទ្ធី នី​កា ពពោះ​ជិត​សម្រាល​ទៅ​ហើយ តែ​គ្មាន​ដំណឹង​រៀប​ការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង សិ​ទ្ធី នី​កា បាន​បង្ហាញ​ពី​ការ​ពពោះ​ជិត​សម្រាល​ជា​សាធារណៈ​នៅ​ចំ​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន ដោយ​មិន​មានការ​លាក់លៀម ក្នុង​ពេល​ដែល​ដំណឹង​រៀប​ការ​ជាមួយ​គូស្នេហ៍​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​សែ​រាជវង្ស​នោះ​នៅ​មិន​ទាន់​បាន​លេចឮ​នៅ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​វ័យក្មេង​នាង សិ​ទ្ធី នី​កា បាន​បង្ហាញ​ពី​ការ​ពពោះ​ជិត​សម្រាល​ជា​សាធារណៈ​នៅ​ចំ​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន ដោយ​មិន​មានការ​លាក់លៀម ក្នុង​ពេល​ដែល​ដំណឹង​រៀប​ការ​ជាមួយ​គូស្នេហ៍​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​សែ​រាជវង្ស​នោះ​នៅ​មិន​ទាន់​បាន​លេចឮ​នៅ​ឡើយ ។

តារា​សម្តែង​រូប​នេះ​បាន​បង្ហោះ​រូបភាព​ចំនួន​២​សន្លឹក​នៅ​ថ្ងៃ​ទី ១១ ខែកញ្ញា​នេះ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ចំ​ថ្ងៃកំណើត​របស់​នាង ជាមួយនឹង​សារ​ទទួលស្គាល់​ថា នាង​ទទួល​បាន​កាដូ​ដ៏​មាន​តម្លៃ គឺ​កូន​ក្នុង​ផ្ទៃ​ដែល​នឹង​ចាប់កំណើត​ឃើញ​ភព​ផែនដី​នា​ពេល​ដ៏​ខ្លី​ខាង​មុខ ។

ការ​ទម្លាយ​ដំណឹង​ពី​ការ​ពពោះ​ជិត​គ្រប់​ខែ​របស់​ក្មួយ​ស្រី អ្នក​នាង ព្រំ រ​ដ្ឋា នាង សិ​ទ្ធី នី​កា នា​ពេល​នេះ​បាន​ធ្វើ​ឲ្យ​មហាជន​សម្តែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​តែ​គេ​មិន​ដែល​ដឹង​ដំណឹង​ពី​ការ​ចូល​រោងការ​នៅ​ពេល​ណា​នៅឡើយ ដោយ​គ្រាន់តែ​ដឹង​ថា នាង​បាន​ភ្ជាប់​និស្ស័យ​ស្នេហ៍​ជា​មួយ​បុរស​ដែល​មាន​សែ​រាជវង្ស​យ៉ាង​ផ្អែមល្ហែម ។

ទោះជា​យ៉ាងណា​ចំណង​ស្នេហ៍​របស់​នាង​នា​ពេល​នេះ គឺ​មិនមែន​ជា​ស្នេហា​លាក់បាំង និង​លេងសើច​នោះ​ឡើយ ដោយសារ​តែ​ជា​រឿយ​ៗ​អ្នក​ទាំង​ពីរ​តែងតែ​បង្ហាញ​នូវ​ភាព​ផ្អែមល្ហែម​ទាំង​សកម្មភាព​ខាងក្រៅ និង​ការ​បង្ហោះ​រូបភាព​តាម​ហ្វេ​ស​ប៊ុ​ក ជា​ពិសេស​ស្នេហា​របស់​ពួក​គេ​សុទ្ធតែ​ទទួល​ការ​ដឹង​ឮ​ពី​ចាស់ទុំ​ទាំង​សងខាង​នោះ​ផង​ដែរ ។

អ្វី​ដែល​សំខាន់​ការ​ពពោះ​ទាំង​មិន​ទាន់​រៀប​ការ​នា​ពេល​នេះ​ទាំង សិ​ទ្ធី នី​កា និង​គូស្នេហ៍​របស់​នាង​បាន​សម្តែង​នូវ​ការ​សប្បាយ​រីករាយ នៅ​ពេល​ដែល​ពួក​គេ​ទទួល​បាន​នូវ​ដំណក់ឈាម​រួម​គ្នា ដែល​អាច​រឹតចំណង​ស្នេហ៍​កាន់តែ​ផ្អែមល្ហែម បើ​ទោះបីជា​ពន្លឺ​ភ្លេង​ការ​នៅ​មិន​បានលឺ​ឡើង​ក៏​ដោយ​។

ជា​ការ​កត់សម្គាល់​បើ​តាម សិ​ទ្ធី នី​កា បាន​បញ្ជាក់​ប្រាប់​មិត្តភក្តិ និង​ប្រិ​យ​មិត្ត​គាំទ្រ​បាន​ឲ្យ​ដឹ​ថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​នា​ពេល​នេះ គឺជា​កូនប្រុស ដែល​មាន​អាយុប្រមាណ ៣៣​ស​ប្តា​ហ៍ ខណៈ​ពេល​ដែល​នាង​មាន​គម្រោង​នឹង​សម្រាល​តាម​ធម្មជាតិ ។ នាង​បានឱ្យ​ដឹង​ថា កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​នា​ពេល​នេះ គឺជា​គ្រាប់ពេជ្រ​ដ៏​មាន​តម្លៃ​សម្រាប់​នាង ហើយ​ដែល​នាង​បង្ហាញ​ពី​ការ​ពពោះ​នា​ពេល​នេះ គឺ​ចង់​បញ្ជាក់​ពី​ការ​ទទួល​កាដូ​ដ៏​ល្អ​បំផុត​សម្រាប់​ជីវិត ក្នុង​ថ្ងៃ​ខួបកំណើត​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា​នេះ ដែល​នាង​មិន​គួរ​លាក់បាំង​នោះ​ឡើយ ។

តារា​សម្ដែង សិ​ទ្ធី នី​កា បាន​បើក​បង្ហាញ​ចំណងស្នេហា​ជា​សាធារណៈ​ជាមួយ​គូស្នេហ៍ ដែល​ត្រូវ​ជា​កូនប្រុស​របស់​សម្ដេច​នរោត្តម ច​ក្ស​ពង្ស ជា​សែ​លោហិត​រាជវង្ស​ខ្មែរ ខណៈ​ទំនាក់ទំនង​អ្នក​ទាំង​ពីរ​លែង​លាក់លៀម រហូត​ដឹង​ឮ​ដល់​ចាស់ទុំ​ទាំង​សងខាង​។ តារា​វ័យក្មេង​រូប​នេះ​ធ្លាប់​អះអាង​ថា នាង​មិន​ហ៊ាន​គិត​លើ​រឿង​រៀប​ការ​ទេ​នៅ​ពេល​នេះ សូ​ម្បី​ភ្ជាប់ពាក្យ​ក៏​ដូច​គ្នា ។

មូលហេតុ​មិនមែន​ពួក​គេ​មិន​ស្រលាញ់​គ្នា ឬ​ជា​ស្នេហា​ក្លែងក្លាយ​នោះ​ទេ តែ​ពេល​នេះ​នាង​ចង់​ផ្ដោត​​លើ​របរ​រកស៊ី​លក់​ផលិតផល​តាម​អន​ឡាញ​ដែល ទើប​ដំណើរការ​សិន ។ ចំណង​ស្នេហ៍​អ្នក​ទាំង​ពីរ​បាន​ចាប់ផ្ដើម​ប្រមាណ​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ដោយ​ស្គាល់គ្នា​ចៃដន្យ​ពេល​ទៅ​ញ៉ាំ​អី​ជាមួយ​មិត្ត​ភ័ក្តិ ។ រយៈពេល​សេពគប់​គ្នា នី​កា ពិតជា​ពេញចិត្ត​អត្ត​ចរិត​មិត្ត​ប្រុស​រូប​នេះ​ខ្លាំង​ណាស់ ព្រោះ​លោក​ជា​មនុស្ស​មាន​ហេតុផល មើលថែ​ទាំ​នាង ចេះ​និយាយ​លេងសើច និង​តាម​ចិត្ត​របស់​មិត្ត​ស្រី ទើប​ធ្វើ​ឲ្យ នី​កា មាន​អារម្មណ៍​កក់ក្ដៅ​ពេល​នៅ​ក្បែរ​លោក ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ