ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​សំខាន់​ដែល​ប្រាប់​ថា ផលិតផល​របស់​អ្នក​នឹង​បរាជ័យ

4 ឆ្នាំ មុន

អ្នកស្រី Jennifer Spencer ដែល​ជា​សហគ្រិន​មួយ​រូប​បាន​ចែករំលែក​ថា ផលិតផល​ថ្មី​ៗ​លើ​ទីផ្សារ​ភាគច្រើន​បរាជ័យ​ព្រោះតែ​មូលហេតុ​សំខាន់​ៗ​ពីរ គឺ​ព្រោះតែ​អតិថិជន​មិន​យល់​ច្បាស់​ពី​ផលិតផល​របស់​អ្នក ឬ​ព្រោះ​ផលិតផល​របស់​អ្នក​មិន​មាន​ទីផ្សារ ។ ដូច្នេះ​ដើម្បី​ចៀសវាង​ជួប​ការ​បរាជ័យ តើ​សហគ្រិន​គួរ​តាមដាន​មើល​មុខសញ្ញា​អ្វី…

អ្នកស្រី Jennifer Spencer ដែល​ជា​សហគ្រិន​មួយ​រូប​បាន​ចែករំលែក​ថា ផលិតផល​ថ្មី​ៗ​លើ​ទីផ្សារ​ភាគច្រើន​បរាជ័យ​ព្រោះតែ​មូលហេតុ​សំខាន់​ៗ​ពីរ គឺ​ព្រោះតែ​អតិថិជន​មិន​យល់​ច្បាស់​ពី​ផលិតផល​របស់​អ្នក ឬ​ព្រោះ​ផលិតផល​របស់​អ្នក​មិន​មាន​ទីផ្សារ ។ ដូច្នេះ​ដើម្បី​ចៀសវាង​ជួប​ការ​បរាជ័យ តើ​សហគ្រិន​គួរ​តាមដាន​មើល​មុខសញ្ញា​អ្វី ? អ្នកស្រី Spencer ប្រាប់​មក​ថា សហគ្រិន​គួរតែ​មើល​លើ​មុខសញ្ញា​ខាងក្រោម​នេះ ៖

១. ការ​យល់​ដឹង​ពី​ផលិតផល​អ្នក ៖ មូលហេតុ​អ្វី​បានជា​អតិថិជន​ត្រូវ​ទិញ​ផលិតផល​អ្នក? តើ​ផលិតផល​របស់​អ្នក​អាច​ដោះស្រាយ​បញ្ហា​អ្វី? តើ​នរណា​ជា​អតិថិជន​ដែល​អ្នក​កំណត់? ប្រសិនបើ​អ្នក​មិន​អាច​ឆ្លើយ​សំណួរ​ទាំងនេះ​ទេ ប្រហែលជា​មិន​មាន​នរណា​ទិញ​ផលិតផល​អ្នក​ឡើយ​ព្រោះ​អ្នក​មិន​អាច​ពន្យល់​ប្រាប់​អតិថិជន​ពី​មូលហេតុ​ដែល​ពួក​គេ​ត្រូវការ​ផលិតផល​នេះ ឬ​ពី​អ្វី​ដែល​ផលិតផល​អ្នក​ដោះស្រាយ និង​មូលហេតុ​ដែល​ពួក​គេ​គួរ​ទិញ​ពី​អ្នក ។

២. ការ​ផ្សព្វផ្សាយ​ផលិតផល​៖ អ្នក​មិន​អាច​លក់​ផលិតផល​ចេញ​បាន​ច្រើន​ទេ​ប្រសិនបើ​អ្នក​មិន​ចេះ​ពី​យុទ្ធសាស្ត្រ​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​របស់​អ្នក ។ ក្រៅពី​ដឹង​ពី​អ្វី​ដែល​អ្នកលក់​ហើយ អ្នក​ត្រូវ​ដឹង​ពី​វិធី​ក្នុង​ការ​លក់​វា ។ អ្វី​ដែល​អ្នក​គួរ​ពិចារណា​លើ​មាន​ដូច​ជា ការ​ណែនាំ​ពី​ផលិតផល ចំណុច​ទាក់ទាញ​សំខាន់ និង​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​អតិថិជន​ទទួល​បានជា​ដើម ។

៣. មតិយោបល់​អ្នក​សាកល្បង​ផលិតផល​៖ វិធី​ដែល​ល្អ​ជាងគេ​ក្នុង​ការ​ដឹង​ពី​ភាព​ជោគជ័យ​របស់​ផលិតផល​របស់​អ្នក​គឺ​ការ​សាកល្បង​ផលិតផល ។ មុន​នឹង​ដាក់​លក់​ផលិតផល​លើ​ទីផ្សារ អ្នក​គួរតែ​សាកល្បង​ឲ្យ​មនុស្ស​មួយ​ក្រុម​សាក​ប្រើ​ផលិតផល​អ្នកជា​មុន​សិន រួច​ប្រមូល​មតិយោបល់​ដែល​ពួក​គេ​មាន​ដើម្បី​យក​មក​ពិចារណា និង​កែសម្រួល​ផលិតផល ។

ប្រសិនបើ​អ្នក​ទទួល​បាន​មតិយោបល់​អវិជ្ជមាន​ច្រើន នោះ​អ្នក​គួរតែ​ពិចារណា​បោះបង់​ចោល​ផលិតផល​នេះ​ទាំងស្រុង និង​ប្រើ​ធនធាន​ដើម្បី​ផ្តោត​ស្មារតី​លើ​ផលិតផល​ថ្មី​ដែល​មានឱកាស​ជោគជ័យ​ច្រើន​ជាង​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់