ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ ជំនាញ​ដឹកនាំ​ដែល​អ្នក​មិន​អាច​រៀន​បាន​នៅ​ស្ថាប័ន​អប់រំ

4 ឆ្នាំ មុន

សាកលវិទ្យាល័យ​របស់​អ្នក​ប្រហែលជា​អាច​បង្រៀន​អ្នក​ពី​និយម​ន័យ​ភាព ជា​អ្នកដឹកនាំ ប៉ុន្តែ​វា​មិន​គ្រាប់​គ្រាន់​ទេ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម ។ សមត្ថភាព​នៃ​ការ​ដឹកនាំ​ទើប​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​មនុស្ស​ដែល​ធ្វើការ​ជាមួយ​អ្នកមាន​គំនិត​ថ្មី​ៗ និង​ជួយ​ឲ្យ​អាជីវកម្ម​អ្នក​រីក​ចម្រើន​ទៅ​មុខ ។ តើ​មាន​វិធី​អ្វី​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​លទ្ធផល​នេះ ?…

សាកលវិទ្យាល័យ​របស់​អ្នក​ប្រហែលជា​អាច​បង្រៀន​អ្នក​ពី​និយម​ន័យ​ភាព ជា​អ្នកដឹកនាំ ប៉ុន្តែ​វា​មិន​គ្រាប់​គ្រាន់​ទេ ប្រសិនបើ​អ្នក​ចង់​ជោគជ័យ​ក្នុង​អាជីវកម្ម ។ សមត្ថភាព​នៃ​ការ​ដឹកនាំ​ទើប​ជា​កត្តា​ដែល​ជំរុញ​ឲ្យ​មនុស្ស​ដែល​ធ្វើការ​ជាមួយ​អ្នកមាន​គំនិត​ថ្មី​ៗ និង​ជួយ​ឲ្យ​អាជីវកម្ម​អ្នក​រីក​ចម្រើន​ទៅ​មុខ ។

តើ​មាន​វិធី​អ្វី​ដែល​ជួយ​ឲ្យ​អ្នក​សម្រេច​បាន​លទ្ធផល​នេះ ? យោង​តាម​ទស្សនាវដ្តី Forbes ខាងក្រោម គឺជា​ជំនាញ​ដឹកនាំ​សំខាន់​ៗ​ដែល​អ្នក​មិន​អាច​រៀន​បាន​នៅ​តាម​ស្ថាប័ន​អប់រំ ៖
១. ការ​តម្រង់​ទិស​ដៅ ៖ អ្នកដឹកនាំ​តែងតែ​ត្រូវ​បាន​ប្រាប់​ឲ្យ​កំណត់​ចក្ខុវិស័យ​ច្បាស់លាស់​មួយ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចង់​ឲ្យ​វា​មាន​ប្រសិទ្ធិ​ភាព​អ្នក​ត្រូវ​តែ​រក​វិធី​ក្នុង​ការ​ធ្វើ​ឲ្យ​មនុស្ស​ដែល​ធ្វើការ​ជាមួយ​អ្នកគាំទ្រ និង​យល់​ស្រប​នឹង​ចក្ខុវិស័យ​ដែល​បាន​កំណត់ ។

២. ទំនាក់ទំនង​ដែល​ច្បាស់លាស់ ៖ ប្រសិនបើ​អ្នក​មិន​មានការ​ប្រាស្រ័យ​ទាក់ទង​ច្បាស់លាស់​ជាមួយនឹង​បុគ្គលិក​ទេ​នោះ ពួក​គេ​នឹង​បង្កើត​រឿង​មួយ​ដោយ​ខ្លួនឯង ដើម្បី​យក​មក​បកស្រាយ​ច​ម្ង​ល់ ។ ដូច្នេះ​អ្នកដឹកនាំ​ត្រូវ​តែ​ធានា​ថា មនុស្ស​គ្រប់​រូប​ក្នុង​អាជីវកម្ម ឬ​ក្រុមហ៊ុន​ដឹង​ពី​មូលហេតុ​ដែល​អ្នក​ឲ្យ​ពួក​គេ​ធ្វើ​អ្វីមួយ ។

៣. គ្រប់គ្រង​ជម្លោះ​ដោយ​ស្ងប់ស្ងាត់ ៖ បើ​ទោះជា​អ្នក​បាន​កំណត់​ចក្ខុវិស័យ និង​អ្នក​ដទៃ​យល់​ស្រប​នឹង​វា​ពិតមែន​ក្តី វា​មិន​អាច​ធានា​ថា មនុស្ស​គ្រប់​រូប​នឹង​យល់​ស្រប​ទៅ​លើ​មធ្យោបាយ​ក្នុង​ការ​សម្រេច​បាន​អ្វី​ដែល​កំណត់​ទេ ។ ជម្លោះ​ជា​រឿង​ទូទៅ និង​ពេល​ខ្លះ​ជា​ស្ថាន​ការ​ល្អ​មួយ​ផង​ដែរ ហើយ​ក្នុង​នាម​ជា​អ្នកដឹកនាំ​មួយ​រូប អ្នក​ត្រូវ​តែ​ដឹង​ពី​វិធី​គ្រប់គ្រង​វា ។ អ្នក​ត្រូវ​តែ​ស្វែងរក​លំនឹង​រវាង​ការ​ប្រឆាំង​គំនិត​គ្នា និង​ការ​សម្រេចចិត្ត ។

៤. អនុញ្ញាត​ឲ្យ​មាន​សំណួរ និង​ការ​ប្រឆាំង​តវ៉ា ៖ ដើម្បី​បង្កើត​បាន​គំនិត​ដែល​មាន​ភាព​ច្នៃប្រឌិត​ដែល​ជួយ​ដល់​ភាព​ជោគជ័យ​នៃ​អាជីវកម្ម​របស់​អ្នក បុគ្គលិក​ត្រូវ​តែ​ហ៊ាន​ក្នុង​ការ​ប្រឆាំង​នឹង​អ្វី​ដែល​ពួក​គេ​មិន​យល់​ស្រប ឬ​គិត​ថា មាន​វិធី​ល្អ​ជាង​នេះ ។ អ្នកដឹកនាំ​គួរតែ​បង្កើត​បរិស្ថាន​មួយ​ដែល​ស្វាគមន៍​សំណួរ និង​ជំរុញ​ដល់​អ្នកចូលរួម​ផ្តល់​គំនិត ។

៥. កុំ​ខ្លាច​ការ​សាកល្បង​ថ្មី​ៗ ៖ អ្នកដឹកនាំ​មិន​គួរ​ចាប់​យក​ផ្នត់គំនិត ឬ​ទស្សនៈ​ដែល​ធ្លាប់តែ​មាន​ប្រសិទ្ធិ​ភាព​ពី​មុន​ជាប់​ពេក​ទេ ។ ផ្ទុយ​មក​វិញ​ពួក​គេ​គួរតែ​ហ៊ាន​សាកល្បង និង​យល់​ដឹង​ថា អ្វី​ៗ​ដែល​ថ្មី​អាច​បរាជ័យ​បាន ដូច្នេះ​ពួក​គេ​គួរតែ​មានការ​បើក​ទូលាយ​ទទួលយក​ដំណើរ​ដែរ មិន​ទទួលយក​តែ​ភាព​ជោគជ័យ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ