ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលព្រៃឱរ៉ាល់ចុះចាប់ឡានបាកុង…ប្រទះឈើហុបខ្មៅគ្រិប

4 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កែ​ច្នៃ​បា​កុង​ចំនួន​៣​គ្រឿង និង​ឈើហុប​២​កំណាត់ ដែល​មានមុខ​កាត់​ធំ​ៗ​ស្ទើរ​មួយ​ម៉ែត្រ​៤​ជ្រុង​របស់​ក្រុម​ឈ្មួញ ដែល​យក​មក​លាក់​ទុក​ក្នុង​ព្រៃ បន្ទាប់​ពី​យុទ្ធនាការ​បង្ក្រាប​ទូ​ទាំង​ប្រទេស​យ៉ាង​ក្តៅ​គគុក​រួច​មក​នោះ ក៏​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​៣ កញ្ញា នៅ​ចំណុច​ក្រោយ​ភូមិ​ដំបង​វេញ…

ខេត្តកំពង់ស្ពឺ ៖ រថយន្ត​កែ​ច្នៃ​បា​កុង​ចំនួន​៣​គ្រឿង និង​ឈើហុប​២​កំណាត់ ដែល​មានមុខ​កាត់​ធំ​ៗ​ស្ទើរ​មួយ​ម៉ែត្រ​៤​ជ្រុង​របស់​ក្រុម​ឈ្មួញ ដែល​យក​មក​លាក់​ទុក​ក្នុង​ព្រៃ បន្ទាប់​ពី​យុទ្ធនាការ​បង្ក្រាប​ទូ​ទាំង​ប្រទេស​យ៉ាង​ក្តៅ​គគុក​រួច​មក​នោះ ក៏​ប្រទះ​ឃើញ​កាលពី​រសៀល​ថ្ងៃ​ទី​៣ កញ្ញា នៅ​ចំណុច​ក្រោយ​ភូមិ​ដំបង​វេញ ឃុ​ុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ។

បើ​តាម​មន្ត្រី​អាវុធហត្ថ​ខេត្ត​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើការ​រុករក​ក្នុង​ព្រៃ​និង​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​មក​នោះ ក៏​ប្រទះ​ឃើញ​រថយន្ត​បា​កុង​(​កែ​ច្នៃ​ដឹកឈើ​ធំ​ៗ) ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ហើយ លោក វ៉ី សំណាង អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​បង្ក្រាប​រថយន្ត​បា​កុង​ចំនួន​៣​គ្រឿង និង​រឹបអូស​នូវ​ឈើ​ហ៊ុ​ប​២​កំណាត់​ធំ​មានមុខ​កាត់​ធំ មិន​ក្រោម​១០​ម៉ែត្រគូប​ឡើយ ដោយ​អះអាង​ថា​ ឈ្មួ​ុ​ញ​ឈើ​ប្រព្រឹត្ត​បទល្មើស​នៅ​ខេត្តក្រចេះ​ បើក​យក​មក​លាក់​ទុក​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ដំបង​វិញ ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នេះ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ថា រថយន្ត​បា​កុង​ទាំង​៣​គ្រឿង​ខាងលើ​នេះ​ក្រោយ​ពី​មាន​បទបញ្ជា​យ៉ាង​ក្តៅ​គគុក​ពី​នាយ​ឧត្តមសេនីយ៍​សៅ សុខា ធ្វើការ​បង្ក្រាប​ទូ​ទាំង​ប្រទេស​ដើម្បី​ទប់ស្កាត់​បទល្មើស​ធនធានធម្មជាតិ​បំផ្លាញ​ព្រៃឈើ​ជា​ចំបង​នោះ ក៏​បើក​យក​មក​លាក់​នៅ​ទី​នេះ ។

កន្លង​មក​ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​មាន​ប្រសាសន៍​ថា ខេត្តកំពង់ស្ពឺ មិនមែន​ជា​កន្លែង​សម្រាប់​ប្រព្រឹត្ត​បទល្មើស​និង​លាក់​ទុក​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នោះ​ឡើយ បង្ក្រាប​ទាល់តែ​អស់​មិន​ថា​ ក្រុម​ឈ្មួញ​មាន​អំណាច ឬ​បុណ្យ​សក្តិ​ប៉ុនណា​ឡើយ ។

គួរ​កត់​សម្គាល់ថា នៅ​ខេត្តកំពង់ស្ពឺ​ពី​អតីតកាល​មាន​ព្រៃឈើ​ដ៏​មហាសាល ប៉ុន្តែ​មាន​ឈ្មួញ​ឈើ​បំផ្លាញ​ឈើ​នៅ​ស្រុក​ឱ​រ៉ា​ល់​ស្ទើរ​វាល​ទៅ​ហើយ ។ ច្រើន​ឆ្នាំ​កន្លង​មក​ល្បី​ខាង​ដឹកឈើ​ចេញពី​ខេត្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​តាម​ព្រំដែន​ខេត្តតាកែវ ។

រថយន្ត​បា​កុង​ដឹកឈើ​របស់​ឈ្មួញ​ក៏​មាន​មិន​តិច​ដែរ មិន​ដែល​ឃើញ​ចាប់​បាន​ទេ ។ លុះ​ចាប់​បាន​៣​គ្រឿង ស្រាប់តែ​ឆ្លើយ​ថា ជា​រថយន្ត​គេច​មក​ពី​ខេត្តក្រចេះ​​ យក​មក​លាក់​នៅ​ខេត្តកំពង់ស្ពឺ ។ ការ​អះអាង​បែប​នេះ តើ​ថ្នាក់លើ​ជឿ​ដែរ​អត់ ?​

អត្ថបទសរសេរ ដោយ