ជាស្ត្រីដែលកំពុងតែមានផ្ទៃពោះ វាប្រៀបបានដូចជាការធ្វើការងារមួយដែលពេញម៉ោងរាល់ថ្ងៃអញ្ចឹង។ជាមួយនឹងការលូតលាស់របស់ទារកក្នុងផ្ទៃអាចជារឿងមួយមានការពិបាកខ្លាំងណាស់ទាំងផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍។ ខាងក្រោមនេះគឺជារឿងមួយចំនួន ដែលស្ត្រីមានផ្ទៃពោះគ្រប់រូបចង់ឲ្យប្តីរបស់នាងបានដឹង៖
១-ចង់ឲ្យប្តីម៉ាស្សាជើងឲ្យ
២- នៅពេលឃ្លានអ្វីមួយ គឺពិតជាចង់បានរបស់នោះមកញ៉ាំភ្លាម
៣- មិនចង់ឲ្យប្តីនិយាយថា ខ្លួនឯងធាត់ ឬមានមាឌធំឡើយ
៤- ចង់ប្រាប់ប្តីថា ខ្លួនឯងពិតជាមានភាពអាម៉ាសណាស់នូវអ្វីដែលភ្លេចភ្លាំងច្រើន
៥- ចង់ប្រាប់គាត់ថា ខ្ញុំអស់កម្លាំង មិនមែនខ្ជិលទេ
៦- ចង់ប្រាប់គាត់ ថ្ងៃស្អែកមិនដឹងមានអ្វីកើតឡើងទៀតទេ
៧- ចង់ប្រាប់ថា ខ្ញុំមានអារម្មណ៍មិនល្អសោះ
៨- ការមានផ្ទៃពោះគឺជារឿងមួយគួរឲ្យខ្លាច
៩- ពិតមានមោទនៈភាពណាស់នូវអ្វីៗដែលគាត់បានធ្វើ
១០- អូនស្រឡាញ់បង
១១- ចង់ប្រាប់ថា មិនអាចរងចាំកូនកើតបានទៀតទេ។
សរុបទៅ ស្ត្រីម្នាក់ត្រូវការឆ្លងកាត់រឿងច្រើនណាស់ក្នុងពេលមានផ្ទៃពោះ។ ប៉ុន្តែវាគឺជារសជាតិនៃជីវិតដែលមានស្នេហា នៅពេលនាងយល់ព្រមដាក់កាយ និងចិត្តដើម្បីចាប់ផ្តើមសាងគ្រួសារជាមួយប្តីរបស់នាង។ ដូច្នេះ ក្នុងនាមជាប្តី វាគ្មានអ្វីដែលអ្នកត្រូវធ្វើច្រើនជាងផ្តល់នូវសេចក្តីស្រឡាញ់ ការអត់ធ្មត់ និងសេចក្តីសណ្តោសប្រណីចំពោះប្រពន្ធខ្លួនក្នុងពេលមានផ្ទៃពោះឡើយ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ