ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្មែរ០៣នាក់​ទៀតហើយ​ ត្រូវទាហានព្រំដែនថៃ​បាញ់សម្លាប់

11 ឆ្នាំ មុន

ខេត្តព្រះវិហារ ​៖ យ៉ាងហោចណាស់​ប្រជាពលរដ្ឋខ្មែរ០៣នាក់​បានស្លាប់ ​ដោយសារទាហានព្រំដែន​ថៃបាញ់សម្លាប់ ​០៣នាក់ទៀតបាត់ខ្លួន ​និង ​រត់រួចម្នាក់ ​ខណៈពួកគេបាន​ឆ្លងដែនចូលដី​ថៃ​ដោយខុស​ច្បាប់ដើម្បីរកកាប់​ឈើគ្រញូង ។

ខេត្តព្រះវិហារ ​៖ យ៉ាងហោចណាស់​ប្រជាពលរដ្ឋខ្មែរ០៣នាក់​បានស្លាប់ ​ដោយសារទាហានព្រំដែន​ថៃបាញ់សម្លាប់ ​០៣នាក់ទៀតបាត់ខ្លួន ​និង ​រត់រួចម្នាក់ ​ខណៈពួកគេបាន​ឆ្លងដែនចូលដី​ថៃ​ដោយខុស​ច្បាប់ដើម្បីរកកាប់​ឈើគ្រញូង ។

ហេតុការណ៏នេះ​បានកើតឡើងនៅម៉ោង​ ១១ព្រឹកថ្ងៃទី១១​ មីនា ២០១៤​ នៅពេលដែលពលរដ្ឋខ្មែរ​ខាងលើបានឡើងតាមចំណុច​ដំណាក់ផ្តៀក ​ឆ្លងកាត់តាមព្រលានស្រទុំ ​ស្ថិតក្នុងភូមិ​ឈើទាលគង ឃុំជំាក្សាន្ត ​ស្រុកជំាក្សាន្ត​ ជាប់នឹងចំណុច​ឈរជើងរបស់វរៈសេនាតូចលេខ​៤០៥ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានស្រង់សម្តីស្រ្តីឈ្មោះ ​គន្ឋា ​ដែលអះអាងថា​​ជាអ្នកចំណាកស្រុក​មក​ស្នាក់​នៅភូមិ​ឈើទាលគង​ និងថាជាអ្នក​បានរត់រួចពីការ​បាញ់សម្លាប់របស់​ទាហានថៃ​បានឲ្យដឹង​ថា​ អ្នកឡើងភ្នំដងរែក​ទំាងអស់​មានគ្នា០៧នាក់ ​គិតទំាងខ្លួនស្រ្តីឈ្មោះ​ គន្ឋ​ ក្នុងនោះមានបុរស០៥នាក់ ​បាននំាគ្នាឡើង​ទៅ​កាប់ឈើគ្រញូងក្នុងទឹកដីថៃ ។

ប្រភពបានបញ្ជាក់ទៀតថា ​ខណៈពួកខ្លួនកំពុងដើរ​ចូលក្នុងព្រៃរកកាប់​ឈើគ្រញូងនោះ ស្រាប់តែទាហានបាន​បាញ់ស្រោចមកលើ​មនុស្សទំាង០៧នាក់ ​បណ្តាល​ឲ្យ​ស្លាប់៣នាក់​ភ្លាមៗនៅកន្លែង​កើតហេតុ ហើយ០៣នាក់បាត់ខ្លួន ​ចំណែកសខ្លួនបានរត់រួច​ ហើយវិលចូលមកក្នុង​ទឹកដីខ្មែរវិញ ។

ស្រ្តីឈ្មោះ គន្ឋ ​បានបន្តថា ​បន្ទាប់ពីបានបាញ់​រួចទាហានថៃ ​ក៏បានដុតសាកសព​ខ្មែរទំាង០៣នាក់នោះ នៅនឹងកន្លែងតែម្តង ។

រីឯប្រភពពីសមត្ថកិច្ចដែលអះអាងថាពិតជាមានការកើតហេតុនេះមែន​បានបញ្ជាក់បន្ថែមថា ​ពលរដ្ឋខ្មែរដែលស្លា​ប់​ទំាង​០៣នោះ​មានឈ្មោះ ៖ ០១- ទិន ទិ ​ភេទប្រុស អាយុ២៥ឆ្នាំ ​រស់នៅខេត្តកំពត , ​០២-អ៊ន ជីង ភេទស្រី​ អាយុ៥០ឆ្នាំ រស់នៅ​ភូមិ​ឈើទាលគង ​និង ទី៣-ឈ្មោះ ម៉ៅ ម៉ន​ អាយុ២១ឆ្នាំ រស់នៅខេត្តកំពត​ និងអ្នកបាត់ខ្លួន០៣នាក់ទៀត​ មិនទាន់ស្គាល់អត្តសញ្ញាណ ៕