តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា គ្រូបង្វឹករបស់ក្លិបមេឃខៀវ Manchester City លោក Pep Guardiola កំពុងតែហត់ចិត្ត ព្រោះតែមិនអាចទិញយកកីឡាករថ្មីមកជំនួសកន្លែងរបស់ Laporte មិនបានសម្រាប់រដូវកាលនេះ ។

ក្លិប Man City អាចនឹងត្រូវប្រហោងនៅផ្នែកការពារកណ្តាល ដោយសារតែគ្មានវត្តមានរបស់កីឡាករ Aymeric Laporte អស់រយៈពេលជាច្រើនខែ ក្រោយពីរបួសជង្គង់ ពេលប្រកួតជាមួយនឹង Brighton កាលពីថ្ងៃសៅរ៍ ។

Man City មិនបានទិញ Vincent Kompany ឬ Harry Maguire មកចូលក្លិបរបស់ខ្លួនទេ ដែលបានធ្វើឱ្យ Kompany ទៅលេងឱ្យក្លិបគូប្រជែងបិសាចក្រហម Manchester United បាត់។ លោក Guardiola ប្រាប់ថា ថ្នាក់លើបញ្ជាថា មិនអាចទិញយកកីឡាករមកជំនួសតាមចិត្តចង់បានទេ ព្រោះតែទឹកប្រាក់មិនអំណោយផល។

លោកបាននិយាយថា៖«ពួកយើងមិនអាចទិញកីឡាករណាដែលយើងចង់បានទេ។ ពិតណាស់! យើងបានចំណាយប្រាក់ជាច្រើនកាលពី២រដូវកាលមុន។ រដូវកាលមុន គឺយើងទិញកីឡាករម្នាក់។ ថ្ងៃនេះយើងទិញបន្តិចទៀត។ តែយើងមិនអាចទិញបានតាមការកំណត់ថ្លៃរបស់ក្លិបផ្សេងទេ» ៕
ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ