តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាករជើងខ្លាំងជំនាន់មុនរបស់ក្លិបបិសាចក្រហម Rio Ferdinand បានអះអាងថា Virgil van Dijk មិនសមនឹងទទួលបានពាន Champions League ទេ ។
Ferdinand ជឿជាក់ថា កីឡាករក្លិបហង្សក្រហម Dijk គឺជាកីឡាករខ្សែការពារខ្លាំងជាងគេលើលោកនៅពេលនេះ តែលោកយល់ថាគ្មាននរណាទៅហ៊ានជះលុយមកមើលការលេងរបស់ខ្សែការពារឡើយ ។

គណនី @rioferdy5 ដែលជាគណនីរបស់លោក Ferdinand នៅលើ Twitter បានសរសេរថា៖ «ខ្ញុំសប្បាយចិត្តចំពោះ Van Dijk តែនៅពេលមាននរណាម្នាក់រកគ្រាប់បាល់៥០គ្រាប់ វាមិនសមនោះទេ»។
កីឡាករ Van Dijk អាយុ២៨ឆ្នាំគឹជាកីឡាករចម្បងនៅ Liverpool ដោយសារតែបានលើកពាន Champions League ជាលើកទីប្រាំមួយ ហើយក៏ជាកីឡាករម្នាក់ដែលអាចនឹងយកបានពាន Ballon d’Or នៅពេលខាងមុខនេះ ។

បើទោះបីជាដូចនេះក៏ដោយ ខ្ញីចាស់ Ferdinand ប្រាប់សារព័ត៌មាន BT Sport ថា៖«វាគ្មានអ្វីដែលគួរឱ្យសង្ស័យថា Virgil van Dijk គឹជាខ្សែការពារខ្លាំងជាងគេលើលោកនៅពេលនេះទេ។ តែនៅពេលដែលមានអ្នកអាចស៊ុតបាន៥០គ្រាប់ក្នុងមួយរដូវកាល ដូចជា Messi ឬ Cristiano Ronaldo យើងមិនអាចរើសនរណាលើសពីអ្នកទាំងពីរឡើយ។ ពួកគេគឺជាកីឡាករខ្លាំងជាងគេ»៕
ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ