ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​មើល​រំលង​ផ្នត់គំនិត​ដែល​រារាំង​មិន​ឱ្យ​ស្ត្រី​ក្លាយជា​អ្នកមាន

4 ឆ្នាំ មុន

អ្នកស្រី Jenna Black គឺជា​ជា​សហគ្រិន​មួយ​រូប​ដែល​បង្រៀន​ដល់​ស្ត្រី​ជា​ច្រើន​ឲ្យ​មើល​រំលង​ផ្នត់គំនិត​ដែល​រារាំង​ពួក​គេ​មិន​ឲ្យ​ក្លាយជា​អ្នកមាន ។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​ទទួលយក​គំនិត​ជា​ច្រើន​ដែល​ដាក់​កម្រិត​លើ​សមត្ថភាព​ក្នុង​ការ​រក​លុយ ជា​ពិសេស​សម្រាប់​ស្ត្រី ។ ផ្នត់គំនិត​ដែល​ជា​ឧបសគ្គ​រារាំង​មាន​ដូច​ជា​ការ​គិត​ថា​ស្ត្រី​ត្រូវ​តែ​ធ្វើការ​ហត់នឿយ​ជាង​បុរស…

អ្នកស្រី Jenna Black គឺជា​ជា​សហគ្រិន​មួយ​រូប​ដែល​បង្រៀន​ដល់​ស្ត្រី​ជា​ច្រើន​ឲ្យ​មើល​រំលង​ផ្នត់គំនិត​ដែល​រារាំង​ពួក​គេ​មិន​ឲ្យ​ក្លាយជា​អ្នកមាន ។ អ្នកស្រី​បាន​ឲ្យ​ដឹង​ថា មនុស្ស​យើង​ទទួលយក​គំនិត​ជា​ច្រើន​ដែល​ដាក់​កម្រិត​លើ​សមត្ថភាព​ក្នុង​ការ​រក​លុយ ជា​ពិសេស​សម្រាប់​ស្ត្រី ។

ផ្នត់គំនិត​ដែល​ជា​ឧបសគ្គ​រារាំង​មាន​ដូច​ជា​ការ​គិត​ថា​ស្ត្រី​ត្រូវ​តែ​ធ្វើការ​ហត់នឿយ​ជាង​បុរស ដើម្បី​រក​ប្រាក់​ចំណូល​ច្រើន ស្ត្រី​មិន​មាន​ស័​ក្កិ​សម​នឹង​មានទ្រព្យ​សម្បត្តិ​ច្រើន និង​ស្ត្រី​មានការ​លំបាក​ក្នុង​ការ​រក​ប្រាក់​ចំណូល​ជាដើម ។

ដើម្បី​មើល​រំលង​ផ្នត់គំនិត​ទាំងនេះ​អ្នកស្រី Black ផ្តល់​យោបល់​ឲ្យ​ស្ត្រី​ព្យាយាម​ស្រមៃ​មើលខ្លួន​ក្នុង​រយៈពេល​ពី ៥​ទៅ ១០​ឆ្នាំ​ខាង​មុខ​ប្រសិនបើ​ពួក​គេ​មិន​ផ្លាស់​ប្តូរ​ខ្លួន ។ បន្ទាប់​មក​ពួក​គេ​ត្រូវ​ស្រមៃ​ពី​ខ្លួន​ក្នុង​រយៈពេល ៥​ទៅ ១០​ឆ្នាំ​ទៀត តែ​ខ្លួន​មាន​ជំនឿ​ចិត្ត និង​សប្បាយចិត្ត​បំផុត ។
អ្នកស្រី Black បាន​បកស្រាយ​ថា ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ យើង​ត្រូវ​តែ​ជឿជាក់​ថា​យើង​ស័​ក្កិ​សម​នឹង​ជោគជ័យ ព្រោះ​វា​ជំរុញ​ឲ្យ​មនុស្ស​ចេញ​សកម្មភាព​ដែល​អាច​ផ្តល់​ភាព​ផ្លាស់​ប្តូរ​ជា​ច្រើន​ក្នុង​ជីវិត ។ លើស​ពី​នេះ​ទៅ​ទៀត អ្នកស្រី​បាន​បន្ត​ថា​វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​ចង់​ជោគជ័យ ព្រោះ​ការ​ដឹង​ច្បាស់​ពី​មូលហេតុ​ប្រៀប​បានជា​ការ​លើកទឹកចិត្ត​ដ៏​មាន​ប្រសិទ្ធិ​ភាព ។

ពេល​ដែល​មនុស្ស​មិនដឹង​ពី​មូលហេតុ​ដែល​ពួក​គេ​ចង់រក​លុយ​បាន​ច្រើន វា​អាច​ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ខុសឆ្គង​ព្រោះ​គិត​ថា​ខ្លួន​ជា​មនុស្ស​មាន​ម​ហិ​ច្ច​តា​ខ្ពស់ ។

អ្នកស្រី Black បាន​ចែករំលែក​ទៀត​ថា ដំបូន្មាន​ដែល​ល្អ​បំផុត​ដែល​អ្នកស្រី​ធ្លាប់​ទទួលយក​គឺ លុយ​អាស្រ័យ​ទៅ​លើ​សកម្មភាព​របស់​មនុស្ស និង​ផ្នត់គំនិត​របស់​មនុស្ស ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ