ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤ សំណួរ​សំខាន់​ដែល​អ្នក​ត្រូវ​សួរ​ខ្លួនឯង​ពេល​ស្អប់​ការងារ

4 ឆ្នាំ មុន

កំពុង​តែ​គិតគូរ​ថា ថ្ងៃ​ណា​ទើប​អ្នក​អាច​ប្តូរ​ការងារ​មែន​ទេ ? ប្រាកដ​ណាស់ មនុស្ស​យើង​ចំណាយ​ពេលវេលា​ភាគច្រើន​លើ​ការងារ ដូច្នេះ​ប្រសិនបើ​អ្នក​ស្អប់​ការងារ​របស់​អ្នក​នោះ​មាន​ន័យ​ថា អ្នក​ចំណាយ​ពេលវេលា​ជា​ច្រើន​ធ្វើ​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​សួរ គឺ​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច…

កំពុង​តែ​គិតគូរ​ថា ថ្ងៃ​ណា​ទើប​អ្នក​អាច​ប្តូរ​ការងារ​មែន​ទេ ? ប្រាកដ​ណាស់ មនុស្ស​យើង​ចំណាយ​ពេលវេលា​ភាគច្រើន​លើ​ការងារ ដូច្នេះ​ប្រសិនបើ​អ្នក​ស្អប់​ការងារ​របស់​អ្នក​នោះ​មាន​ន័យ​ថា អ្នក​ចំណាយ​ពេលវេលា​ជា​ច្រើន​ធ្វើ​អ្វី​ដែល​អ្នក​មិន​ចូល​ចិត្ត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​សួរ គឺ​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច ប្រសិនបើ​អ្នក​ស្អប់​ការងារ​របស់​អ្នក ? លោក Timothy Sykes ដែល​ជា​សហគ្រិន និង​អ្នកជំនាញ​នៅ Penny Stock បាន​ឲ្យ​ដឹង​ថា អ្នក​ត្រូវ​តែ​សួរ​ខ្លួនឯង​ពី​សំណួរ​ខាងក្រោម​នេះ ៖

១. មូលហេតុ​អ្វី​បានជា​អ្នក​ស្អប់​ការងារ​របស់​អ្នក ?
តើ​អ្នក​ស្អប់​ការងារ​ព្រោះតែ​ចៅហ្វាយ​អ្នក​មែន​ទេ ឬ​មក​ពី​កន្លែង​ការងារ​នៅ​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ពេក? អ្នក​ត្រូវ​ដឹង​ច្បាស់លាស់​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​បាត់បង់​អារម្មណ៍​ស្រលាញ់​ការងារ រួច​រក​វិធី​ក្នុង​ការ​ដោះស្រាយ ឬ​ផ្លាស់​ប្តូរ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មិន​ពេញចិត្ត ។

២. តើ​អ្នក​ចូល​ចិត្ត​អ្វី​ក្នុង​ការងារ​អ្នក?
មិន​ថា អ្នក​ស្អប់​ការងារ​របស់​អ្នក​ប៉ុណ្ណា​ទេ វា​គួរតែ​មាន​ចំណុច​ខ្លះ​ៗ​ដែល​អ្នក​ពេញចិត្ត​ដែរ ដូច​ជា មិត្ត​រួមការ​ងារ​អ្នក​ជាដើម ។ ការ​ស្វែង​យល់​ពី​ចំណុច​ដែល​អ្នក​ចូល​ចិត្ត​នេះ​ជួយ​ឲ្យ​អ្នកដឹង​ពី​ទិស​ដៅ​ច្បាស់លាស់ ពេល​ដែល​អ្នក​ស្វែងរក​ការងារ និង​ជួយ​អ្នក​ក្នុង​ការ​សម្រេចចិត្ត​ពី​ជំហាន​ដែល​អ្នក​ត្រូវ​ដើរ​ដើម្បី​ស្វែងរក​ការងារ​ដែល​អ្នក​ចូល​ចិត្ត​ដែរ ។

៣. មាន​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្រលាញ់​ការងារ​អ្នក?
ពេល​ខ្លះ​កត្តា​ដែល​ធ្វើ​ឲ្យ​អ្នក​ស្អប់​ការងារ​អ្នកជា​អ្វី​ដែល​អ្នក​អាច​ផ្លាស់​ប្តូរ​បាន ។ ឧទាហរណ៍​ដូច​ជា ប្រសិនបើ​អ្នក​មិន​ចូល​ចិត្ត​ប្រធាន​របស់​អ្នក អ្នក​អាច​ស្នើ​សុំ​ប្តូរ​ទៅ​ធ្វើការ​នៅ​ផ្នែក​ដទៃ ឬ​សាខា​ដទៃ ។ ប្រសិនបើ​អ្នក​គិត​ឃើញ​ពី​បញ្ហា និង​ដំណោះស្រាយ​ហើយ​តែ​មិន​ទាន់​ជឿជាក់​ថា វា​ជា​វិធី​ល្អ អ្នក​អាច​សាកសួរ​យោបល់​ពី​មិត្ត​រួមការ​ងារ ឬ​មិត្ត​ដទៃ​បាន ។

៤. តើ​អ្នកមាន​គម្រោងការ​ច្បាស់លាស់​ទេ​ពេល​សុំ​លាឈប់?
បើ​អ្នក​គិត​ថា មិន​មាន​ដំណោះស្រាយ​អ្វី​ដែល​ជួយ​ឲ្យ​អ្នក​ស្រលាញ់​ការងារ​នេះ​ទេ នោះ​អ្នក​គួរតែ​ចាប់ផ្តើម​គិត​ពី​ការ​ចាកចេញ ។ ប្រាកដ​ណាស់ អ្នក​មិន​គួរ​ដើរ​ចេញ​ភ្លាម​ៗ​បន្ទាប់​ពី​សម្រេចចិត្ត​ហើយ​ទេ និង​គួរ​ទុក​ពេល​ឲ្យ​បាន​សមរម្យ បន្ទាប់​ពី​ប្រាប់​ពី​ការ​លាឈប់​ទៅ​ក្រុមហ៊ុន ។ ជាមួយ​គ្នា​នេះ​ទៀត អ្នក​គួរតែ​ចាប់ផ្តើម​គិតគូរ​ពី​ការ​ស្វែងរក​ការងារ​ថ្មី មុន​ពេល​ស្នើ​សុំ​លាឈប់​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ