ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នោត​មហា​សំណាង​ប្រគល់​រង្វាន់​ជូន​អ្នក​​ឈ្នះ​៤០​លាន​រៀល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង បាន​ប្រគល់​រង្វាន់​ជូន​អតិថិជន​ដែល​បាន​ឈ្នះ​ទឹក​ប្រាក់​រហូត​ដល់​៤០​លាន​រៀល ពី​ឆ្នោត​កោស​ឈ្មោះ​ថា ឃ្មុំ​មាស ។ រង្វាន់​នេះ ត្រូវ​បាន​ប្រគល់​ជូន​អតិថិជន​កាលពី​រសៀល​ថ្ងៃ​ទី ០៩…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង បាន​ប្រគល់​រង្វាន់​ជូន​អតិថិជន​ដែល​បាន​ឈ្នះ​ទឹក​ប្រាក់​រហូត​ដល់​៤០​លាន​រៀល ពី​ឆ្នោត​កោស​ឈ្មោះ​ថា ឃ្មុំ​មាស ។ រង្វាន់​នេះ ត្រូវ​បាន​ប្រគល់​ជូន​អតិថិជន​កាលពី​រសៀល​ថ្ងៃ​ទី ០៩ កញ្ញា ២០១៩ នៅ​ការិយាល័យ​កណ្ដាល ក្រុមហ៊ុន​មហា​សំណាង ផ្លូវ​មុនី​វង្ស ។ អតិថិជន​ដែល​ឈ្មោះ រង្វាន់​ធំ​រហូត​ដល់​៤០​លាន​រៀល​នេះ មានឈ្មោះ​ថា ទូច លា​ភី រស់នៅ​ផ្ទះ​លេខ ៣៧ ផ្លូវ ២២២ ភូមិ​សែន​សុខ​ទី​៤ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ។

នៅ​ក្នុង​ពិធី​ប្រគល់​រង្វាន់​ធំ​លុយ​សុទ្ធ​៤០​លាន​រៀល លោក អៀង ធាង តំណាង​ដេប៉ូ​ក្រុងភ្នំពេញ បានអោយ​ដឹង​ថា ការ​ប្រគល់​រង្វាន់​នេះ គឺជា​ការ​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​មានសំណាង​ពិត​ប្រាកដជា​លុយ​សុទ្ធ​៤០​លាន​រៀល ដោយ​គ្មាន​ការ​ក្លែងបន្លំ​នៅ​ក្នុង​រូបភាព​ណាមួយ​នោះ​ទេ​។ លើស​​ពី​នេះ អតិថិជន​ពិតជា​មានឱកាស​ឈ្នះ​រង្វាន់​ធំ​រហូត​ដល់ ៨៨​លាន​រៀល​ពី​ឆ្នោត​មហា​សំណាង ដោយ​គ្រាន់តែ​ធ្វើការ​ផ្សងសំណាង​ចំណាយ​ទឹកប្រាក់​បន្តិចបន្តួច ១០០​រៀល​សល់​ពី​ការ​អាប់​ប្រាក់ ដែល​មិន​មាន​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​នោះ​ទេ ។

លោក​បាន​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​តែងតែ​បង្កើត​ភាព​សប្បាយ​រីករាយ​ជូន​ប្រជាជន​កម្ពុជា ដែល​និយម​កំសាន្ត​ផ្សងសំណាង​ឆ្នោត​ស្របច្បាប់ ក៏​ដូច​ជា​កាត់​បន្ថយ​នូវ​ល្បែង​ហាមឃាត់​ផ្សេង​ៗ​ផង​ដែរ ។

លោក សំ ថុ​នា តំណាង​ផ្នែក​លក់​ឆ្នោត​មហា​សំណាង​បាន​មានបាន​ថ្លែង​ថា «​ការ​ប្រគល់​រង្វាន់​ធំ​នេះ មិនមែន​ជា​លើក​ទី​1​នោះ​ទេ ។ ពិធី​ជួបជុំ​នៅ​ថ្ងៃនេះ បាន​ជំ​រះ​នៅ​មន្ទិល​ទាំងឡាយ​ដែល​បញ្ជាក់​កាន់តែ​ច្បាស់​អំពី​ឆ្នោត​មហា​សំណាង​ដែល​តែងតែ​ប្រកាន់​ជំហរ​តម្លាភាព​ក្នុង​ការ​ប្រគល់​ប្រាក់​រង្វាន់​ពិត​ៗ​ជូន​ទៅ​អតិថិជន​អ្នក​ឈ្នះ​។ ថ្ងៃនេះ​ក៏​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​រង្វាន់​ធំ​ពិត​ប្រាកដ​មែន​ពី​ឆ្នោត​មហា​សំណាង​។ ការ​ឈ្នះ​រង្វាន់​៤០ លាន​រៀល​ដែល​មិន​ទាន់​ជា​រង្វាន់​ធំ​បំផុត​នៅឡើយ​នោះ​ទេ រង្វាន់​ធំ​បំផុត​អតិថិជន​អាច​ឈ្នះ​រង្វាន់​ដល់​១៥​ម៉ឺន​ដុល្លារ​ទៅ ៣០​ម៉ឺន​ដុល្លារ ឬ​អាច​លើស​ពី​ចំនួន​នេះ​ទៀត ។ ហើយ​ចំនួន​ធំ​នេះ អាច​ទិញ​ផ្ទះល្វែង​ពី​បី​ល្វែង នៅ​សល់​ខ្លះ​ទុកជា​ដើមទុន​រកស៊ី​បាន​យ៉ាង​ល្អ​ប្រសើរ​។

លោក ទូច លា​ភី អតិថិជន​មានសំណាង​ឈ្នះ​រង្វាន់​ធំ​៤០​លាន​រៀល​ពី​ឆ្នោត​មហា​សំណាង បាន​បង្ហាញ​អារម្មណ៍​យ៉ាង​ក្តុកក្តួល​ត្រេកអរ​ជា​ខ្លាំង ដោយ​បាន​ឈ្នះ​រង្វាន់​ធំ​ពី​ឆ្នោត​មហា​សំណាង ព្រមទាំង​បាន​លើក​ឡើង​ថា «​ពិតជា​រឿង​ដែល​មិន​នឹក​ស្មាន​ដល់​សូ​ម្បី​តែ​យល់​សុ​ប​និ ថា ខ្ញុំ​ពិតជា​មានសំណាង​បាន​ទទួល​ប្រាក់​រង្វាន់​ធំ​ពី​ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង​ជាមួយ​ថវិកា​៤០​លាន​រៀល ស្មើនឹង​1​ម៉ឺន​ដុល្លារ អា​មេ​រិ​ក​។ ទឹកប្រាក់​នេះ ខ្ញុំ​ទុកជា​ដើមទុន​ពង្រីក​មុខរបរ​បន្ថែម ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​អោយ​កាន់តែ​ប្រសើរ​ឡើង នឹង​មួយ​ចំណែក​ទៀត ទុក​សំរាប់​ធ្វើបុណ្យ​ក្នុង​ពិធីបុណ្យ​ភ្ជុំ​បិណ្ឌ​​ដែល​នឹង​ខិត​ជិត​មក​ដល់​ក្នុង​ពេល​ខាង​មុខ​នេះ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ឆ្នោត​មហា​សំណាង គឺជា​ប្រតិបត្តិ​ករ​ឆ្នោត​កំសាន្ត​ផ្សងសំណាង​ស្របច្បាប់ ដែល​ទទួល​បាន​អាជ្ញារ​បណ្ណ​ពី​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រតិ​បត្តិការ​លក់​ឆ្នោត​ឡូ​តូ​5​ខ្ទង់ ជាមួយ​រង្វាន់​លួង​ចិត្ត​2​ខ្ទង់ និង​3​ខ្ទង់ និង​ឆ្នោត​កោស​ភ្លាម ឈ្នះ​ភ្លាម​។ ប្រភេទ​ឆ្នោត​កោស​ភ្លាម ឈ្នះ​ភ្លាម មាន​រង្វាន់​យ៉ាង​ធំ​សន្ធឹកសន្ធាប់ ប្រាក់​រង្វាន់​រហូត​ដល់ 88​លាន​រៀល​។

លើស​ពី​នេះ​ក៏​មាន​ប្រភេទ​ឆ្នោត​ដែល​កំពុង​ពេញ​និយម​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ មាន​ដូច​ជា ឆ្នោត​កោស​យាយ​សំ​ក្តី​ស្រ​ម៉ៃ ឆ្នោត​កោស​យាយ​សំយាយ​សយ ឆ្នោត​កោស​សប្បាយ​កោស ឆ្នោត​​កោស​ឃ្មុំ​មាស ឆ្នោត​កោស​បាល់ទាត់​ពិភពលោក និង​ប្រភេទ​ឆ្នោត​កោស​ដទៃ​ផ្សេង​ៗ​ទៀត៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ