ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​មក​លេង​ស្រុក​លើក​ដំបូង​របស់​អ្នក​នាង ម៉ៅ សុចាន់ធី ត្រូវ​លុបចោល​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅ​មុន​នេះ អតីត​តារា​សម្តែង​អ្នក​នាង ម៉ៅ សុចាន់ធី បាន​អះអាង​ថា នាង​មាន​គំរោង​មក​លេង​ស្រុក​​កំណើត​ជា​លើក​ដំបូង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ នា​ពេល​ខាង​មុខនេះ បន្ទាប់​ពី​បាន​ចាក​ចេញ​ទៅ​រស់​នៅ​លើ​ទឹក​ដី​អាមេ​រិក​អស់​​ពេល​ជាង​១០​ឆ្នាំ ។ ប៉ុន្តែ​ឱកាស​​ជាន់​ដី​ស្រុក​ខ្មែរ​ម្តង​ទៀត របស់​អ្នក​នាង ម៉ៅ សុចាន់ធី ត្រូវបាន​លុបចោល​វិញ ដោយ​សារ​តែ​ជំងឺ​ចាស់​របស់​នាង​បាន​រើ​ឡើង​វិញ ហើយ​គ្រូ​ពេទ្យ​តម្រូវ​មិន​ឱ្យ​អ្នក​នាង​ចេញ​

រាជធានីភ្នំពេញ ៖ ​នៅ​មុន​នេះ អតីត​តារា​សម្តែង​អ្នក​នាង ម៉ៅ សុចាន់ធី បាន​អះអាង​ថា នាង​មាន​គំរោង​មក​លេង​ស្រុក​​កំណើត​ជា​លើក​ដំបូង​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ខ្មែរ នា​ពេល​ខាង​មុខនេះ បន្ទាប់​ពី​បាន​ចាក​ចេញ​ទៅ​រស់​នៅ​លើ​ទឹក​ដី​អាមេ​រិក​អស់​​ពេល​ជាង​១០​ឆ្នាំ ។ ប៉ុន្តែ​ឱកាស​​ជាន់​ដី​ស្រុក​ខ្មែរ​ម្តង​ទៀត របស់​អ្នក​នាង ម៉ៅ សុចាន់ធី ត្រូវបាន​លុបចោល​វិញ ដោយ​សារ​តែ​ជំងឺ​ចាស់​របស់​នាង​បាន​រើ​ឡើង​វិញ ហើយ​គ្រូ​ពេទ្យ​តម្រូវ​មិន​ឱ្យ​អ្នក​នាង​ចេញ​ទៅណា​ឡើយ ដើម្បី​ពិនិត្យ និង​ព្យា​បាល ។

​​ថ្លែង​ប្រាប់​កោះ​សន្តិ​ភាព​តាម​ទូរស័ព្ទ​​ពី​ទឹក​ដី​អាមេ​រិក កាល​ពី​ថ្ងៃទី​១២ មីនា ២០១៤ នេះ​ អតីត​តារា​សម្តែង​អ្នក​នាង ម៉ៅ សុចាន់ធី បាន​ឱ្យ​ដឹង​ថា គំរោង​មក​លេង​ស្រុក​​ខ្មែរ​ជាលើក​ដំបូង​របស់​នាង​បាន​លុប​ចោល​វិញ​ហើយ ដោយសារ​តែ​ជំងឺ​ដែល​​នាង​ធ្លាប់​ឈឺ​អស់​​ជា​ច្រើន​ឆ្នាំ​នោះ​បាន​រើ​ឡើង​វិញ ។ អ្នក​នាង​បញ្ជាក់​ថា នាង​មាន​ជំងឺ​ម្យ៉ាង​ស្រដៀង​នឹង​អ្នក​នាង ស្វែង សុជាតា ហើយ​ជំងឺ​​មួយ​នេះ​បាន​​ធ្វើ​ទុក្ខដល់​រូប​នាង​តាំង​ពី​មក​ដល់​ទឹក​ដី​អាមេរិក​ជាលើក​ដំបូង​​ម៉្លេះ ។ ជំងឺ​នេះ​ធ្លាប់​បាន​ធ្វើ​ឱ្យ​នាង​ឈឺ រហូត​ដល់​ជ្រុះសក់ ហើយ​សុខ​ភាព​របស់​នាង​ក៏​មិនសូវ​ល្អ ហើយ​ឥឡូវ​វា​បាន​រើឡើង​វិញ​ម្តង​ទៀត ទើប​ក្រុម​គ្រូ​ពេទ្យ​មិន​អនុ​ញ្ញាត​ឱ្យ​នាង​ចេញ​ទៅណា​ឡើយ ដើម្បី​ពិនិត្យ និង​តាម​ដាន​ជំងឺ​មួយ​នេះ​ថា តើ​ត្រូវវះកាត់ ឬ​យ៉ាង​ណា​នោះ ។

ក្នុង​ដំណើរ​ខកខាន​មិន​បាន​មក​លេង​ស្រុក​​កំណើត​​ជា​លើក​ដំបូង​នេះ អ្នក​នាង ម៉ៅ សុចាន់ធី បាន​សម្តែង​ការ​សោក​ស្តាយ ខណៈ​ពេល​គំរោង​មួយ​ចំនួន​ដែល​បាន​ត្រៀម​នោះ​ត្រូវ​លុប​ចោល​​វិញ ​ក្នុង​ពេល​ដែល​សំបុត្រ​យន្ត​ហោះ​ក៏​នាង​បាន​កក់​រួច​រាល់​ហើយ​ដែរ ។

អ្នក​នាង​បញ្ជាក់​ថា «ខ្ញុំសោក​ស្តាយ​មែន​ទែន ដែល​មិន​បាន​ទៅ​តាម​គំរោង​​ ហើយ​ខ្ញុំ​​ក៏សោកស្តាយ​ណាស់​ដែរ ចំពោះ​ការ​ងារ​​សិល្បៈ​មួយ​ចំនួន​ដែល​គេ​បានត្រៀម​ទុក​សម្រាប់​រូប​ខ្ញុំក្នុង​ពេល​ដែល​ខ្ញុំ​មាន​វត្ត​មាន​នៅ​ក្នុង​ស្រុក​ខ្មែរ» ។ អ្នក​នាង​បន្ត​ថា «មាន​ផលិត​កម្ម​មួយ​បាន​ទាក់​ទង​មក​ខ្ញុំ ហើយ​​គេថា បាន​សរសេរ​រឿង​មួយ ដើម្បី​ទុក​ឱ្យ​រូប​ខ្ញុំ​សម្តែង ពេល​ដែល​នាង​ខ្ញុំ​មក​លេង​ស្រុក ប៉ុន្តែ​ឥឡូវ​អ្វីៗ​ត្រូវ​បាន​រលាយ​អស់ ដោយ​សារ​ជំងឺ​មួយ​នេះ ។ ខ្ញុំ​សប្បាយ​ចិត្ត​​នៅពេល​ដែល​មាន​​គេ​ទាក់​ទងឱ្យ​ខ្ញុំសម្តែង​​ជាមួយ ព្រោះ​​ដូច​ដឹង​ស្រាប់​ហើយ នាងខ្ញុំ​ស្រលាញ់​សិល្បៈ​ខ្លាំង​ណាស់ បើ​ទោះ​បីជា​ពេល​នេះ​នាង​ខ្ញុំ​មក​រស់​នៅស្រុក​គេ​ក៏ដោយ ប៉ុន្តែ​សិល្បៈ​ខ្ញុំ​មិន​ដែល​ចោល​ឡើយ ។