ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​អាជីវកម្ម​តួច​ៗ​គួរ​ចេះ​លះបង់​៤​ចំណុច​នេះ​បើ​ចង់​រីក​ចម្រើន

4 ឆ្នាំ មុន

លោក Joseph LaForte ដែល​ជានា​យក​ផ្នែក​លក់​នៅ Par Funding បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ជោគជ័យ​មាន​អ្នកដឹកនាំ​ដែល​បន្ត​គ្រប់គ្រង​អាជីវកម្ម ខណៈ​ដែល​ផ្តល់​ទំនួល​ខុស​ត្រូវ​ដល់​អ្នក​ដទៃ ។…

លោក Joseph LaForte ដែល​ជានា​យក​ផ្នែក​លក់​នៅ Par Funding បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ដែល​ជោគជ័យ​មាន​អ្នកដឹកនាំ​ដែល​បន្ត​គ្រប់គ្រង​អាជីវកម្ម ខណៈ​ដែល​ផ្តល់​ទំនួល​ខុស​ត្រូវ​ដល់​អ្នក​ដទៃ ។ អាជីវករ​គួរតែ​ដឹង​ពី​កម្រិត​ធ្វើការ​របស់​ខ្លួន​ខណៈ​ដែល​បន្ត​ការ​គ្រប់គ្រង និង​ដឹកនាំ​បុគ្គលិក​ឲ្យ​នាំ​ក្រុមហ៊ុន​ដើរ​តាម​ទិស​ដែល​ត្រឹមត្រូវ ។

លោក LaForte បាន​បន្ត​ថា អាជីវករ​ដែល​ជោគជ័យ​អាច​មាន​ជំនាញ​ក្នុង​វិស័យ​ដែល​ពួក​គេ​ប្រឡូក​ពិតមែន ប៉ុន្តែ​ពួក​គេ​មិន​មានចំណេះ​ដឹង​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​អាជីវកម្ម​ឡើយ ។ ដោយហេតុ​ដូចនេះ អាជីវករ​គួរ​យល់​ថា​ពេល​ខ្លះ​វា​ចាំបាច់​ក្នុង​ការ​ធ្វើការ​លះបង់​ខ្លះ​ៗ​ដើម្បី​ការ​រីក​ចម្រើន​ក្រុមហ៊ុន ។ ខាងក្រោម​នេះ​គឺជា​ការ​លះបង់​សំខាន់​ៗ​ដែល​អាជីវកម្ម​តូច​ៗ​គួរតែ​ពិចារណា​៖

១. វត្តមាន​របស់​ខ្លួន​៖ ប្រាកដ​ណាស់ អ្នកជា​អ្នក​កំណត់​ចក្ខុវិស័យ​សម្រាប់​ក្រុមហ៊ុន ឬ​អាជីវកម្ម​របស់​អ្នក ដូច្នេះ​មិន​មាន​នរណា​អាច​យល់​ពី​អ្វី​ដែល​អ្នក​ចង់​សម្រេច​ច្រើន​ជាង​អ្នក​ទេ ។ ដូច្នេះ​ការ​កំណត់​ចក្ខុវិស័យ​គឺជា​ចំណុច​ដែល​អ្នក​ត្រូវ​តែ​ធ្វើ​ដោយ​ខ្លួនឯង ។

យ៉ាងណា​ក្តី មិន​មាន​នរណា​ម្នាក់​ដែល​អាច​ជោគជ័យ​ដោយ​ពឹងផ្អែក​តែ​លើ​ខ្លួន​បាន​ឡើយ ដូច្នេះ​ក្នុង​ផ្នែក​ផ្សេង​ៗ​ដែល​អ្នក​មិន​មាន​ជំនាញ​ទេ អ្នក​គួរតែ​កាត់​បន្ថយ​វត្តមាន​របស់​អ្នក និង​បន្ថែម​វត្តមាន​អ្នក​ដែល​មានបទពិសោធន៍ និង​សក្តានុពល​ក្នុង​ការ​ជួយ​ដល់​អាជីវកម្ម​របស់​អ្នក​វិញ ។

២. លះបង់​ទំនួល​ខុស​ត្រូវ តែ​ប្រកាន់ខ្ជាប់​ការ​គ្រប់គ្រង​៖ ក្នុង​នាម​ជា​អ្នកដឹកនាំ អ្នក​គួរតែ​ប្រគល់​តួនាទី​មួយ​ចំនួន​ទៅ​កាន់​បុគ្គលិក​ដទៃ​ក្នុង​ការ​តាមដាន​កិច្ចការ​របស់​បុគ្គលិក​ដទៃ​ទៀត ។ វា​ជួយ​ឲ្យ​អ្នកមាន​ពេលវេលា​ច្រើន​ជាង​មុន ប៉ុន្តែ​អ្នក​នៅ​តែ​គ្រប់គ្រង​បុគ្គលិក​របស់​អ្នក​ដដែល ។

៣. ធ្វើការ​ដើម្បី​អាជីវកម្ម​អ្នក មិនមែន​ធ្វើការ​ឲ្យ​អាជីវកម្ម​អ្នក​ទេ​៖ ពេល​ចាប់ផ្តើម​ដំបូង​អ្នក​ប្រហែលជា​ត្រូវ​រ៉ាប់រង​តួនាទី​ច្រើន​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដំណើរ​បាន​រលូន​បាន ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ចង​ចាំ​គឺ​អ្នក​ត្រូវ​មាន​ពេល​ដើម្បី​ធ្វើការ​ដើម្បី​អាជីវកម្ម​របស់​អ្នក មិនមែន​ធ្វើការ​ឲ្យ​អាជីវកម្ម​អ្នក​ឡើយ ។ មាន​ន័យ​ថា​អ្នក​ត្រូវ​បំពេញ​កិច្ចការ​ដែល​ជួយ​ឲ្យ​ក្រុមហ៊ុន​សម្រេច​បាន​ចក្ខុវិស័យ​ដែល​បាន​កំណត់ ។

៤. ពេលវេលា​ធ្វើការ​៖ ជា​រៀងរាល់ថ្ងៃ​អ្នក​គួរតែ​លះបង់​ពេលវេលា​ធ្វើការ​ដើម្បី​ទុក​ពេល​សម្រាប់​ការ​អាន និង​រៀន​អ្វី​ដែល​ថ្មី​ៗ ។ អ្នក​គួរតែ​តាមដាន​រាល់​ការ​វិវឌ្ឍន៍​នានា​ដែល​កើត​មាន​ឡើង​ជុំវិញ​ពិភពលោក និង​ក្នុង​វិស័យ​របស់​អ្នក ។

អ្នក​ត្រូវ​ចង​ចាំ​ថា ពេលវេលា​មាន​កំណត់ ដូច្នេះ​អ្នក​ត្រូវ​ធ្វើការ​សម្រេចចិត្ត​ឲ្យ​បាន​ម៉ត់ចត់​ក្នុង​ការ​ចំណាយ​វា ៕

ប្រភព ៖ forbes , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ