ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាំងប្រុសទាំងស្រីចាក់ភ្លេងពពាក់ពពូន​គ្នា​យ៉ាង​សប្បាយ សមត្ថកិច្ច​ឆ្មក់បែកធ្លាយ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ឆែកឆេរ និង​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​ចំនួន​១២​នាក់​ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។ ការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកញ្ញា…

រាជធានី​ភ្នំពេញ​៖ ផ្ទះល្វែង​មួយ​កន្លែង​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ធ្វើការ​ឆែកឆេរ និង​បង្ក្រាប​ករណី​ប្រើប្រាស់​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​ចំនួន​១២​នាក់​ ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​៧​កញ្ចប់ និង​សម្ភារៈ​មួយ​ចំនួន​ទៀត ។

ការ​បង្ក្រាប​គ្រឿងញៀន​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ផ្លូវលំ ភូមិ​អ័​រ​គី​ដេ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ហូរ ម៉េ​ង វ៉ាង អធិការ​នគរបាល​ខណ្ឌ​សែន​សុខ ។

តាម​នគរបាល​បានអោយ​ដឹង​ថា ទីតាំង​ដែល​សមត្ថកិច្ច​ចុះ​បង្ក្រាប​គឺជា​ផ្ទះល្វែង​ដែល​ក្រុម​យុវជន​ជួប​ប្រមូលផ្តុំ​គ្នា​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន និង​មានការ​ចាក់​ភ្លេង​ញាក់​យ៉ាង​សប្បាយ​ផង​ដែរ​។

តាម​នគរបាល​បានអោយ​ដឹង​ថា នៅ​ក្នុង​ការ​ឆែកឆេរ​ទីតាំង​ផ្ទះ​ជួល​ខាងលើ សមត្ថកិច្ច​ឃាត់ខ្លួន​សង្ស័យ​ប្រុស​ស្រី​ចំនួន​១២​នាក់ ក្នុង​នោះ​មាន​ស្រី​ចំនួន​៣​នាក់ ព្រមទាំង​ដកហូត​សំភារៈ​មួយ​ចំនួន​រួម​មាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់​, ថ្នាំ​គ្រាប់​ពណ៌​ខៀវ​ចំនួន​២​គ្រាប់​, ដប​ថ្នាំ​ពណ៌​ខ្មៅ​តូច​១, ម៉ាស៊ីន​ចាក់​ភ្លេង​១​គ្រឿង​, Laptop មួយ​គ្រឿង​, បាស់ JBL មួយ​គ្រឿង​ និង​អំ​ពូ​ល​ភ្លើងពណ៌​១​គ្រឿង​។

បន្ទាប់​ពី​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​១២​នាក់​ខាងលើ​ត្រូវ​កំលាំង​សមត្ថកិច្ច​បាន​នាំ​ខ្លួន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ