ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វលោក​សុទ្ធតែ​ស្ថិត​ក្នុង​គុក​ធំ​របស់​មច្ចុរាជ

4 ឆ្នាំ មុន

ព្រះ​ភគវា​ទ្រង់​ត្រាស់​ពន្យល់​ឱ្យ​សត្វលោក​កំណត់​ដឹង​នូវ​ទុក្ខ​ពិត​ៗ កាលកំណត់​ដឹង​នូវ​ទុក្ខ​ច្បាស់​ហើយ ទើប​នឿយណាយ​នឹង​ខន្ធ​៥​ដែល​ជា​ទុក្ខ​ធំ កាលដែល​នឿយណាយ ក៏​ប្រាសចាក​តម្រេក កាលដែល​ប្រាសចាក​តម្រេក ចិត្ត​ក៏​ផុត​ស្រឡះ​អំពី​ខន្ធ​៥ កម្ចាត់​បង់​នូវ​រាគៈ​លើក​ជីវិត​ដាក់​ដល់​បរមសុខ ។ សត្វលោក​គឺជា​បុគ្គល​ដែល​គួរ​ជួយ​ស្រោចស្រង់…

ព្រះ​ភគវា​ទ្រង់​ត្រាស់​ពន្យល់​ឱ្យ​សត្វលោក​កំណត់​ដឹង​នូវ​ទុក្ខ​ពិត​ៗ កាលកំណត់​ដឹង​នូវ​ទុក្ខ​ច្បាស់​ហើយ ទើប​នឿយណាយ​នឹង​ខន្ធ​៥​ដែល​ជា​ទុក្ខ​ធំ កាលដែល​នឿយណាយ ក៏​ប្រាសចាក​តម្រេក កាលដែល​ប្រាសចាក​តម្រេក ចិត្ត​ក៏​ផុត​ស្រឡះ​អំពី​ខន្ធ​៥ កម្ចាត់​បង់​នូវ​រាគៈ​លើក​ជីវិត​ដាក់​ដល់​បរមសុខ ។

សត្វលោក​គឺជា​បុគ្គល​ដែល​គួរ​ជួយ​ស្រោចស្រង់ គួរ​មាន​មេត្រីភាព​ដល់​គ្នា​និង​គ្នា ព្រោះ​សត្វលោក​ស្ថិត​នៅ​ក្នុង​ទ្រុង​របស់​មច្ចុរាជ​ទាំងអស់​គ្នា គួរ​ជួយ​គ្នា​ដើម្បី​រត់​ចេញ​អំពី​ទ្រុង​មច្ចុ ដែល​ជា​គុក​ធំ​ពោរពេញ​ដោយ​មហា​ទារុ ណ សោក​ខ្សឹកខ្សួល ។

កាលបើ​បុគ្គល​ដឹង​ច្បាស់​អំពី​គុក​ធំ​របស់​មច្ចុរាជ​ហើយ មិន​គួរ​យកឈ្នះ​អ្នក​ដទៃ​ដោយ​ការ​ព្យាបាទ​បៀតបៀន​ទេ ប៉ុន្តែ​គួរ​យកឈ្នះ​អ្នក​ដទៃ​និង​ខ្លួនឯង​ដោយ​ការ​បំពេញ​សេចក្តី​ល្អ​បរិសុទ្ធ​តប​វិញ នោះ​ជីវិត​នឹង​រួច​អំពី​សេចក្តី​ទុក្ខ​ក្នុង​អបាយភូមិ​ជាក់​ជា​មិន​ខាន ។

ហេតុនេះ​មាន​តែ​សេចក្តី​ល្អ អំពើ​សុចរិត​តែ​ម្យ៉ាង​គត់ ដែល​អាច​ឈ្នះ​ខ្លួនឯង​និង​អ្នក​ដទៃ​បាន​ពិត​ៗ គឺ​ឈ្នះ​សេ ចក្តី​ក្រោធ​បាន ដោយ​ការ​មិន​ក្រោធ​តប ឈ្នះ​សេចក្តី​អាក្រក់​បាន ដោយ​អំពើ​ល្អ ឈ្នះ​សេចក្តី​កំណាញ់​បាន ដោ​យ​ការ​ឱ្យទាន ឈ្នះ​ពាក្យ​សម្ដី មិន​ពិត ដោយ​ការ​និយាយ​ពាក្យពិត ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ