តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា អ្នកគាំទ្រក្លិប Tottenham Spurs បានបញ្ចេញមតិផ្សេងៗគ្នាទៅលើឈុតថ្មីរបស់ក្លិបនេះដែលបានបញ្ចេញឱ្យឃើញកាលពីម្សិលមិញ ក្រោយពីបែកធ្លាយលើអនឡាញអស់រយៈពេល១ខែ ។
គ្រាន់តែចេញជាផ្លូវការភ្លាម អ្នកគាំទ្រ Spurs មិនបានបង្អង់យូរ ហើយក៏នាំគ្នាបញ្ចេញមតិនៅលើបណ្តាញសង្គម ។ អ្នកខ្លះមានការពេញចិត្តនឹងពណ៌ថ្មីរបស់ឈុតនេះ តែអ្នកខ្លះទៀតគិតថាគួរតែយកវាទៅចោលនៅក្នុងធុងសម្រាម ។
ម្ចាស់គណនីឈ្មោះថា @craighfccoys បានសរសេរថា៖ «មកយកលុយខ្ញុំទៅ»។ ខណៈដែល @Charpercy84 ថា៖«នេះគឺពិតជាស្អាតណាស់» និង @JblincoTHFC បានសរសេរថា៖«នេះគឺស្អាតណាស់។ ខ្ញុំនឹងទិញវាជាមិនខាន»។

តែអ្នកខ្លះទៀតបែរជាគិតថា វាមិនស្អាតទៅវិញ។ @LoBargain បានសរសេរថា៖«នេះពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់» ខណៈដែល @NCSpursCOYS បានបន្ថែមថា៖«នេះគឺពិតជារបស់ដែលអាក្រក់ជាងគេ ដែលខ្ញុំធ្លាប់ឃើញនាពេលកន្លងមក»។ @MichalBylicki បានសរសេរថា៖ «ពណ៌របស់ឈុតនេះមើលទៅមិនស្អាតទេ»។
គួរបញ្ជាក់ផងដែរថា Spurs ភាគច្រើនប្រើប្រាស់ពណ៌ខៀវស្រាលសម្រាប់ឈុតអាវខោរបស់ពួកគេតាំងពីខ្ទង់ឆ្នាំ១៩៨០ ហើយវាគឹជាពណ៌ដែលកីឡាករខ្លាំងៗដូចជា Glenn Hoddle, Teddy Sheringham, Rabbie Keane, Rafael van der Vaart និង Gareth Bele ពាក់។ នៅពេលនេះ គេសង្ឃឹមថា វានឹងនាំមកនូវអតីតកាលដ៏ត្រចះត្រចង់ទាំងនោះមកវិញ ៕
ប្រភព ៖ thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ